សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ជ្រូកក្រុុម​ហ៊ុន BVB ងាប់​​ក្នុង​​មួយ​​ថ្ងៃ​​រាប់​សិប​ក្បាល យក​មក​កាប់​សាច់ លក់​ក្នុង​​ផ្សារ​​កំពង់​ថ្ម មន្ត្រី​​ឆ្លើយ​​ដាក់​គ្នា

ជ្រូកក្រុុម​ហ៊ុន BVB ងាប់​​ក្នុង​​មួយ​​ថ្ងៃ​​រាប់​សិប​ក្បាល យក​មក​កាប់​សាច់ លក់​ក្នុង​​ផ្សារ​​កំពង់​ថ្ម មន្ត្រី​​ឆ្លើយ​​ដាក់​គ្នា

កំពង់ធំ ៖  ប្រភពពីប្រជាពលរដ្ឋ ឲ្យដឹងថា​មាន​ការដឹកជ្រូកងាប់ក្នុងមួយថ្ងៃ ជាច្រើ ន ក្បា ល ចេញពីក្រុមហ៊ុនបីវីបី ​អ៊ិនវេសមេន(BVB) ហើយយក ​មកកាប់​សាច់​លក់​​នៅក្នុងទីផ្សាកំពង់ថ្មបំផ្លា​ញសុខភាពប្រជាពលរដ្ឋដោ​យមិនឃើញមាន​សម​ត្ត​កិ​ច្ចជំ​នាញត្រួតពិនិត្យឡើយ ។

យោងតាមប្រភពពត៌មានច្បាស់ការណ៍ បាននិយាយថា ជារៀងរាល់ថ្ងៃមាន ម៉ូតូ​ដឹក​ជ្រូកងាប់ ចេញពី​កសិដ្ឋាន ក្រុមហ៊ុន បីវីបី ​អ៊ិនវេសមេន ក្នុងមួយថ្ងៃចាប់ពី ៤ទៅ​១០ក្បាល ដែលសុទ្ធសឹងតែ ជាជ្រូកដែលមានជំងឺងាប់  តែត្រូវ​មន្រ្តី​ពេទ្យ​សត្វ និងម្ចាស់ក្រុមហ៊ុន មានការឃុបឃិតគ្នា ដឹកជ្រូក ងាប់យកមកលក់ អោយ​លោក ញឹម គីមអី និងលោកស្រី គឹម  ជាអជីវករលក់សាច់ ជ្រូកនៅក្នុង ផ្សារកំព​ង់​ថ្ម ប៉ុន្តែគេសង្កេតឃើញ​ពេទ្យសត្វ​ប្រចាំ​ស្រុកបារាយណ៍ និងកំពង់ថ្ម ឈ្មោះ លោ​ក ជួន ហាង  និងលោក អ៊ឹម  ឃីម សម្ងំឈឹង។

ពាក់ព័ន្ឋទៅនឹង ជ្រូកឈឺងាប់ ហើយដឹកយកទៅលក់ នៅទីផ្សាកំពង់ថ្ម លោក ម៉ក យុទ្ធ​នា  អនុប្រ ធានមន្ទីរ​កសិកម្មខេត្តកំពង់ធំ ទទួលប​ន្ទុកការងារពេទ្យសត្វ  និង​ជា​ទីប្រឹក្សា របស់ ក្រុមហ៊ុន បីវីបី ​អ៊ិនវេសមេន និង​ជាអតីត ពេទ្យសត្វ បាន​ឆ្លើយ​របៀ​បឡេឡឺដូចគោស្រាំងទិចថា ការងារនឹងលោកអត់ដឹងទេ មិនជំនាញទេ បើច​ង់សួរ​ទៅសួរពេទ្យ​សត្វ​ទទួលបន្ទុក ទៅ។

លោក ដៀប រតនា អនុប្រធានការយាល័យ ពេទ្យសត្វខេត្តកំពង់ធំ បានអោយ​ដឹង​ថា បញ្ហារជ្រូក មានជំងឺ ជ្រូកមានរោគឆ្លង ជ្រូកងាប់មិនអនុញ្ញាតិ ឲ្យនាំយក​មកធ្វើអជី​វកម្ម លក់សាច់នៅទីផ្សា នោះទេ ចៀស​វាងតែ​ជ្រូកដែល​ដឹកមកពី​ទីឆ្ងាយហើយក្តៅ​ហត់ងាប់ទើបបានកា​រពិនិត្យត្រឹមត្រូវពីមន្រ្តីជំនាញពេទ្យស​ត្វ​ទើ​ប​​បា​​នអនុញ្ញាតិអោយយកសាច់លក់នៅទីផ្សារបាន ។

ឯលោក ធីវ វណ្ណធី ប្រធានមន្ទីរ កសិកម្មខេត្តកំពង់ធំ  បានផ្តល់បទសម្ភាសន៍ ពាក់ព័ន្ឋទៅនឹងកសិដ្ឋាន ចិញ្ចឹម​ជ្រូក របស់ក្រុមហ៊ុនបីវីបី ​អ៊ិនវេសមេន  បាននាំ​ជ្រូក​ងាប់មកលក់នៅទីផ្សារកំពង់ថ្មថា លោក បានឲ្យដឹងថា អាបញ្ហា​ហ្នឹងលោកនិងសួរទៅលោក ម៉ក់ យុទ្ធនា ព្រោះគាត់ជាអនុប្រធាន មន្ទីរ កសិកម្ម ទទួលបន្ទុកលើការ​ងារហ្នឹង តែបើមានករណីកើតឡើងបែបនេះ លោកនិង​ហៅម្ចាស់ ក្រុមហ៊ុនមក ពិភាគក្សា ចំណែកលោក​គ្រាន់តែប្រ​ធានក្តាប់រួមតែ​ប៉ុណ្ណោះ​(សិក)។ដល់ពេលឃើ​ញមន្ត្រីជំនាញឆ្លើយ​ដាក់គ្នាទៅវិញទៅម​កបែបនេះ​តើ​ឲ្យប្រជា​ពលរដ្ឋសង្ឃឹមអីទៅ។មិនដឹងថា​លោកអ៊ិករ៉ាប៊ុនរដ្ឋមន្ត្រីក្រសួង​កសិ​កម្មរុក្ខា​ប្រ​ម៉ាញ់នឹង​ចាត់ការករណីមួយនេះបែបណានោះទេ។

សូមប​ញ្ជាក់ថាកសិដ្ឋានចិញ្ចឹមជ្រូក ក្រុមហ៊ុនបីវីបី ​អ៊ិនវេសមេន(BVB)  មានទីតាំង​ស្ថិត​នៅក្នុងភូមិល្អក់ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ លើ ផ្ទៃដី៨៩ហិចតា ដែលទទួលបានការអនុញ្ញាតិ ពីក្រសួងកសិកម្មរុក្ខា ​ប្រមាញ់និងនេសាទ យោង តាម លិខិតលេខ១០៦​អនុញ្ញាតិ អោយបង្កើតកសិដ្ឋានចិញ្ចឹមសត្វ ជ្រូក គោ ក្របី ជាល​ក្ខណៈ ឧស្សាហកម្ម នៅទីតាំងខាងលើ និងមាន​សុពលភាពរយះពេល៥ឆ្នាំ គិត​ចា​ប់តាំងពីថ្ងៃ ចុះហត្ថលេ ខា គឺថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០០៩ ៕

20131217dpn3

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់