សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ឃួ​ង ស្រេង ៖ បញ្ជា​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១២​ធ្វើការ​ត្រួតពិនិត្យ កុងស៊ីបញ្ចាំ​ឲ្យបាន​ជាប់លាប់ ដើម្បី​កាត់បន្ថយ​បទល្មើស និង​បន្ថែម​ចំណូល​ចូល​រដ្ឋ​

លោក ឃួ​ង ស្រេង ៖ បញ្ជា​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១២​ធ្វើការ​ត្រួតពិនិត្យ កុងស៊ីបញ្ចាំ​ឲ្យបាន​ជាប់លាប់ ដើម្បី​កាត់បន្ថយ​បទល្មើស និង​បន្ថែម​ចំណូល​ចូល​រដ្ឋ​

ភ្នំពេញ​៖  អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួង ស្រេង  បាន​បញ្ជា​ឲ្យ អាជ្ញាធរ​ខណ្ឌ​ទាំង​១២​ធ្វើការ​ត្រួតពិនិត្យ​កុងស៊ីបញ្ចាំ​ឲ្យបាន​ជាប់លាប់ ដើម្បី​កាត់បន្ថយ​បទល្មើស​និង​បង្កើន​ចំណូល​ចូល​រដ្ឋ ស្របពេល​ដែល​កុងស៊ីបញ្ចាំ​មួយចំនួន​មិន​ប្រាកដថា អនុវត្ត​បាន​ល្អ​ទៅ​តាម​ផែនការ​ណែនាំ​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​នោះ​ទេ​។​

​លោក ឃួ​ង  ស្រេង  បាន​បញ្ជាក់​បែប​នេះ​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២៥​ខែ​កញ្ញា​ឆ្នាំ​២០១៧​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ។​

​លោក ម៉េត មាស​ភក្ដី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អោយដឹង​ក្រោយ​កិច្ចប្រជុំ​នេះ​ថា ៖ កុងស៊ី​បញ្ចាំ កន្លងមកនេះ ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដាក់​ផែនការ​ក៏​ដូច​ជា​ទិសដៅ​ឲ្យ​បណ្តា​ខណ្ឌ​ទាំងអស់ អនុវត្តន៍​ចុះ​ត្រួតពិនិត្យ ជាពិសេស​គឺ​ត្រូវ​លុបំបាត់​ឲ្យបាន​នូវ​កុងស៊ី​ដែល​អត់​ច្បាប់ កុងស៊ី​មានច្បាប់ តែ​ហួស​សុពលភាព និង​កុងស៊ី​មាន​ច្បាប់​ដែរ តែ​មិន​បាន​អនុវត្តន៍​តាម​នីតិវិធី នៃ​ការរកស៊ី​កុងស៊ីបញ្ចាំ​សម្ភារៈ​នោះ ។ ជា​ទិសដៅ​បន្ត លោក​អភិបាល បាន​ណែនាំ​បន្ត​ធ្វើការ​កិច្ចការងារ​នេះ ឲ្យបាន​ម៉ឺងម៉ាត់​បន្ថែមទៀត ពោល​គឺ​គ្រប់​ខណ្ឌ​ទាំងអស់​ត្រូវ​បន្ត​ចុះ​ត្រួតពិនិត្យ អនុវត្តន៍​ឆែកឆេរ​គ្រប់​កុងស៊ីបញ្ចាំ​ទាំងអស់ ដើម្បី​ធានា​ឲ្យបាន​ថា នៅក្នុង​មូលដ្ឋាន​ខណ្ឌ​រៀងៗ​ខ្លួន​នោះ គឺ​ពុំ​មាន​ជា​ដាច់ខាត​នូវ​កុងស៊ី​ដែល​ពុំមាន​ច្បាប់​អនុញ្ញាត​។​

​លោក ម៉េត មាស​ភក្តី បាន​បញ្ជាក់ទៀតថា​៖ កុងស៊ីបញ្ចាំ​ដែល​មាន​ច្បាប់​អនុញ្ញាត​ហើយ ប៉ុន្តែ​ហួស​សុពលភាព​សូម្បីតែ​មួយ​ថ្ងៃ ក៏​រាប់​ថា​មិនមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ដែរ ដោយ​លោក​អភិបាល បាន​ណែនាំ​យ៉ាងច្បាស់​ថា ត្រូវតែ​ចាត់វិធានការ និង​ណែនាំ​ឲ្យ​ម្ចាស់​អាជីវកម្ម​នោះ​ធ្វើ​ច្បាប់ បើ​មិន​ព្រម​ទេ អាជ្ញាធរ​ត្រូវ​ចុះ​បិទ​អា​ជី​កម្ម​នោះ ហើយ​ម្ចាស់​អាជីវកម្ម​កុងស៊ីបញ្ចាំ​នេះ​អាច​ប្រឈម​មុខ និង​វិធានការ​ច្បាប់ ថែម​ទៀត ប្រសិនបើ​មិន​ព្រម​អនុវត្តន៍​តាម​អាជ្ញា​ធរមាន​សមត្ថកិច្ច​នោះ ។​
​ពាក់ព័ន្ធ​នឹង​ការលើក​ឡើង​ចំពោះ​ការបិទ​កុងស៊ីបញ្ចាំ​នេះដែរ

​លោក​ឃួង ស្រេង  បាន​បញ្ជាក់​ហើយ​ថា យើង​ត្រូវតែ​ធ្វើ​កិច្ច​ការងារ​នេះ ដោយសារតែ​មាន​ការងា​រ​ពីរ ពាក់ព័ន្ធ​នឹង​ការងារ​គ្រប់គ្រង​កុងស៊ី​នេះ គឺ​ទី​១ ការ​បាត់​ចំណូល​រដ្ឋ ដោយសារ​ការរកស៊ី​ពុំមាន​ច្បាប់​អនុញ្ញាត បានន័យថា ពួកគាត់​បាន​គេចវេស​ពី​ការបង់ពន្ធ​ចូល​រដ្ឋ ។  អីចឹង​ទេ វា​នឹង​ធ្វើឲ្យ​ពន្ធ​របស់​រដ្ឋ​បាត់ចំណូល​ដោយសារតែ​ការប្រកប​របរ​អាជីវ​កម្ម​ពុំមាន​ច្បាប់​នេះ ។​ទី​២ បើសិនជា​យើង​គ្រប់គ្រង​មិន​បាន​ល្អ​ទេ វា​នឹង​ជា​ចំណែក​មួយ​បង្ក​ភាព​ឲ្យមាន​ការផ្លាស់ប្តូរ ពី​ផល​ចោរកម្ម​ដែលមាន​ជន​ទុច្ចរិត​មួយចំនួន ដូច​ជា​ចោរលួច ,​ឆក់​, ប្លន់ ,​គាស់  បាន​ប្រព្រឹត្ត​បទល្មើស​ហើយ​នោះ​ងាយស្រួល យក​របស់ មក​ប្តូរ​យក​សាច់ប្រាក់ ចេញពី​ហាង​បញ្ចាំ​ទាំងអស់នោះ​។ ដូច្នេះ​ទេ លើ​ការងារ​នេះ លោក​អភិបាល​បាន​ស្នើ​អោយ​ឆែកឆេរ​ត្រួតពិនិត្យ ហាង​បញ្ចាំ ឬ​កុងស៊ី​នេះ ឲ្យបាន​ជាប់លាប់​និង​បន្ត​ជា​រៀងរហូត ព្រោះ​យើង​ដឹង​ហើយ​ថា ករណី​ដែល​បាន​ធ្វើ​ល្អ​ប្រសើរ​ក្នុង​មួយ​រយៈ ក៏ប៉ុន្តែ​មិន​ប្រាកដ​ថា​ទៅ​ថ្ងៃមុខ​កុងស៊ីបញ្ចាំ​ដែល​កំពុង​ប្រកប​អាជីវកម្ម​នោះ មិន​មាន​ប្រព្រឹត្ត​បទល្មើស និង​ប្រព្រឹត្ត​ផ្ទុយ​អំពី​លក្ខន្តិកៈ​នៃ​ការរកស៊ី​ទទួល​បញ្ចាំ​នោះទេ អីចឹង​ទេ​ត្រូវ​ទាមទារ​ឲ្យ​អាជ្ញាធរ​ធ្វើការ​ត្រួតពិនិត្យ​ឲ្យបាន​ជាប់​លាប់ នៅតាម​មូលដ្ឋាន​របស់​ខ្លួន​៕

 

Filed in: ព័ត៌មានជាតិ