សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការត្រួតពិនិត្យ​លើ​ការប្រើប្រាស់​គ្រូបង្រៀន ជាប់​កិច្ចសន្យា​

កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការត្រួតពិនិត្យ​លើ​ការប្រើប្រាស់​គ្រូបង្រៀន ជាប់​កិច្ចសន្យា​

បាត់ដំបង ៖ កិច្ចប្រជុំ​ផ្សព្វផ្សាយ​និតិ​វិធី ស្តី​ពី​ការចុះ​ត្រួតពិនិត្យ​លើ ការប្រើប្រាស់​មន្ត្រីរាជកា​រ​ជា​គ្រូបង្រៀន និង​ផ្នែក​រដ្ឋបាល​គ្រូ​ប​ជាប់​កិច្ចសន្យា គ្រូ​បង្រៀន​ថ្នាក់ ២ វេន និង​គ្រូ​បង្រៀន​ថ្នាក់​គួរ បាន​ប្រព្រឹត្តទៅ កាលពី​ថ្ងៃ​ទី ១៧ ខែ​សីហា នៅ​សាលាខេត្ត​បាត់ដំបង ក្រោម​អធិបតីភាព​ឯកឧត្តម ថោ សេដ្ឋា​ណា អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​មុខងារសាធារណៈ​។​

​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលរង​ខេត្ត​បាត់ដំបង បានបញ្ជាក់​ថា​វិស័យ​អប់រំ​ក្នុង​ខេត្ត​បាត់ដំបង គិត​ត្រឹម​ខែកក្កដា មាន​មន្ត្រី​ជា​គ្រូបង្រៀន​ចំនួន ៨៦០០​នាក់ ស្ត្រី ៤៤២៧​នាក់ មាន​គ្រូ ជាប់​កិច្ចសន្យា​៣០៩​នាក់ គ្រូ​បង្រៀន​ថ្នាក់ ២​វេន និង​ថ្នាក់​គួរ​ចំនួន ២០៥​នាក់​។ ក្រោម​ការដឹកនាំ​របស់ រាជរដ្ឋាភិបាល បាន​ដាក់ចេញ​នូវ​គោលនយោបាយ​និង យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ គួបផ្សំ​ជាមួយ​ការខិតខំ អនុវត្ត​យ៉ាង​សកម្ម របស់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ បាន​ធ្វើឲ្យ​ខេត្ត​បាត់ដំបង សម្រេច​បាន​ស្នាដៃ​លិចធ្លោ​ជាច្រើន មានដូចជា ធានា​រក្សាបាន​នូវ​សន្តិសុខ​សុវត្ថិភាព និង​សណ្តាប់ សាធារណៈ ល្អប្រសើរ ធ្វើឲ្យ​ប្រជាពលរដ្ឋ កាន់តែ​មាន​ជំនឿ និង​ចូលរួម​ជាមួយ អាជ្ញាធរ​ដែនដី និង សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ក្នុង​ការអភិវឌ្ឍន៍​មូលដ្ឋាន​ជាដើម​។​

​ឯកឧត្តម ថោ សេដ្ខា​ណា បាន​គូសបញ្ជាក់ថា ការចុះ​ស្រង់​ទិន្នន័យ ការប្រើប្រាស់​គ្របខ័ណ្ឌ មន្ត្រីរាជការ ជា​គ្រូបង្រៀន និង​ផ្នែក​រដ្ឋបាល គ្រូ​ជាប់​កិច្ចសន្យា ក្នុង​ពេល​នេះ គឺជា​ការពិនិត្យ​ឡើងវិញ ពី​តម្រូវការ​ជាក់ស្តែង នៃ​ការប្រើប្រាស់ មន្ត្រីរាជការ ជា​គ្រូបង្រៀន និង​ផ្នែក​រដ្ឋបាល និង​គ្រូ​បង្រៀន ជាប់​កិច្ចសន្យា ហើយ​និង​ជា​ការអនុវត្ត គោ​នយោបាយ​ជា​យុទ្ធសាស្ត្រ ចតុកោណ របស់​រាជរដ្ឋាភិបាល គឺ​ការងារ​អភិបាលកិច្ច​។​ក្នុង​យុទ្ធនាការ ចុះ​ត្រួតពិនិត្យ​ការប្រើប្រាស់​គ្របខ័ណ្ឌ មន្ត្រីរាជការ​គ្រូបង្រៀន និង​ផ្នែក​រដ្ឋបាល និង​គ្រូ​បង្រៀន​ជាប់​កិច្ចសន្យា នៅតាម​គ្រឹះស្ថានសិក្សា​ទាំងអស់​ក្នុង​ខេត្ត​បាត់ដំបង យើង​នេះ មេត្តា​ជួយ​គាំទ្រ និង​សហការ​ឲ្យបាន​ល្អ ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​យុទ្ធនាការ​នេះ សម្រេចបាន ជោគជ័យ​ជា​ស្ថាពរ ស្របតាម​ទិសដៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​យើង ៕

 

2015_08_19dp1 (2) 2015_08_19dp1 (3) 2015_08_19dp1 (4) 2015_08_19dp1 (1)

Filed in: ព័ត៌មានជាតិ