សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ជនសង្ស័យ​ដែល​ច្រៀង​ជេរ​ប្រមាថ​សម្តេច​តេជោ ហ៊ុន សែន សារភាព​ទទួលកំហុស​

ជនសង្ស័យ​ដែល​ច្រៀង​ជេរ​ប្រមាថ​សម្តេច​តេជោ ហ៊ុន សែន សារភាព​ទទួលកំហុស​

​ខេត្ត​ក្រចេះ ៖ ជនសង្ស័យ​ដែល​ច្រៀង​ចម្រៀង​ប្រមាថ​កិត្តិយស​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​សារភាព​ថា រូបគេ​ពិតជា​បាន​ច្រៀង​ជេរប្រមាថ​ថ្នាក់ដឹកនាំ​កម្ពុជា​ប្រាកដ​មែន ហើយ​អះអាងថា ចម្រៀង​បែប​ជេរប្រមាថ​នេះ ខ្លួន​គេ​បាន​និពន្ធ​ឡើង​តាំងពី​ឆ្នាំ​២០១៣​។ នេះ​បើ​តាម​ការអះអាង​របស់​សមត្ថកិច្ច​ជំនាញ​នៅ​ខេត្ត​ក្រចេះ​ក្រោយពេល​សួរនាំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រចេះ នៅ​ល្ងាច​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៧​។​

​ជនសង្ស័យ​ឈ្មោះ ហ៊ុយ ឧត្ដម ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មានមុខ​របរ ជា​មេការ​ក្រុមហ៊ុន​ទឹក​សុទ្ធ នៅ​ខេត្ត​កំពង់ស្ពឺ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ខេត្តក្រចេះ​ឃាត់ខ្លួន​នៅ​ស្រុកកំណើត​ប្រពន្ធ របស់​ជនសង្ស័យ នៅ​ភូមិ​ឫស្សីកែវ ឃុំ​ឫស្សីកែវ ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ ពាក់ព័ន្ធ​នឹង​ការជេរប្រមាថ​ថ្នាក់ដឹកនាំ​ប្រទេស គឺ​សម្តេច​តេជោ ហ៊ុន សែន នៅលើ​បណ្ដាញ​សង្គម Facebook នៅវេលា​ម៉ោង​២ និង​០០​រសៀល ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៧​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ ហ៊ុយ ឧត្តម បាន​និយាយថា កាលពី​ឆ្នាំ​២០១៣ រូបគេ​បាន​និពន្ធ​បទ​ចម្រៀង​ចំនួន​៤​បទ​ចំរៀង ក្នុងនោះ​មាន​បទ​ជា​ចម្រៀង​បែប​ជេរប្រមាថ ថ្នាក់ដឹកនាំ ហើយ​ក្នុង​បទ នោះដែរ រូបគេ​បាន​បង្ហោះ​ចូល​ក្នុង​សង្គម Facebook​។ ក្រោយមកទៀត រូបគេ​បាន​ឈប់ Post ប៉ុន្តែ​មាន​មិត្តភក្តិ​លើ Facebook មួយចំនួន​ជា​អ្នក​រក្សា វីដេអូ​នេះ​ទុក រួច​បង្ហោះ​បន្ត លុះដល់​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៧ មាន Facebook មួយ​មានឈ្មោះ កែម ឡី​ទី​១០០០០ ក៏​បាន​យក​វីដេអូ​នេះ មក​បង្ហោះ​ម្តងទៀត​តែម្តង​។ នេះ​បើ​តាម​បញ្ជាក់​ពី​លោក គុណ សោភ័ណ្ឌ នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រចេះ​។​

​ទោះបី​យ៉ាងណា​សមត្ថកិច្ច​ក៏​គ្រោង​នឹង​បញ្ជូន​ជនសង្ស័យ​រូបនេះ ទៅ​តុលាការ​ផងដែរ បន្ទាប់​ពី​បញ្ចប់​ការសួរនាំ​រួច​រាល់​៕

 

Filed in: ព័ត៌មានជាតិ