សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មន្ដ្រី​កាំកុងត្រូល​ផែស្ងួត​ភ្នំពេញ ដកហូត​ទំនិញ​ខួច​គុណភាព និង​បន្លែ មាន​ជាតិគីមី ចំនួន​២ មុខ នៅ​ផ្សារ​នាគ​មាស

មន្ដ្រី​កាំកុងត្រូល​ផែស្ងួត​ភ្នំពេញ ដកហូត​ទំនិញ​ខួច​គុណភាព និង​បន្លែ មាន​ជាតិគីមី ចំនួន​២ មុខ នៅ​ផ្សារ​នាគ​មាស

ភ្នំពេញ​៖ ដើម្បី​រក្សា​បាន​នៅ​គុណភាព​ម្ហូបអាហារ​សម្រាប់​ប្រជាពលរដ្ឋ​យកទៅ បរិភោគ មាន​សុខភាព ល្អ នៅក្នុង​សង្គម​គ្រួសារ នោះ  មន្ដ្រី សាខា​កាំកុងត្រូល នៅ ផែស្ងួត​ចុង​ទី​ភ្នំពេញ បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រីក្រោមឱវាទ សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម ចុះ​ត្រួតពិនិត្យ​ទំនិញ នៅ​ផ្សារ​នាគ​មាស ខណ្ឌ ទួលគោក ដើម្បី​ពិនិត្យមើល​កាលបរិច្ឆេទ​នៅ​លើ​សំបក​វេច​ខ្ចប់​របស់​ទំនិញ នឹង​រក​សារធាតុ​គីមី​ក​ក្នុង​ទំនិញ  កាលពី​ថ្ងៃ​ទី ២៦ កញ្ញា ឆ្នាំ​២០១៧​។

​លោក គង់ វុទ្ធី អនុប្រធាន​សាខា​កាំកុងត្រូល​ផែស្ងួត​ចុង​ទី​ភ្នំពេញ បានបញ្ជាក់​ថា​៖  ការចុះពិនិត្យ​ទំនិញ​នៅ​ផ្សារ​នាគ​មាស​នេះ​ក្រុមការងារ​របស់​លោក​បាន​យក​ទំនិញ​ចំនួន ៥៩​មុខ ពី​ក្រុម​អាជីវករ​ផ្សារ ទៅ​ពិនិត្យ​ក្នុង​ឡាន​ឡា​ប៉ូ​ពិសោធន៍​ស្វែងរក​សារធាតុ​គីមី​ភ្លាមៗ​តែម្តង ហើយ​ជាក់ស្តែង​បាន​ពិនិត្យ​រកឃើញ​មាន​សារធាតុ​គីមី​នៅក្នុង​ទំនិញ​ចំនួន ២​មុខ​រួមមាន ជី​រណា ១២,៥kg. ស្ពៃ​បូកគោ ១៦,៥​គីឡូក្រាម សរុប​ទាំងអស់​ចំនួន ២៩​គីឡូក្រាម ត្រូវបាន​ក្រុមការងារ​របស់​លោក​ដ​ក​ហូត​យក​ទៅ​ដុត​បំផ្លាញចោល នឹង​បាន​ហៅ​ម្ចាស់​ទំនិញ​ទាំង​២​មុខ​នោះ​មក​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការលក់ទំនិញ​ដែល​មាន​លាយ​សារធាតុ​គីមី​តទៅទៀត​។​

​លោក គង់ វុទ្ធី ក៏​បាន​ណែនាំ​ដល់​ក្រុម​អាជីវករ​ទាំងអស់ ដាក់តាំង​លក់​ផលិតផល​អោយ​ត្រូវ​តាម​ល​ក្ខណះបច្ចេកទេស ដោយ​ញែក​ចេញ​ពី​គ្នា​រវាង​គ្រឿង​ប្រើប្រាស់​ដែលមាន​ផ្ទុក​សារធាតុពុល​និង​ម្ហូបអាហារ ហាម​ការ​ដាក់​តាំង​ផលិតផល​ភេសជ្ជៈ​ត្រូវ​កំដៅថ្ងៃ និង​ការដាក់​លក់​ផលិតផល​ហួស​កាលបរិច្ឆេទ​ជាដើម​។ ហើយ​លោក​បាន​អំពាវនាវ​ដល់ អាជីវករ អ្នក​ចែកចាយ លក់​ដុំ លក់រាយ អ្នក​ផលិត នាំចូល​ចែក ចាយ ត្រូវតែ​មាន​ប្រភព​ច្បាស់លាស់​សិន​មុន​នឹង​ទទួល​លក់ ហើយ​បញ្ចប់​ការ​លាយ​បន្ថែម​នូវ​សារធាតុ​គីមី​ហាត់​ទៅលើ​ផលិតផល​ម្ហូបអាហារ​ដែល​ធ្វើអោយប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​។​

​ចំពោះ​ប្រតិបត្តិការ​ខាងលើនេះ គឺ​ប្រជាពលរដ្ឋ​ក៏ដូចជា​អាជីវករ​ផ្សារ​បាន​សម្តែង​ទឹកចិត្ត​រីករាយ នឹង​គាំទ្រ​ចំពោះ​សកម្មភាព​របស់​មន្ត្រី​កាំកុងត្រូល​ដែល​តែងតែ​ចុះ​ពិនិត្យ​ទំនិញ​ផ្សេងៗ​តាម​បណ្តា​ផ្សារ​នឹង​ហាង និង​ស្តា​ម៉ា​ត នានា​ក្នុង​រាជធានី​ភ្នំពេញ រកសារ​ធាតុគីមី ដើម្បី​ការពារ​សុវត្ថិភាព​ម្ហូបអាហារ​ក៏ដូចជា​ការពារ​សុខភាព​របស់​ពួកគាត់​ផងដែរ​៕

Filed in: ព័ត៌មានជាតិ