សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​តេជោ ហ៊ុន សែន រិះគន់​អ្នកវិភាគ​មួយចំនួន​ដែល​វិភាគ​ខុស​ការ​ពិត​

​សម្តេច​តេជោ ហ៊ុន សែន រិះគន់​អ្នកវិភាគ​មួយចំនួន​ដែល​វិភាគ​ខុស​ការ​ពិត​

រាជធានី​ភ្នំពេញ ៖ ថ្លែង​នៅក្នុង​ពិធី​បិទទ្វារ​ទឹក​ទំនប់​វ៉ា​រី​អគ្គីសនី​សេ​សាន​ក្រោម​២ កាលពី​ព្រឹក​មិញ សម្តេច ហ៊ុន សែន បាន​រិះគន់​ខ្លាំងៗ ចំពោះ​អ្នកវិភាគ​នយោបាយ​មួយចំនួន​ដែល​តែងតែ​វិភាគ ខុស​ការ​ពិត ខណៈ​ដែល​សមត្ថភាព​ពួក​គេ​មិន​បាន​ស្មើ នឹង​កូនប្រុស​ទាំង​៣​របស់​សម្តេច​ផង ។​

​សម្តេច ហ៊ុន សែន បាន​ផ្ញើរ​សារ​ទៅ​កាន់​អ្នកវិភាគ​ខ្លះ ដែល​មាន​ងារ​ជា​បណ្ឌិត ហើយ​ពេល​មាន បញ្ហា​អ្វី​បន្តិច ត្រូវ​តែ​ប្រជុំ​សភា ។ សម្តេច​បញ្ជាក់ថា ការប្រជុំ​សភា​ទាល់តែ​ប្រជុំ​សម្រេច​ថា ធ្វើ​សង្គ្រាម​ឬ​អត់ ដូច្នេះ​មិនមែន​ស្អី​បន្តិច​ចេះតែ​ប្រជុំ​សភា​ទេ ។​

​សម្តេច ហ៊ុន សែន បាន​បន្ថែមថា ត្រូវ​ស្គាល់​មុខងារ​សភា​ឲ្យ​ច្បាស់ និង​ត្រូវ​ស្គាល់​មុខងារ នាយករដ្ឋមន្ត្រី ឲ្យ​ច្បាស់​ផង​ដែរ ។ ក្រុម​អស់លោក​កុំ​គិត សមត្ថភាព របស់​អស់លោក មិនទាន់​បាន​ស្មើ​កូន​របស់​ខ្ញុំ​ទេ ខ្ញុំ​សូម​ប្រដៅ លោក​គ្មាន​បណ្ឌិត​យោធា ដូច​កូន​ហ៊ុន សែន ទេ ។ កូន​ហ៊ុន សែន ៣​នាក់ ប្រៀបធៀប​ជ្រើស​មួយ​ទៅ ។ បើ​ខ្លួនឯង​ល្ងង់​ណាស់ ទៅ​រៀន ឡើង​វិញ​ទៅ ។ ខ្លួន​កាន់​បក្សនយោបាយ​ហើយ ខ្លួន​ដើរ​វិភាគ ហើយ​វិភាគ​មិន​ដែល​ត្រូវ​ទៀត ៕

 

Filed in: ព័ត៌មានជាតិ