សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តេជោ​ចេញ​លិខិត​អំពាវនាវ​ឲ្យ​រួម​គ្នា​ទប់ទល់​រាល់​ឧបាយកល​ទុច្ចរិត​ធ្វើឱ្យ ប្រទេស​កម្ពុជា ធ្លាក់​ក្នុង​ភាពវឹកវរ​

​តេជោ​ចេញ​លិខិត​អំពាវនាវ​ឲ្យ​រួម​គ្នា​ទប់ទល់​រាល់​ឧបាយកល​ទុច្ចរិត​ធ្វើឱ្យ ប្រទេស​កម្ពុជា ធ្លាក់​ក្នុង​ភាពវឹកវរ​

ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អំពាវនាវ​ដល់​ជនរួមជាតិ​ខ្មែរ​ទាំងអស់ ចូលរួម​ទប់ទល់​រាល់​ឧបាយកល​ទុច្ចរិត និង​ការប៉ុនប៉ង​តាម​គ្រប់​រូបភាព ក្នុង​គោលបំណង​ធ្វើឱ្យ ប្រទេស​កម្ពុជា ធ្លាក់​ក្នុង​ភាពវឹកវរ និង​អស្ថិរភាព ជាថ្មី​ម្តងទៀត​។​តាមរយៈ​សារលិខិត ផ្ញើជូន​ចំពោះ​ជនរួមជាតិ​ខ្មែរ ដើម្បី​អបអរសាទរ ដល់​ទិវា​សន្តិភាព​អន្តរជាតិ នៅ ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៧ ។​

«​ក្នុង​ស្មារតី​ថែរក្សា​សន្តិភាព​របស់​ជាតិ​យើង ទូលព្រះបង្គំ សូម​អំពាវនាវ​ដល់​ជនរួមជាតិ​ទាង​អស់ ចូលរួម​ក្នុង​ការថែរក្សា​សន្តិភាព ពង្រឹង​ឯកភាព​ជាតិ អនុវត្ត​វប្បធម៌​សន្ទនា គោរព​ច្បាប់ ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី និង​ទប់ស្កាត់​រាល់​ឧបាយកល និង​ការប៉ុនប៉ង​តាម​គ្រប់​រូបភាព ដែល​មាន​គោលបំណង​ធ្វើឱ្យ ប្រទេស​ធ្លាក់​ក្នុង​សភាព​វឹកវរ និង​អស្ថិរភាព​»​។

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា រាជដ្ឋាភិបាល​កម្ពុជា មាន​ការប្តេជ្ញាចិត្ត​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការការពារ​សន្តិភាព​នេះ ព្រោះ​ថា​សន្តិភាព​ដែល​យើង​បាន​មក​នេះ គឺជា​សេចក្តីសុខ​រួម​សម្រាប់​យើងទាំងអស់គ្នា​។

Filed in: ព័ត៌មានជាតិ