សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អាជ្ញាធរ​រាជធានី​ប្រជុំ​ដាក់​ផែនការ រៀបចំ​សណ្តាប់ធ្នាប់​លើ​បណ្តោយ​ផ្លូវ​១១​ខ្សែ​នៅ​កណ្តាល​ក្រុង​

​អាជ្ញាធរ​រាជធានី​ប្រជុំ​ដាក់​ផែនការ រៀបចំ​សណ្តាប់ធ្នាប់​លើ​បណ្តោយ​ផ្លូវ​១១​ខ្សែ​នៅ​កណ្តាល​ក្រុង​

​ភ្នំពេញ​៖  គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​២៥ កញ្ញា​នេះ​បាន​បើក ប្រជុំ​មួយ ដើម្បី​ដាក់​ផែនការ​រៀបចំ​សណ្តាប់ធ្នាប់​លើ​បណ្តោយ​ផ្លូវ​១១​ខ្សែ​នៅ​កណ្តាល​ក្រុង ខណៈ ផ្លូវ​ទាំង​នេះ​កំពុង​ត្រូវបាន​គេ​រំលោភ​យក​មក​ប្រើប្រាស់​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​មិន​ស្តាប់​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​រាជធានី​ភ្នំពេញ​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដោយ​មាន​ការចូលរួម​ពី​លោកនាយ​ឧត្តសេនីយ៍​ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាលជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី លោក​រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និ​ជាមេ​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ អភិបាល​ខណ្ឌ​ទាំង​១២ មន្ទីរ​ចំណុះ​អោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។​

​នាយក​រដ្ឋបាល​រាជធានី​លោក ហួត ហៃ ក្នុងឱកាស​នៃ​កិច្ចប្រជុំ​នោះ​បាន​លើកឡើង​ពី​របាយការណ៍មួយចំនួន​ស្តីពី​បញ្ហា​សណ្តាប់ធ្នាប់​របៀប រៀបរយ​លើផ្លូវ​ទាំង​១១​ខ្សែ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ដាក់ចេញ​ជា​ផ្លូវ​អតិ​ភាព ក្នុង​ការរៀបចំ​សណ្តាប់ធ្នាប់​មុនគេ ។ ទោះបីជា​យ៉ាងណាក្តី ក្នុង​របាយការណ៍​នោះ នៅ​បាន​បញ្ជាក់ថា លើ​ផ្លូវ​ទាំង​១១​ខ្សែ​នេះ ការរៀបចំ​សណ្តាប់ធ្នាប់​លើ​ផ្លូវ​ទាំង​១១​ខ្សែ​នេះ នៅ​មាន​ការរំលោភ​នៅ​ឡើយ ដែល​តម្រូវអោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវមាន​វិធានការ​បន្ត​៕

 

 

Filed in: ព័ត៌មានជាតិ