សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចាប់ខ្លួន​មេឃុំ​មួយ​ភ្លាមៗ នៅក្នុង​ទំនាស់​ពាក្យសំដី ជាមួយ​អ្នកជិតខាង​រឿង​សង់​រោងការ​!

ចាប់ខ្លួន​មេឃុំ​មួយ​ភ្លាមៗ នៅក្នុង​ទំនាស់​ពាក្យសំដី ជាមួយ​អ្នកជិតខាង​រឿង​សង់​រោងការ​!

កំពង់ចាម​៖​លោក លីម ប្រុស មេឃុំ​គៀន​ជ្រៃ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​នគរបាល​ចាប់​ឃុំខ្លួន​បណ្តោះអាសន្ន​តា​ម​បញ្ជា​ព្រះរាជអាជ្ញា​ខេត្ត​កំពង់ចាម កាលពី​ថ្ងៃ​ទី ២១ កញ្ញា នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម ក្រោម​ការចោទប្រកាន់ថា បាន​ប្រើ​អំពើហិង្សា និង​ប្រមាថ​អាយុជីវិត ។​លោក លីម ប្រុស អាយុ​៤៥​ឆ្នាំ ត្រូវ​បាន​រង​ការចោទប្រកាន់ថា បាន ប្រើប្រាស់​អំពើហិង្សា​ដោយ​ចេតនា លើ​ឈ្មោះ ទូច ផល្លា អាយុ ៣៨ ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ប៉ិច ស្រី នៅក្នុង​ជម្លោះ​ពាក្យ​សំដី​ដោយ​ផ្តើមដំបូង​ពី​ករណី​ម៉ូតូ​ខូច​នៅ​កណ្តាលផ្លូវ​។

​សមត្ថកិច្ច​រាយការណ៍​ថា លោក​មេឃុំ លីម ប្រុស បាន​វាយ​មួយ​ដៃ​ចំ​កណ្តាល​ថ្ងាស​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ទូច ផល្លា នៅក្នុង​ទំនាស់​ពាក្យសំដី​លើ​ការសាងសង់​រោង​ការកូន​។ លោក​មេឃុំ​ដែល​ស្ថិតនៅ​ក្នុង​អាការៈ​ស្រវឹង​ផង​នោះ ក៏​បាន​ជេរប្រមាថ​គំរាមកំហែង​លើ​ឈ្មោះ ប៉ិច ស្រី មិន​ឲ្យ​លើ​ករោងការ​កូន​បាន​នោះទេ បើ​ហ៊ាន​លើក គឺ​ដាក់​ទង់​ស​ហើយ​។

​ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​លើ​ករណី​នេះ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ចាម បាន​ចេញ​ដីកា​ឃាត់ខ្លួន លោក លីម ប្រុស ភ្លាមៗ នឹង​បាន​នាំ​ទៅ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម មុន​ពេល​បញ្ជួន​ខ្លួន​ទៅ​កាន់​តុលាកា​រដើ​ម្បី​ចោទប្រកាន់​ជា​ផ្លូវការ​។

​សូមបញ្ជាក់​ថា នេះ​គឺជា​ករណី​ទី​មួយ​ហើយ ដែល​មាន​ការចាប់ខ្លួន​មេឃុំ​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិត​នៅក្នុង​តំណែង មេឃុំ​-​ចៅ​សង្កាត់​មួយចំនួន​ទៀត កំពុងស្ថិត​នៅ​ក្រោម​ការ​ឃ្លាំមើល​និង​ការចាប់​កំហុស​ផងដែរ​។

​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ស្រុក​កំពង់សៀម កំពុង​ពឹងពាក់​មេធាវី​នៅ​អង្គការ​អាដហុក ដើម្បី​ជួយ​ការពារ​ក្តី​នេះ​និង​មាន​ការសុំ​សម្របសម្រួល​គ្នា​ក្រៅ​តុលាការ​ផង​ដែរ​។​សូម​បញ្ជាក់​ដែរ​ថា នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ អាណត្តិ​ទី ៤ ឆ្នាំ​២០១៧ កន្លងទៅនេះ គណបក្ស​សង្គ្រោះ​ជាតិ​បានឈ្នះ​តំណែង​មេឃុំ​-​ចៅសង្កាត់​ប្រមាណ​ជា​៤៨៩​ឃុំ​-​សង្កាត់​ក្នុង​ចំណោម ១៦៤៦ ឃុំ​-​សង្កាត់ នៅ​ទូទាំង​ប្រទេស ៕

 

Filed in: ព័ត៌មានជាតិ