សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ភ្ជុំបិណ្ឌ​៣​ថ្ងៃ មនុស្ស​ជិត​៣០​នាក់​ទៅតាម​ដូនតា ឯ​៩០​នាក់​ទៀត​ទៅ​មិនទាន់​បាក់​ដៃជើង​!

ភ្ជុំបិណ្ឌ​៣​ថ្ងៃ មនុស្ស​ជិត​៣០​នាក់​ទៅតាម​ដូនតា ឯ​៩០​នាក់​ទៀត​ទៅ​មិនទាន់​បាក់​ដៃជើង​!

ភ្នំពេញៈ ក្នុង​រយៈពេល​ត្រឹមតែ​៣​ថ្ងៃ​ចុងក្រោយ នៃ​​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​គឺជា​បុណ្យ​ដែល​ប្រជាជន​ខ្មែរ​រំលឹក​ដល់​ដូនតា​និង​ញាតិ​៧​សន្តាន​។​តែ​ក្នុង​រយៈ​បី​ថ្ងៃ​ចុងក្រោយ​នេះ​ក៏មាន​ប្រជាពលរដ្ឋ​ខ្មែរ​២៦​នាក់​ដែល​ស្រលាញ់​ដូនតា​ពេក​បាន​ស្លាប់​ទៅតាម​តា​រយៈ​បើកបរ​។​តាម​សេចក្តីរាយការណ៍​របស់​សម​ត្ត​កិច្ច​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​នៅ​ចន្លោះ​ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​២១ខែកញ្ញា ឆ្នាំ​២០១៧ បាន​កើតឡើង​ចំនួន​៥២​លើក សម្លាប់​មនុស្ស​២៦​នាក់ ក្នុងនោះ​មាន​នារី​៤​នាក់ និង​របួសធ្ងន់​ស្រាល​៩០​នាក់​។ បើ​ធៀប​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៦ ចំនួន​នេះ​មានការ​កើនឡើង​១០​ករណី ខណៈ​ចំនួន​អ្នកស្លាប់ និង​របួស​កើន​៣១​នាក់​។  ម៉ូតូ​ខូច​៧៣​គ្រឿង រថយន្ត​តូច​២២​គ្រឿង រថយន្ត​ធំ​១​គ្រឿង យានយន្ត​ផ្សេងៗ​១​គ្រឿង​។​

​មូលហេតុ​រួមមាន​៖​បើក ល្បឿន​លឿន​១៣​លើក​, ស្រវឹង​៨​លើក​, ប្រជែង ៥​លើក​, មិន​គោរព​សិទ្ធិ​៩​លើក​, មិន​ប្រកាន់​ស្តាំ​៧​លើក​, បត់​គ្រោះថ្នាក់​៩​លើក និង​កត្តា​យានយន្ត​១​លើក​។​

​ក្នង​នោះ​នៅ ខេត្តព្រៃវែង កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​៤​លើក ស្លាប់​៧​នាក់ របួស​៦​នាក់​, កំពង់ស្ពឺ កើតឡើង​២​លើក ស្លាប់​៤​នាក់​, កណ្តាល កើតឡើង​៤​លើក ស្លាប់​៤​នាក់​, កំពង់ចាម កើតឡើង​៦​លើក ស្លាប់​៣​នាក់ របួស​៧​នាក់​, កំពង់ធំ កើតឡើង​៣​លើក ស្លាប់​២​នាក់ របួស​៣​នាក់​, តាកែវ កើតឡើង​៣​លើក ស្លាប់​ម្នាក់ របួស​៦​នាក់ និង​ខេត្ត​ព្រះសីហនុ កើត​ចំនួន​២​លើក ស្លាប់​១​នាក់ របួស​៣​នាក់​៕

 

Filed in: ព័ត៌មានជាតិ