សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ឃួ​ង ស្រេង ៖ ដឹកនាំ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ ចុះ​ពិនិត្យ​ដោះស្រាយ​បញ្ហា​ទឹក​លិច ជូន​ប្រជាពលរដ្ឋ​នៅ​ខណ្ឌ​សែន​សុខ និង​ខណ្ឌ​មានជ័យ​

លោក ឃួ​ង ស្រេង  ៖ ដឹកនាំ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ ចុះ​ពិនិត្យ​ដោះស្រាយ​បញ្ហា​ទឹក​លិច ជូន​ប្រជាពលរដ្ឋ​នៅ​ខណ្ឌ​សែន​សុខ  និង​ខណ្ឌ​មានជ័យ​

ភ្នំពេញ ៖ ក្រោយពី​មាន​ជំនន់​ទឹកភ្លៀង​ជន់​លិច​មូលដ្ឋាន​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ លោក ឃួ​ង ស្រេង  អភិបាល​រាជធានី​ភ្នំពេញ  នា​ព្រឹក​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ បាន​បន្ត​ដឹកនាំ​មន្ត្រី​ជំនាញ អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ស្ថានភាព​ប្រឡាយ​ដើម​ស្លែង និង​ប្រឡាយ​លូ​ប្រាំ ដើម្បី​បញ្ជៀ​ស​បញ្ហា​ទឹក​លិច​ដោយ​ជំនន់​ទឹកភ្លៀង ក្នុង​ភូមិសាស្ត្រ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​

​លោក ម៉េត មាស​ភក្តី  អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ៖ ការចុះពិនិត្យ​ស្ថានភាព​ជាក់ស្តែង​លើ​ប្រឡាយ​ទឹក​មួយ​ចំនួន នៅក្នុង​មូលដ្ឋាន​ខណ្ឌ​សែន​សុខ និង​ខណ្ឌ​មានជ័យ ដោយសារ​តំបន់​នេះ​តែង​ទទួលរង​ការលិចលង់​ដោយ​ទឹកជំនន់ ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ម្តងៗ ដូច្នេះហើយ ទើប​លោក​អភិបាល​រាជធានី​ភ្នំពេញ ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ដោះស្រាយ​លើ​បញ្ហា​ទឹក​លិច​នេះ​តែម្តង​។​

​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បានឲ្យ​ដឹង​ផងដែរ​ថា បញ្ហា​ទឹក​លិច​នៅ​តំបន់​នោះ បណ្ដាលមកពី​មាន​ភាពមិនប្រក្រតី​មួយចំនួន ដោយសារតែ​មាន​ការរំលោភ​កេង​យក​ដី​មាត់​ប្រឡាយ ពិសេស​អ្នក​សាងសង់​បុរី​លក់​នៅ​តំបន់​ប្រឡាយ​បារាំង ក្នុង​ខណ្ឌ​សែន​សុខ ដែល​ធ្វើឲ្យ​ផ្លូវ​លេខ​២០០៤ ផ្លូវ​ដួង​ងៀប ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​២ តំបន់​ភូមិសាស្ត្រ​ទឹកថ្លា និង​តំបន់​ភូមិសាស្ត្រ​ខាងកើត និង​ខាងត្បូង​ព្រលានយន្តហោះ ទទួលរង​ការលិចលង់​ជារឿយៗ ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។​

​ជាមួយគ្នា​នោះ​ដែរ លោក ឃួ​ង ស្រេង បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​ពីរ និង​មន្ត្រី​សាធារណការ​ប្រចាំរាជធានី​ភ្នំពេញ ត្រូវ​ប្រញាប់​ចុះ​ត្រួតពិនិត្យ​នៅ​តាម​បណ្ដោយ ប្រឡាយ​បារាំង ដើម្បី​ពិនិត្យ​បច្ច័យ​ឲ្យបាន​ល្អិតល្អន់ មុន​នឹង​បើក​ដំណើរការ​ជីកដី​ដាក់លូ​ថ្មី​រំដោះ​ទឹកជំនន់ និង​ពន្យល់​ប្រាប់​ប្រជាពលរដ្ឋ​នៅតាម​ចញ្ចើមផ្លូវ និង​នៅក្នុង​បុរី​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ សូម​មាន​ការយោគយល់​ដល់​ក្រុមការងារ​ផង នៅ​ពេល​ដំណើរការ​ដាក់លូ​នោះ​។​

​ជា​ទិសដៅ​ចំពោះមុខ លោក ឃួ​ង ស្រេង បាន​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​ធ្វើ​ការសើរើ និង​ពិនិត្យ​ឡើងវិញ​ថា តើ​មូលហេតុ​អ្វី​បានជា​មាន​ការលិចលង់​។ ក្នុងនាម​អាជ្ញាធរ ដាច់ខាត​ត្រូវ​ដោះស្រាយ​នូវ​កង្វល់​ជូន​ប្រជាពលរដ្ឋ ក្នុង​តំបន់​ទាំងនេះ​៕

 

Filed in: ព័ត៌មានជាតិ