សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សា​ម៉ី​ក្រសួង​ប្រកាច់ប្រកិន​ឆ្លើយ​បដិសេធ​ក្រោយពេល​បែកធ្លាយ​ឲ្យ​ក្រុមហ៊ុន​លោក​ឧគញ៉ា​សុខ​គង់​ដូរ​ឈ្មោះ​ឋាន​សួគិ៍​បូកគោ​ដាក់​ឋានសួគិ៍​សុខា​!

សា​ម៉ី​ក្រសួង​ប្រកាច់ប្រកិន​ឆ្លើយ​បដិសេធ​ក្រោយពេល​បែកធ្លាយ​ឲ្យ​ក្រុមហ៊ុន​លោក​ឧគញ៉ា​សុខ​គង់​ដូរ​ឈ្មោះ​ឋាន​សួគិ៍​បូកគោ​ដាក់​ឋានសួគិ៍​សុខា​!

​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៤​កញ្ញា​នេះ​ក្រសួង​ពាណិជ្ចកម្ម​និង​ក្រសួង​បរិស្ថាន​បាន​ប្រ​ញ៉ាប់​ប្រ​ញ៉ាល់​ចេញ​លិខិត​បដិសេធ​ថា​ខ្លួន​មិន​ដូឈ្មោះ​រម្យនីដ្ឋាន​បូកគោ​ដែល​ជា​កេរ្តិ៍តំណែ​លតាំង​ពី​អតី​ព្រះមហាកក្សត្រ​នោះ​ទេ​!!​។​ក្រសួង​បរិស្ថាន​របស់​លោក​សាយ​សំ​អាល់ បាន​ចេញ​មុខ​បំភ្លឺ​ចំពោះ​ការសម្រេច​ផ្លាស់​ប្ដូរ​ឈ្មោះ​នេះ ដោយ​បញ្ជាក់​ថា ឈ្មោះ​ប្រវត្តិសាស្ត្រ​របស់​តំបន់ រមណីយដ្ឋាន ភ្នំ​បូកគោ មិន​ត្រូវបាន​ផ្លាស់ប្ដូរ​ឡើយ ដោយ​ត្រូវ​រក្សា​នូវ​ឈ្មោះ​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ដូច​ដើម​។ “​រមណីយដ្ឋាន​ភ្នំ​បូកគោ ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង «​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ​» នៅ​តែ​រក្សា​ឈ្មោះ​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ដដែល ដោយ​មិន​មាន​ការផ្លាស់ប្ដូរ​ទៅ​ឈ្មោះ​ផ្សេង​ឡើយ​។ ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ដែល​មាន​ទីតាំង​ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត ព្រះសីហនុ និង​ខេត្ត​កំពង់ស្ពឺ មាន​ផ្ទៃក្រឡា​សរុប​ចំនួន​១៥៤៤៥៨​ហិកតា ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៣ ហើយ​ក្រសួង​បរិស្ថាន មាន​តួនាទី​គ្រប់គ្រង ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​។

​ក្នុង​លិខិត​បំភ្លឺ​ចេញ​នៅ​ថ្ងៃ​ទី​២៤ ខែកញ្ញា​នេះ ក្រសួង​ពាណិជ្ជកម្ម បានបញ្ជាក់​ថា ក្រសួង​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ប្តូរ​ឈ្មោះ​សាខា​ក្រុមហ៊ុន សុខា អូ​តែ​ល «​ឋានសួគ៌​បូកគោ​» ទៅ​ជា​ឈ្មោះ «​សុខា​ឋានសួគ៌​» តែ​ក្រសួង​ថា  មិន​មាន​សិទ្ធិ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ផ្លាស់ប្តូរ​ឈ្មោះ​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​ទេ​។

​ការប្ដូរ​ឈ្មោះ​រមណីយដ្ឋាន​ភ្នំ​បូកគោ ដែល​ជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ ស្ថិត​ក្នុង​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស ទៅ​ជា​ឈ្មោះ​របស់​ឯកជន​នៅពេលនេះ បាន​ធ្វើឲ្យ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន​នៅក្នុង​ឱកាស​ទិវា​បុណ្យ​ភ្ជំបិណ្ឌ​។ តាមរយៈ​ហ្វេ​សប៊ុក​រឿង​នេះ​បាន​ធ្លាយ​ដល់​នាយករដ្ឋមន្ត្រី​សម្ដេច​តេជោ ហ៊ុន សែន​ដោយ​លោក បាន​ហៅ​ការ​ឈ្មោះ ឬ​ស្លាក​សញ្ញា​ថ្មី​នេះ​ថា ជា​ស្លាក​សញ្ញា​អត់​ច្បាប់ ហើយ​បញ្ជា​ឲ្យ​អភិបាល​ខេត្ត​កំពត ធ្វើការ​រុះរើ​ជាបន្ទាន់​ឲ្យបាន​មុន​ម៉ោង​១១​ព្រឹក ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ​។

​សម្ដេច​បាន​សរសេ​រ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​ផ្ទាល់​ខ្លួន​យ៉ាង​ដូច្នេះ​ថា “​សូម​អរគុណ​បងប្អូន​ជនរួមជាតិ ដែល​បាន​ឲ្យ​ខ្ញុំ​ដឹង​ពី​ការដូរ​ឈ្មោះ​រមណីយដ្ឋាន​ភ្នំ​បូកគោ ទៅ​ជា​ឈ្មោះ​ផ្សេង ដែល​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​មិន​បានដឹង និង​មិន​បាន​អនុញ្ញាត​។ ខ្ញុំ​បាន​បញ្ជា​ឲ្យ​អភិបាល​ខេត្ត​កំពត ទៅ​ដកហូត​ចេញ​នូវ​ស្លាក​សញ្ញា​អត់​ច្បាប់ ចេញ​ឲ្យបាន​មុន​ម៉ោង​១១​ថ្ងៃនេះ​។ តំបន់​ប្រវត្តិសាស្ត្រ ត្រូវ​តែ​រក្សា​ឈ្មោះ​ដើម​ជា​ដាច់ខាត​”​។

​ក្រោយ​ពី​ផ្ទុះ​រឿង​រសើប​នេះ​នៅ​ព្រលប់​ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៧​ក៏ មាន​បែកធ្លាយ​លិខិត​មួយច្បាប់​ចុះ​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៧​នោះ របស់​ក្រសួង​ពាណិជ្ជកម្ម​ចុះហត្ថលេខា​ដោយ​លោក​រដ្ឋមន្ត្រី​ប៉ាន់​សូ​សក្ក័​បញ្ជាក់ពី​ភាពស្របច្បាប់ នៃ​ការសុំ​ដូរ​ឈ្មោះ​រមណីយដ្ឋាន​ភ្នំ​បូកគោ ទៅជា រមណីយដ្ឋាន សុខា ឋានសួគ៌ ពី​សំណាក់​ក្រុមហ៊ុន សុខា អូ​តែ​ល របស់​អ្នកឧកញ៉ា សុខ គង់​។

​លិខិត បានបញ្ជាក់​ថា ក្រុមហ៊ុន សុខា អូ​តែ​ល ដែល​មាន​អ្នកឧកញ៉ា សុខ គង់ ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល បានស្នើ​ក្រសួងពាណិជ្ជកម្ម ក្នុង​ការប្ដូរ​នា​មករណ៍​សាខា​របស់​ក្រុមហ៊ុន ពី​នា​មក​រណ៍​ចាស់ «​សាខា​ក្រុមហ៊ុន សុខា អូ​តែ​ល “​ឋានសួគ៌ បូកគោ​”» ទៅ​ជា​នា​មក​រណ៍​ថ្មី «​សាខា​ក្រុមហ៊ុន សុខា អូ​តែ​ល “​សុខា ឋានសួគ៌​”»​។

​យ៉ាងណាក៏ដោយ ក្នុង​លិខិត​ដដែល​បញ្ជាក់​បន្ថែមថា ក្រសួង​ពាណិជ្ជកម្ម ទទួល​ចុះបញ្ជី​នូវ​ការប្ដូរ​នា​មក​រណ៍​សាខា​របស់​ក្រុមហ៊ុន សុខា អូ​តែ​ល – Sokha Hotel Co., Ltd ប៉ុន្តែ​ក្រុមហ៊ុន​ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​មុខ​ច្បាប់ ប្រសិនបើ​មាន​ការតវ៉ា​ណាមួយ​ទាន់​ទង​នឹង​ការផ្លាស់ប្ដូរ​នេះ​។​ក្នុង​លិខិតអនុញ្ញាត​ដដែល​នោះ ក្រសួង​ពាណិជ្ជកម្ម​ក៏​បាន​ចម្លង​ជូន​ក្រសួង​សេដ្ឋកិច្ច ក្រសួង​ការងារ អគ្គនាយកដ្ឋាន​ពន្ធដា​រ នាយកដ្ឋាន​ផែនការ ស្ថិតិ និង​ព័ត៌មាន​ពាណិជ្ជកម្ម សាលាខេត្ត​កំពត និង​មន្ទីរ​ពាណិជ្ជកម្ម​កំពត​ផងដែរ​។

​បាន​សេចក្តី​ថា​គឺ​ដឹង​គ្រប់គ្នា​អត់​តែ​នាយករដ្ឋមន្ត្រី​តែ​ប៉ុណ្ណោះ​?​។​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​២៣ ខែ​កញ្ញា រដ្ឋបាល​ខេត្ត​កំពត មិន​ត្រឹមតែ​អះអាងថា មិន​បានដឹង​អំពី​ការផ្លាស់ប្ដូរ​ឈ្មោះ​នេះ​ទេ ប៉ុន្តែ បានបញ្ជាក់​ថា មិន​គាំទ្រ​ដាច់ខាត​ចំពោះ​ការផ្លាស់ប្ដូរ​ឈ្មោះ​នេះ​។​បើ​ចឹង​ម៉េច​មិន​ប្រតិកម្ម​តាំងពី​ដើម​ខែ​កញ្ញា​មក​?​។

​ទាក់ទង​លិខិត​ថ្ងៃទី​១​កញ្ញា​នេះ​ក្រសួង​ពាណិជ្ជកម្ម​បញ្ជាក់ថា ក្នុង​លិខិត​មួយ​ចុះ​ថ្ងៃទី​០១ ខែ​កញ្ញា គឺ​ក្រសួង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ប្តូរ​ឈ្មោះ​សាខា​របស់​ខ្លួន​នោះ ក្នុង​គោលបំណង​បញ្ជាក់ថា ក្រុមហ៊ុន សុខា អូ​តែ​ល មាន​សាខា​ធ្វើ​អាជីវកម្ម​នៅតាម​ខេត្ត ហើយ​ចំពោះ​ការលើក​ស្លាក គឺ​ត្រូវ​លើក​នៅលើ​អគារ​ទីស្នាក់ការ​សាខា​ក្រុមហ៊ុន​ប៉ុណ្ណោះ ដើម្បី​ងាយស្រួល​ដល់​សមត្ថកិច្ច​បំពេញបែបបទ​ពន្ធដារ និង​នីតិវិធី​នានា​។​(​មើល​ទៅ​ដូច​កួ​តចឹង​!!)

 

Filed in: ព័ត៌មានជាតិ