សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ពលរដ្ឋ​ខ្មែរ​១៨​នាក់​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​និង​ដាក់​ពន្ធនាគារ​ចោទ​ពី​បទ​កាប់​ឈើ​

​ពលរដ្ឋ​ខ្មែរ​១៨​នាក់​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​និង​ដាក់​ពន្ធនាគារ​ចោទ​ពី​បទ​កាប់​ឈើ​

បន្ទាយមានជ័យ ៖ យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​ស្រុក​អូរជ្រៅ​ខេត្ត​បន្ទាយមានជ័យ​បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២២​ខែ​កញា​២០១៧​នេះ​ថា​កាលពី​នៅ​ថ្ងៃទី ១៨​ខែ​កញ្ញា​ឆ្នាំ​២០១៧​កន្លង​ទៅ​នោះ សមត្ថកិច្ច​ថៃ​បាន​ចាប់ខ្លួន​ពលករ កម្ពុជា​ចំនួន​០៩​នាក់​នៅ​ចំណុច ឧទ្យាន​ជាតិ​ថាប់​ឡាន​ទី​៣​ខ្នង​ង​ម៉ាន់ តំបន់ខូក​គ្រះ​ឆាយ​ស្រុកខ​ន​បុរី ខេត្ត នគររាជ​សី​ម៉ា ខណៈ​ដែល​ពលករ​កម្ពុ​ជា កំពុងតែ​កាប់​ឈើ និង​ជញ្ជូន​ឈើ​នៅ​ក្នុង​ដែន​ឧទ្យាន​ជាតិ របស់​ព្រះរាជាណាចក្រ​ថៃ រហូតមកដល់​ថ្ងៃ​ទី​២០​ខែ កញ្ញា ឆ្នាំ​២០១៧​សមត្ថកិច្ច​ថៃ​ដដែល​បាន​បន្ត​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ​បាន​បន្ថែម​ទៀត​ចំនួន​៩​នាក់ នៅ​ចំណុច​ដូច​ខាងលើ​សរុប​១៨​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​ដោយ​សមត្ថកិច្ច​របស់​ថៃ ។​

​ប្រភព​បាន​បង្ហើប​មក​ថា ពលករ​កម្ពុជា​ចំនួន​១៨​នាក់​នោះ​បាន​ឆ្លើយ​សារភាព​នៅ​ចំពោះមុខ​សមត្ថកិច្ច​ថៃ​ថា​ក្រុម​របស់​ពួកគាត់ មាន​គ្នា​ទាំងអស់​ចំនួន​៤៥​នាក់​ហើយ​បាន​រត់គេចខ្លួន​អស់​ចំនួន​២៧​នាក់​តាម​ច្រក​ធម្មជាតិ​ស្រុក​អារញ្ញ​ខេត្ត​ស្រះកែវ ដែល​ប្រឈម​និង​ខេត្ត​បន្ទាយមានជ័យ ។ ពលក​រទាំង​១៨​នាក់​ដែល​រងគ្រោះ​នោះ​បាន​បន្ត​ថា​កាលពី​ថ្ងៃ​ទី​១៤​ខែ​កញ្ញា​ឆ្នាំ​២០១៧​ពួកគាត់​ត្រូវបាន​មេខ្យល់​កម្ពុជា​រៀបចំ​ស្បៀង​ទុក​ជូន​ពួកខ្លួន​ចំនួន​៤៥​នាក់​ដើម្បី​ធ្វើ​សកម្មភាព​ឡើង​ទៅ​ប្រទេស​ថៃ ជាមួយគ្នានេះ មាន​មេខ្យល់​ជនជាតិ​ថៃ​ចំនួន​២​នាក់ ជា​អ្នក​នាំ​ផ្លូវ នៅ​ទឹកដី​ថៃ​ហើយ បច្ចុប្បន្ន​សមត្ថកិច្ច​ថៃ​កំពុង​រុករក​មេខ្យល់​ថៃ​នោះ​ទៀត​ផង​ដែរ ។ ប្រភព​ថា ពលករ​ចំនួន​៤៥​នាក់​នោះ បាន​ធ្វើដំណើ​ចេញទៅ​កាប់​ឈើ​ក្រញូង​និង​ជញ្ជូន​ឈើ​តាម​ច្រក​សេះ​ងាប់ ក្នុង​តំបន់​(​ភ្នំ​ឆ័ត្រ​) ស្ថិតនៅក្នុង​ភូមិ ចំកា​រគរ​ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ភូមិ​ខ្វៅ​រ៉ៃ ឃុំ​តាប់​ផា​យ៉ា ស្រុក​តាប់​ផា​យ៉ា ខេត្ត​ស្រះកែវ ប្រទេស​ថៃ​។​

​ពាក់​ពន្ធ័​និង​ករណី​ខាងលើ​មានប្រភ​ព​ច្បាស់ការ​ពី​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ឈើ​ក្រ​ញ៉ូង​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ខ្មែរ​ថៃ​បាន​បង្ហើប​មក​ថា មេខ្យល់​ដែល​តែងតែ​ដឹកជញ្ជូន​ពលករ​ឲ្យចូល​កាប់​ឈើ​ក្រ​ញ៉ូ​ង​នោះ​គឺជា​មន្ត្រី​យោធា​តំបន់​ផ្នែក​សឹក​រង​ស្រុក​អូរជ្រៅ​ទៀតផង ហើយ​មន្ត្រី​យោធា​រូបនោះ​បាន​ធើ្វ​សកម្មភាព​ជាច្រើន​ឆ្នាំ​ហើយ​ដែរ គេ​សង្ស័យថា លោក​ឧត្តមសេនីយ៏ ត្រី យោធា​ម្នាក់​ទំនង​ជា​ដឹង​រឿង​ករណី​នេះ​ច្បាស់​ប៉ុន្តែ​ហាក់​ទើសដៃទើសជើង ព្រោះ​កន្លង​ទៅ មេ​យោធា​រូប​នោះ​ក៏​មាន​រឿង​ច្រើន​បង្គួរ​លើ​ករណី​ឈើ​ក្រ​ញ៉ូង​ដូចគ្នានេះដែរ តែ​ព័ត៌មាន​មិន​ត្រូវ​បាន​បែកធ្លាយ​ច្រើន ។

​យ៉ាង​ក៏ដោយ​នៅ​ថ្ងៃទី​២២​កញ្ញា​នេះ​លោក​ឧត្តមសេនីយ៍ ភ្ល​ន់ តារា​មេបញ្ជាការ​តំបន់​សឹក​រង​ខេត្ត​បន្ទាយមានជ័យ អ្នកសារព័ត៌មាន​យើង មិនអាច​សុំឲ្យ​លោក​ប្រតិកម្ម​លើ​ករណី​ខាង​លើ​បាន​នៅឡើយ​ទេ  ព្រោះ​មិន​អាច​ទាក់ទង​បាន​។

​ដោយឡែក លោក វរ​សេនី​យ៏ ឯក បោ​ន បិ​ន​មេបញ្ជាការ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយ​មា​ន័យ នា​រសៀល​ថ្ងៃ​ដដែល​នេះ លោ​ល​មិន​អាច​ធើ្វ​ការអធិប្បាយ​ជុំវិញ​ករណី​ខាងលើ​បាន​ទេ ដោយ​លោក​ប្រាប់ថា​មាន​ភារកិច្ច​ផ្ទាល់ខ្លួន​។ ចំណែក​លោក​ឧត្តមសេនីយ៍ទោ ពេជ្យ វណ្ណា ប្រធានការិយាល័យ​ទំនាក់​ទំនាក់​ព្រំដែន​កម្ពុជា​ថៃ ទៀតសោត នៅ​ព្រឹក​ដដែល​នេះ​ក៏​មិន​អាច​ស៊ំ​កិច្ច​អន្តរា​គម​ន៏​បាន​យ៉ាងណា​នោះ​នៅឡើយ​ទេ ជុំវិញ​ករណី​ពលរដ្ឋ​កម្ពុជា​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន ខណៈ​ឆ្លងដែន​ខុសច្បាប់​ទៅ​កាប់​ឈើ​នៅ​ដី​នោះ ៕

 

Filed in: ព័ត៌មានជាតិ