សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អភិបាល​រាជធានី​ភ្នំពេញ​ជំរុញ​ឲ្យ​មន្ទីរ​ធនធានទឹក ស្តារ​ប្រឡាយ​ព្រែក​តាអេវ​ឲ្យ​អាច​រំដោះ​ទឹក​បាន​នៅ​វស្សា​ឆ្នាំក្រោយ​

អភិបាល​រាជធានី​ភ្នំពេញ​ជំរុញ​ឲ្យ​មន្ទីរ​ធនធានទឹក ស្តារ​ប្រឡាយ​ព្រែក​តាអេវ​ឲ្យ​អាច​រំដោះ​ទឹក​បាន​នៅ​វស្សា​ឆ្នាំក្រោយ​

ភ្នំពេញ​៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួង ស្រេង បាន​ជំរុញ​ឲ្យ​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​រាជធានី​ភ្នំពេញ ស្តារ​ប្រឡាយ​ព្រែក​តាអេវ ឲ្យ​អាច​រំដោះ​ទឹក​បាន នៅ​វស្សា​ឆ្នាំក្រោយ ដើម្បី​ដោះស្រាយ​កង្វល់​របស់​ប្រជាពលរដ្ឋ ដែល​តែងតែ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នាពេលនេះ ។​

​ការជំរុញ​បែបនេះ របស់​លោក​ឃួង ស្រេង ត្រូវបាន​ធ្វើឡើង​ក្នុង​ឱកាស​ដែល​លោក​ដឹកនាំ​មន្ត្រី​ជំនាញ អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​មើល​ស្ថានភាព​ទឹកជំនន់ ទឹកភ្លៀង លិច​តំបន់​មួយចំនួន​ក្នុង​ខណ្ឌ​ច្បារអំពៅ កាលពី​ព្រឹក​ថ្ងៃទី​២២​ខែ​កញ្ញា​ឆ្នាំ​២០១៧​នេះ​។​

​ប្រឡាយ​ព្រែក​តាអេវ ដែល​គ្រោង​នឹង​ស្តារ​ឡើងវិញ ត្រូវបាន​មន្ត្រី​រដ្ឋបាល​រាជធានី ឲ្យដឹងថា មាន​ប្រវែង​១.៣០០​ម៉ែត្រ ស្ថិតនៅ​ក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី មន្ត្រី​រូប​នេះ មិន​បាន​បញ្ជាក់​អំពី​ទំហំ​ប្រឡាយ​និង​ចាប់ផ្តើម​ការដ្ឋាន​នៅ​ពេល​ណា​នោះទេ ដោយ​គ្រាន់តែ​ចុះ​មក​ពិនិត្យ​និង​ធ្វើ​ការសិក្សា ដើម្បី​វាយតម្លៃ​គម្រោង​។​

​លោក​ឃួង ស្រេង បាន​បញ្ជាក់​នៅក្នុង​ពេល​ចុះ​ពិនិត្យ​នោះ​ថា កិច្ចការងារ​នេះ នឹង​ប្រគល់ឲ្យ​ទៅ​មន្ទីរ​ធនធានទឹក​និ​ង​ឧតុនិយម​រាជធានី​ភ្នំពេញ ជា​អ្នក​ទទួល​ការងារ​ស្តារ​ប្រឡាយ​នេះ ដោយ​នឹងត្រូវ​ប្រើប្រាស់​គ្រឿងចក្រ​ចំនួន​៣​គ្រឿង ។ លោក​ក៏​បាន​បញ្ជាក់​ផងដែរ​ថា ការងារ​នេះ ជា​ការងារ​សំខាន់​ណាស់ ដែល​ត្រូវ​យកចិត្តទុកដាក់ ដោយ​វា​ជា​ការងារ​ដោះស្រាយ​កង្វល់​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ និង​ជំវិញ​តំបន់​នេះ ដែល​តែងតែ​ទទួល​ការលិចលង់ ឲ្យតែ​មាន​ភ្លៀង​ម្តងៗ​។​

​សូមបញ្ជាក់​ថា​៖ នៅ​ព្រឹក​ថ្ងៃទី​២២​ខែ​កញ្ញា​ឆ្នាំ​២០១៧​នេះ ជា​ជំហាន​ទី​១ នៅ​ព្រឹក​ថ្ងៃទី​២២​ខែកញ្ញា​នេះ​លោក​ឃួង ស្រេង​បាន​ចុះ​មក​ពិនិត្យ​មើល​ស្ថានភាព​ស្ពាន​ព្រែក​តាអេវ ក្នុង​សង្កាត់​ព្រែក​ថ្មី ដោយ​ដាក់​គ្រឿងចក្រ​កាយ​និង​ស្តា​ប្រឡាយ​នេះ ដើម្បី​នាំ​ទឹក​ទម្លាក់​ទៅ​ក្នុង​ទន្លេបាសាក់​។ បន្ត​មក​ទៀត លោក​អភិបាល​រាជធានី បន្ត​ទៅ​ពិនិត្យ​ប្រឡាយ​ព្រែក​អ្នកតា​វាំង​។ បន្ត​ពី​នេះ​ទៀត លោក​អភិបាល​បាន​ទៅពិនិត្យ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ដែល​រស់​នៅជាប់​បឹង​ស្នារ ដែល​កំពុង​ទទួល​រង​ការលិចលង់ ដើម្បី​រក​ដំណោះស្រាយ​ការលិចលង់​ជូន​ពួកគាត់​។​

​ពាក់ព័ន្ធ​នឹង​ការងារ​នេះ លោក​ឃួង ស្រេង ក៏​បាន​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ រាជធានី ដើម្បី​រួម​គ្នា​ទប់ស្កាត់​ការចាក់​ដី​រំលោភ​យក​ប្រឡាយ ដែល​ប្រឡាយ​ទាំងនេះ​ជា​ទ្រព្យសម្បត្តិ​រួម​ទាំងអស់​គ្នា មានន័យ​ថា បើ​លិច​គឺ​លិច​ទាំងអស់គ្នា​។ ដូច្នេះ​ទេ បើ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ឃើញ និង​ទទួល​ព័ត៌មាន​ថា​មាន​ជន​ណា​ដែល​ចាក់​ដី​រំលោភ​ត្រូវ​រាយការណ៍​មក​អាជ្ញាធរ​ភ្លាម ដើម្បី​មាន​វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។

​លោក លីវ វណ្ណ​ថេង ចៅសង្កាត់​ព្រែក​ថ្មី បានឲ្យដឹងថា ព្រែក​តាអេវ ជា​ព្រែក​មួយ​នៅ​ជាប់​ព្រំប្រទល់ ភូមិ​ព្រែក​ថ្មី​១ និង​ភូមិ​កោះ​ក្របី ស្ថិតក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ ហើយ​ព្រែក​នេះ បាន​ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការរំដោះ​ទឹក ចេញពី​សង្កាត់​ព្រែក​ឯង និង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ​៕

 

 

Filed in: ព័ត៌មានជាតិ