សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អ្នកនាំពាក្យ​៖ អវត្តមាន​លោក កឹម សុខា មិន​ប៉ះពាល់​សវនាការ​ទេ​

អ្នកនាំពាក្យ​៖ អវត្តមាន​លោក កឹម សុខា មិន​ប៉ះពាល់​សវនាការ​ទេ​

​រាជធានី​ភ្នំពេញ ៖ លោក ទូច ថា​រិទ្ធិ អគ្គលេខាធិការរង និង​ជា​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​ស្រុក​ថា បើ​គ្មាន​វត្ត​មាន​ជន​ត្រូវ​ចោទ កឹម សុខា ក៏​មិន​ប៉ះពាល់​នីតិវិធី​ដែរ ព្រោះ​ជា​សវនាការ​មុន​អង្គសេចក្តី​ពោល​គឺ​ការសុំ​នៅ​ក្រៅ​ឃុំ បណ្តោះអាសន្ន​ប៉ុណ្ណោះ ។ ការ​ថ្លែង​បែបនេះ បន្ទាប់ពី​ក្រុម​មេធាវី​លោក កឹម សុខា បាន​ដាក់​ពាក្យ​ស្នើសុំ​ទៅ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ឲ្យមាន​វត្ត​មានជន​ត្រូវ​ចោទ កឹម សុខា ក្នុង​សវនាការ​នា​ថ្ងៃស្អែក ។​

​យោងតាម​លិខិត​ស្នើ​សុំ​ទៅ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ ដែល​ចុះហត្ថលេខា​ដោយ​មេធាវី​៧​រូប បញ្ជាក់ថា ក្រុម​មេធាវី ចង់ឱ្យ​មាន​វត្តមាន​លោក កឹម សុខា នៅ​ចំពោះមុខ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ ដោយ​បាន​លើក​ហេតុផល​សំខាន់​ចំនួន​៣​ចំណុច ដើម្បី​ចៀសវាង​ប៉ះពាល់​ផលប្រយោជន៍​ស្របច្បាប់​របស់​កូនក្ដី​។​
​លោក ទូច ថា​រិទ្ធិ អគ្គលេខាធិការរង និង​ជា​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ បាន​ថ្លែង​បញ្ជាក់​ភ្លាមៗ ថា តាម​ស្មារតី​សាលាឧទ្ធរណ៍​គឺ​ចង់ឱ្យ​មាន​វត្តមាន​ជន​ត្រូវ​ចោទ កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​សវនាការ នា​ព្រឹក​ថ្ងៃទី​២៦ ខែ​កញ្ញា​ខាង​មុខ​នេះ​។ ប៉ុន្តែ​ប្រសិនបើ​គ្មាន​វត្ត​មាន​ជន​ត្រូវ​ចោទ កឹម សុខា ក៏​មិន​ប៉ះពាល់​នីតិវិធី​ដែរ ព្រោះ​ជា​សវនាការ​មុន​អង្គសេចក្តី ពោល​គឺ​ការសុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ប៉ុណ្ណោះ​។​

​លោក ទូច ថា​រិទ្ធិ សង្កត់ធ្ងន់​ថា ពាក់ព័ន្ធ​បញ្ហា​សន្តិសុខ សុវត្ថិភាព របស់​ជន​ត្រូវ​ចោទ កឹម សុខា គឺជា​សមត្ថកិច្ច​របស់​អគ្គនាយក​ពន្ធនាគារ ជា​អ្នកទទួលខុសត្រូវ ហើយ​ការសួរដេញដោល​នេះ​គឺ​ពុំ​ចាំបាច់​ចំពោះ​មុខ​ទេ ដែល​អាច​ឱ្យ​ក្រុមប្រឹក្សា​ជំនុំជម្រះ អាច​សម្រេច​អំពី​ការ​ឱ្យ​នៅ​ក្រៅ​ឃុំ ឬ​មិន​ឱ្យ​នៅក្រៅ​ឃុំ​បាន ៕

 

Filed in: ព័ត៌មានជាតិ