សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ព្រឹទ្ធាចារ្យ​កោសល្យ គង់ ណៃនាំ​ពានរង្វាន់​សិល្ប​: វប្បធម៌ ហ្វូ​គុ​អូកា ឆ្នាំ​២០១៧ ពី​ប្រទេស​ជប៉ុន មកដល់​កម្ពុជា​ហើយ​!

ព្រឹទ្ធាចារ្យ​កោសល្យ គង់ ណៃនាំ​ពានរង្វាន់​សិល្ប​: វប្បធម៌ ហ្វូ​គុ​អូកា ឆ្នាំ​២០១៧ ពី​ប្រទេស​ជប៉ុន មកដល់​កម្ពុជា​ហើយ​!

ភ្នំពេញ​៖ លោក​ព្រឹទ្ធាចារ្យ កោសល្យ គង់ ណៃ បាន​នាយក​ពានរង្វាន់​សិល្ប​: វប្បធម៌ ហ្វូ​គុ​អូកា ឆ្នាំ​២០១៧ ពី​ប្រទេស​ជប៉ុន មកដល់​កម្ពុជា​ហើយ​នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ក្រសួង​វ​ប្បធ​មិ​និង​វិចិត្រសិល្បៈ​រៀបចំ​ក្បួន​ដង្ហែ​ស្វាគមន៍ និង​អបអរសាទរ​ជូន ចាប់តាំងពី​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ រហូត​ដល់​សាល​មហោស្រព​ចតុមុខ​។

​លោក ហាប់ ទូច អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានឲ្យដឹងថា «​ក្រោយ​ពី​លោកតា គង់ ណៃ ត្រឡប់​មក​ដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ភ្លាម យើង​មាន​រថយន្ត​សា​រ៉ែ​ន នាំមុខ រថយន្ត​ក្រុម​ឆៃ​យ៉ាំ រថយន្ត​ដង្ហែ​លោកតា គង់ ណៃ អម​ដោយ​ចាប៉ីដងវែង និង​ម៉ូតូ​ស ១០ គ្រឿង រថយន្ត​តន្ត្រី​ទិព្វ ក្បួន​រថយន្ត​ថ្នាក់ដឹកនាំ ក្បួន​រថយន្ត​សិល្បៈ និង​យុវជន​»​។

​ក្នុង​ពិធី​មាន​ពាក្យស្លោក​ស​សេ​រថា​៖«​អបអរសាទរ ក​ព្រឹទ្ធាចារ្យ កោសល្យ គង់ ណៃ ទទួលបាន​ពានរង្វាន់​សិល្ប​: វប្បធម៌​ហ្វូ​គុ​អូកា ពី​ប្រទេស​ជប៉ុន ឆ្នាំ​២០១៧» និង​មាន​បដា​ដែល​មាន​រូប លោក​ព្រឹទ្ធាចារ្យ កោសល្យ គង់ ណៃ កាន់​ចាប៉ីដងវែង​ផងដែរ​។

​លោក​ព្រឹទ្ធាចារ្យ​កោសល្យ គង់ ណៃ ដែល​ជា​សិល្បករ​ចាប៉ីដងវែង​របស់​កម្ពុ​ជា ត្រូវបាន​គណៈកម្មាធិកា​រ​ពានរង្វាន់​ក្រុង​ហ្វុ​គុ​អូកា​នៃ​ប្រទេស​ជប៉ុន សម្រេច​ជ្រើសរើស​ជា​ជ័យលាភី នៃ​ពានរង្វាន់​សិល្បៈ​វប្បធម៌​ហ្វុ​គុ​អូកា ឆ្នាំ​២០១៧​។

​ពានរង្វាន់ ហ្វុ​គុ​អូកា​នេះ បាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩០ ក្នុង​គោលបំណង​ផ្តល់​កិត្តិយស​ដល់​បុគ្គល ក្រុម ឬ​ស្ថាប័ន​នានា ដែល​មាន​ស្នាដៃ​លេចធ្លោ ក្នុង​ការថែរក្សា និង​បង្កើត​នូវ​វប្បធម៌​អាស៊ី​មួយ ប្រកបដោយ លក្ខណៈ​ពិសេស​និង​ភាព​ចម្រុះ សំដៅ​ជំរុញ​ការផ្លាស់ប្តូរ​វប្បធម៌​ទៅវិញទៅមក និង​លើកកម្ពស់​ការយល់ដឹង​អំពី​តម្លៃ​នៃ​វប្បធម៌​អាស៊ី​៕

 

Filed in: ព័ត៌មានជាតិ