សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មេដឹកនាំ​ចិន​មក​អះអាង​ជា​ថ្មី​ទៀត​ថា​គាំទ្រ​តេជោ​លុះ​ក្ស័យ​!!

​មេដឹកនាំ​ចិន​មក​អះអាង​ជា​ថ្មី​ទៀត​ថា​គាំទ្រ​តេជោ​លុះ​ក្ស័យ​!!

​ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ថ្ងៃ​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ​ទទួលបាន​ការប្រកាស​គាំទ្រ​ពេញទំហឹង​ថែមទៀត​ពី​គណបក្ស​កុំ​មុយ​នី​ស​ចិន​។ លោក លីវ យុន​សាន សមាជិក​គណៈ​អចិន្ត្រៃយ៍​ការិយាល័យ​នយោបាយ នៃ​គណកម្មាធិកា​រ​មជ្ឈឹមបក្ស​កុម្មុនីស្ត​ចិន បាន បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ ពី​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន ពីង និង​នាយករដ្ឋមន្ត្រី លី ឃឺ​ឈៀង​ជូន​ដល់​សម្តេច​តេជោ​ផងដែរ​។ នេះ​ជា​ដំណើ​ទស្សនកិច្ច​ទី​ពីរ​របស់​មន្ត្រី​ជាំ​ន់​ខ្ពស់​ចិន​បន្ទាប់ពី​អនុប្រធា​សភា​ចិន​ទើប​បញ្ចប់​ទៅកាល​ពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​។

​សម្តេច​តេជោ ហ៊ុន សែន រីករាយ​ស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់ លោក លីវ យុន​សាន និង​គណៈប្រតិភូ ព្រមទាំង​បាន​អរគុណ​ចំពោះ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ របស់​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង និង នាយករដ្ឋមន្ត្រី លី ឃឺ​ឈៀង ចំពោះ​សម្តេច​។

​សម្តេច​តេជោ បានបញ្ជាក់​ថា ទំនាក់ទំនង​រវាង​ដៃគូ​យុទ្ឋសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ក្នុង​លក្ខណៈ​ជា​បងប្អូន​រវាង​ចិន​-​កម្ពុជា​គឺ​ស្ថិត​នៅ​រឹងមាំ ហើយ​ការរីកចម្រើន​របស់​កម្ពុជា​គឺ​មិន​អាច​កាត់ផ្តាច់​ពី​មិត្ត​ចិន​បានឡើយ​។ សម្តេច​តេជោ បាន​អរគុណ​មិត្ត​ចិន ដែល​បន្ត​ជួយ​កម្ពុជា​ក្នុង​គ្រា​លំបាក​រហូតមកដល់​ពេលនេះ ក្នុងនោះ​គឺ​មាន​ទាំង​ការគៀងគរ​អ្នកវិនិយោគគិន មក​វិនិយោគ​នៅ​កម្ពុជា ជំនួយ​ឥណទាន និង​ជំនួយឥតសំណង​ជាច្រើន​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​។

​មកទល់​ឆ្នាំ ២០១៧ នេះ​គឺ​កម្ពុជា​ទទួល​ជំនួយ​មិត្ត​ចិន​ជាង​៤,៨០០​លាន​ដុល្លារ​ហើយ​។​
​សម្តេច​តេជោ ក៏​បាន​ស្នើ​ឲ្យ​ភាគី​ចិន​ជួយ​ជំរុញ​ឲ្យ​ទុន​សម្រាប់​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​ល្បឿន​លឿន ផ្លូវ​គមនាគមន៍​ជាតិ ព្រលាន​យន្តហោះ​នៅ​ខេត្តសៀមរាប នឹង​ព្រម​ទាំង​ពន្លឿន​ការនាំចូល​អង្ករ​កម្ពុ​ជា​ទៅ​កាន់​ប្រទេស​ចិន​ក្នុង​កូតា​ថ្មី (៣០០,០០០​តោន​) ឲ្យបាន​លឿន​ផង​ដែរ​។ សម្តេច​តេជោ ក៏​បាន​ស្នើ​សុំឲ្យ​ជួយ​ជំរុញ​ការកសាង​ផ្លូវ​តាម​ជនបទ សាលារៀន តាម​ជនបទ និង​ស្រះ​ទឹក​តាម​ជនបទ​…​អោយបាន​ឆាប់រហ័ស​ដើម្បី​បម្រើ​សេចក្តីត្រូវការ របស់​ពលរដ្ឋ​ជាពិសេស នៅតាម​ទីជនបទ​។

​សម្តេច​តេជោ ក៏​បាន​អរគុណ​មិត្ត​ចិន​ដែល​បាន​ផ្តល់​ជំនួយ ២​លាន​យាន់ បន្ថែម​ថ្ងៃនេះ សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​ដល់​សង្គមជាតិ​។ បន្ទាប់ពី​កិច្ចប្រជុំ​នេះហើយ សម្តេច​តេជោ ហ៊ុន សែន និង លោក លីវ យុន​សាន បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​ពិធីសារ​ចំនួន ៦ ហើយ​បន្ទាប់មក សម្តេច​តេជោ បានរៀបចំ​ពិសារ​អាហារ​ថ្ងៃត្រង់​ជូន លោក​លីវ យុន​សាន និង​គណប្រតិភូ​ទាំងអស់​ក្នុង​បរិយាកាស​រីករាយ និង​ស្និទ្ឋស្នាល​ក្រៃលែង​។

​ឯកសារ​ចំនួន​០៦​ដែល​ត្រូវបាន​ចុះហត្ថលេខា​ក្រោម​វត្ត​មាន​មេដឹកនាំ​កម្ពុជា​និង​ចិន​រួមមាន​៖
១៖ អនុស្សរណៈ​នៃ​ការយោគយល់ ស្តីពី «​ការផ្លាស់ប្តូរ​ទស្សនកិច្ច​សិក្សា និង ការ​សហប្រតិបត្តិការ​» រវាង គណបក្ស​កុម្មុយនីស្ត​ចិន និង គណបក្ស​ប្រជាជន​កម្ពុជា​។

២៖ អនុស្សរណៈ​នៃ​ការយោគយល់ ស្តីពី «​ការជំរុញ​ទំនាក់ទំនង​និង​សហប្រតិបត្តិការ​រវាង​អង្គការ​មិនមែន​រដ្ឋាភិបាល នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន និង​ព្រះរាជាណាចក្រ​កម្ពុជា​» រវាង បណ្តាញ​អង្គការ​មិនមែន​រដ្ឋាភិបាល​ចិន​ដើម្បី​ទំនាក់ទំនង​អន្តរជាតិ និង​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​។

៣៖ អនុស្សរណៈ​នៃ​ការយោគយល់ ស្តីពី «​ការអនុវត្ត​គំរោង​លើក​កំពស់​ជីវភាព​» រវាង​ក្រសួង​សុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មូលនិធិ​ចិន​ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍន៍​។​

៤៖ អនុស្សរណៈ​នៃ​ការយោគយល់ ស្តីពី «​ការអនុវត្ត​គំរោង​លើក​កំពស់​ជីវភាព​»» រវាង ក្រសួង​អប់រំ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង មូលនិធិ​ចិន ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ​។

៥៖ អនុស្សរណៈ​យោគយល់​គ្នា ស្តីពី «​កិច្ចសហការ​ថត​ភាពយន្ត​ឯកសារ​»​រវាង​ស្ថានីយ​ទូរទស្សន៍​មជ្ឈឹម​ចិន និង ស្ថានីយ​ទូរទស្សន៍​ជាតិ​កម្ពុជា​។

៦៖ អនុស្សរណៈ​យោគយល​គ្នា ស្តីពី «​ការ​សហប្រតិបត្តិការ​សិក្សា​លើ​គំរោង​សាងសង់​បណ្តាញ​ទូរទស្សន៍​ឌីជីថល​ទូទាំង​ប្រទេស​កម្ពុជា​» រវាង​ក្រសួង​ព័ត៌មាន​កម្ពុជា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ទូ​ទស្សន៍យួ​ណាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​៕

 

Filed in: ព័ត៌មានជាតិ