សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ល្បី​ក្រុមមន្ត្រី របស់​ឧត្តមសេនីយ៍​ទោសោម សោភ័ណ្ឌ​ទីប្រឹក្សា​សម្តេច​ក្រឡាហោ​មយក​លិខិត​បេសកកម្ម ក្រសួងមហាផ្ទៃ ដើរ​កាប់​និង​គោះ​ជំនួស​ការបង្ក្រាប​!

​ល្បី​ក្រុមមន្ត្រី របស់​ឧត្តមសេនីយ៍​ទោសោម សោភ័ណ្ឌ​ទីប្រឹក្សា​សម្តេច​ក្រឡាហោ​មយក​លិខិត​បេសកកម្ម ក្រសួងមហាផ្ទៃ ដើរ​កាប់​និង​គោះ​ជំនួស​ការបង្ក្រាប​!

​ក្រចេះ ៖ លោក ឧត្តមសេនីយ៍ទោ សោម សោភ័ណ្ឌ ត្រូវបាន​គេ​ស្គាល់​ថា ជា​ទីប្រឹក្សា របស់​ម្តេច​ក្រឡាហោម​ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ​។​

​កាលពី​ពេល​ថ្មីៗ កន្លងទៅនេះ លោក​ឧត្តមសេនីយ៍ទោ សោម សោភ័ណ្ឌ បាន​ទទួល​លិខិត បង្គាប់ការ​មួយ​ចុះ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៧​ចុះហត្ថលេខា​ដោយ​លោកនាយ​ឧត្តម សេនីយ៍​សន្តិ​បណ្ឌិត​ឌុ​លកឿន​រដ្ឋលេខាធិកា​រ​ក្រសួង​មហាផ្ទៃ​ឲ្យ​ដឹកនាំ​កូនចៅ​ដែល​ភាគច្រើន​មន្ត្រី​នៅ​នាយកដ្ឋាន​បច្ចេកទេស​ព្រុំដែន​ទៅ​បំពេញ​បេសកកម្ម​ការងា​រ បន្ត​ផែនការ​សកម្មភាព លេខ​០១ ផ​ក​. ចុះ​ថ្ងៃ​ទី​០១ កុម្ភៈ ឆ្នាំ​២០១៦ របស់​គណៈកម្មការ​ស្តីពី​វិធានការ បង្កើន​ប្រសិទ្ធភាព ក្នុង​ការរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ ការបង្ក្រាប​បទល្មើស ការសាងសង់​សំណង់ និង​ប៉ុស្តិ៍​អណាធិបតេយ្យ​នានា នៅតាម​បណ្តា​ខេត្ត​ដូចជា ស្ទឹងត្រែង​, មណ្ឌល​គី​រី​, រតនៈគីរី​, ក្រចេះ​, ត្បូងឃ្មុំ​, ព្រៃវែង​, ស្វាយរៀង​, កណ្តាល​, តាកែវ ជាដើម​ចាប់ពី​ថ្ងៃ​១ ដល់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៧ ។

​នៅក្នុង​លិខិត​បេសកកម្ម​នោះ បាន​បង្គាប់​ឲ្យ​លោក សោម សោភ័ណ្ឌ អនុវត្ត​ក្នុង​បំណង​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ ការបង្ក្រាប​បទល្មើស ការសាងសង់​សំណង់ និង​ប៉ុស្តិ៍​អណាធិបតេយ្យ​នានា តាម​បណ្តោយ​ព្រុំដែន​ប៉ុន្តែ​ក្រុមន្ត្រី​របស់​លោក​លោក សោម សោភ័ណ្ឌ​ដែល​ដឹកនាំ​ត្រូវបាន​គេ​រាយការណ៍​ថា​៖ បែ​ជា​ឆ្លៀត​ឳ​កាស​យក​ឱកាស ដើរ​គៀប​អ្នក​រកស៊ី​យក​លុយ​ទៅវិញ ដោយ​ចោទ​ប្រជាពលរដ្ឋ ថា​រកស៊ី​បទល្មើស  ។​បើ​ប្រជាពលរដ្ឋ​ប្រព្រឹត្ត​បទល្មើស​ម៉េច​មិន​បង្ក្រាប​?​។

​ជាក់ស្តែង​ឡាន​ក្រុម​ម៉ា​ស្ទរ័​ខេ​សាន់​របស់​ឧកញ៉​សឹង​សំអុ​ល​ឡានឧ​ញ៉​លក្ស័​ចែវី​ប្រពន្ធ​លោកហួ​ត​ប៊ុនគិម​ទា​ហ៊ាន​ការពារ​ព្រុំដែន​ដឹកឈើ​ស្ទើរូ​ង​ដីចេញ​ទៅ​វៀតណាម​មិន​ឃើញ​ក្រុម​លោក​ឧត្តមសេនីយ៍សោម​សុភ​ណ្ឌ័​បង្ក្រា​បឡើយ​បើទោះជា​គេ​ដឹងថា​លួច​បន្លំ​ដឹក​លើស​ច្បាប់​អនុញ្ញាត​ក៏ដោយ​។​ក្រុម​នេះ​បើ​សុំ មិនមែន​សុំ​ត្រឹម​លុយ​ថ្លៃ​បាយ ឬ​លុយ​ចាក់​សាំង​នោះទេ គឺ​យកឈ្មោះ​អ្នកធំ​មួយចំនួន​ពី​ក្រសួង​មហាផ្ទៃ​ទៅ​គំរាម ទៅ​គាប​យក​លុយដុំ​តែម្ដង​ក្រោមលេស​មក​ប្រមូល​លុយ​យកទៅ​ជូន​មេៗ​ទុក​ទៅ​បុណ្យ​ភ្ជុំបិណ្ឌ​ទៀតផង​។​គេ​បាន​ឃើញ​ក្រុម​នោះ​ប្រើប្រាស់​រថយន្ត​ជាច្រើន​គ្រឿង ប្រដាប់​ដោយ​អាវុធ​វែង ខ្លី ជា​ច្រើន​ដើម​ស្ថិតនៅ​តាម​ព្រំដែន​ក្នុង​ខេត្ត​ក្រចេះ ហើយ​បាន​ប្រើប្រាស់​កូនចៅ​ប្រដាប់​ដោយ​អាវុធ​វែង ខ្លី រថយន្ត​ស៊ី​រ៉ែ​ន​ពាក់​ស្លាក​នគរបាលជាតិ​យក​ទៅ​ចត​ប្រចាំការ​នៅ​តាម​ផ្លូវ​ក្នុងព្រៃ​ក្បែរ​ព្រំដែន​D3​តែម្ដង​។​
​តាម​ប្រភព​ព​អ្នកដឹង​រឿង និយាយថា ឥឡូវនេះ ក្រុម​របស់​លោក សោម សោភ័ណ្ឌ បាន​ធ្វើឲ្យ​ក្រុម​អាជីវករ និង​ប្រជាពលរដ្ឋ ដែល​រកស៊ី​តូចតាច មានការ​ថ្នាំងថ្នាក់​, ត្អូញត្អែរ ចង់ឲ្យ​មាន​ទប់ស្កាត់ និង​លប់បំបាត់ប៉ុ​ស្ដ៍​ត្រូតពិនិត្យ តាម​ដងផ្លូវ ដែល​មិន​ប្រក្រតី​បែប​នេះ​។

​មិនដឹងថា​តើ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ជ្រាប ពី​ទង្វើ​ត្រីងៀត​ឆ្លៀត​ពង របស់​ក្រុម​លោក សោម សោ​ភ​ណ្ឌ័ នេះ​នោះ​ដែរ​ឬ​អត់​នោះ​ទេ​ព្រោះ​អ្នក​ស៊ីញ៉េ​លិខិ​បេសកកម្ម​ជា​ឯកឧត្តម​នាយឧ​ត្ត​ម​សេនីយ៍​ឌុ​លកឿន​ហ្នឹង​?​។ ពាក់ព័ន្ធ​ជុំវិញ​ករណី​ខាងលើនេះ អង្គភាព​សារ​ពិត​មាន​យើង មិន​អាច​ស្វែងរក ធ្វើ​ការទំនាក់ទំនង សំ​ការបំភ្លឺ ពី​លោក សោម សោភ័ណ បានទេ ។

​ប៉ុន្តែ​បើ​តាម​សា​រពតិ​មានដែល​ស្និទ្ធនិង​ក្រុម​លោក​សោម​សុភណ្ឌ័​បាន​បកស្រាយ​ថា​មក​ពី​ឈ្មួញ​និង​សមត្តកិច្ច​មិន​សប្បាយចិត្ត​និង​ក្រុម​លោក​សោម​សុភណ្ឌ័​ដែល​មក​បំបែក​ឆ្នាំង​បាយគេ​?​។​មូលហេតុ​ដែល​បង្ក​ឲ្យមាន​ក្រុម​ចុះ​ត្រូតពិនិត្យតាម​ព្រុំដែន​នេះ​គឺ​យោង​តាម​ការ បង្ហោះ​ព័ត៌មាន តាម​បណ្ដាញ​សង្គម ពី​សំណាក់ ប្រជាពលរដ្ឋ និង​តាម​គេហទំព័រ នានា​ជាច្រើន របស់​ក្រុម​អ្នកសារព័ត៌មាន​ថា​មាន​ការឃុបឃិត​គ្នា​បើកភ្លើង​ខៀវ ឱ្យ​មាន​ការ​លួច​រត់ពន្ធ​នាំ​ឈើ​ឆ្លងដែន​ចូល​ទៅ​ប្រទេស​វៀតណាម បាន​កក្រើក ឡើង វិញ​នោះ​ក្រោយពី​បាន​ស្ងាត់​ដោយ​ក្រុម​បង្ក្រាប​របស់​នាយ​ឧត្តមសេនីយ៍​សៅ​សុខា​មេ​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​កាលពី​ដើមឆ្នាំ​២០១៦​។

​ចឹង លោក ឧត្ដម សេ នីយ៍ទោ សោម សោភ័ណ ក៏ បាន រាយការណ៍ ទៅ​ឯក ឧត្ដ ម សន្តិ​បណ្ឌិត រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង ជា ប្រធា ន​គណៈកម្មការ​ជំនាញ​ការចុះពិនិត្យ ការរក្សា សន្តិសុខ ស ណ្ដា​ប់​ធ្នា​ប់ ការបង្កា​បប​ទ ល្មើ ស ការសាងសង់​សំណង់​និង​ប៉ុស្តិ៍​អនាធិបតេយ្យ​នានា នៅតាម ខ្សែបន្ទាត់ ព្រំដែន ដើម្បី​សុំ​គោលការណ៍ ចុះ​ទប់ស្កាត់ ។ បន្ទាប់ពី​លោក​បាន លិខិត បង្គាប់​ការ និង លិខិត​បញ្ជា បេសកកម្ម ឱ្យ​ចុះ ទប់ស្កាត់​ភ្លាមនោះ នៅ​ដើមខែ កញ្ញា ឆ្នាំ​២០១៧​នេះ លោក សោម សោភ័ណ​ក៏បាន​ដឹកនាំ​កម្លាំង នគរបាល​ក្រសួងមហាផ្ទៃ ជា ច្រើន​នាក់ ចុះ​ទប់ស្កាត់ រាល់​សកម្មភាព​បទល្មើស​ផ្សេងៗ ជាពិសេស​ការ​លួច​រត់ពន្ធ​នាំ​ឈើ ឆ្លងដែន​ខុសច្បាប់ នៅតាម​បណ្ដារ ច្រករបៀង និង​ច្រក​អន្តរជាតិ​នានា​ដូចជា ៖​ច្រក​ឡា​ប៉ា​ខេ ស្ថិតក្នុង ស្រុក​កែវ​សីមា ខេត្ត មណ្ឌលគិរី​ច្រក ០៦~០៧ ~ ជ័យ​ឃ្លាំង ស្ថិតក្នុង ឃុំ​ក្រញូង​សែន​ជ័យ ដេ​២ ដេ​៣ ត្រពាំង​ស្រែ ស្ថិតក្នុង​ឃុំ ២​ធ្នូ ស្រុក​ស្នួល ខេត្ត ក្រចេះ​ច្រក​បឹង​ច្រូង​,​ទន្លេ​ចាម ច្រក​ដូនរ័ត្ន ស្ថិតក្នុង ស្រុក​មេ ម​ត់ ខេត្ត​ត្បូងឃ្មុំ​។

​ដោយសារ​ក្រុម​លោក សោម សោភ័ណ បាន​ចុះមក ទប់ស្កាត់​នេះហើ យ ទើប​ធ្វើឱ្យ​បាត់បង់​ផល​ប្រ យោជន៍​របស់​ក្រុម​ឈ្មួញ និង​មន្ត្រី​ខិលខូច មួយចំនួន ក្នុង​ខេត្ត ដែល​ជាប់​ពាក់ព័ន្ធ មួយ ចំនួន​ខាងលើនេះ ជា​ពិសេស​មន្ត្រី​ខិលខូច​ដែល​មាន​តួនាទី និង​ភារកិច្ច ឈរជើង​នៅតាម​ខ្សែ​បន្ទាត់​ព្រំដែន (​កម្ពុជា ~ វៀតណាម​) ខាងលើនេះ ។ តាម​ការពិត​ប្រជាពលរដ្ឋ និង មន្រីរាជការ នៅ​ទូ​ទាំង​ប្រ ទេស​ជាពិសេស​នៅ​ខេត្ត​ស្ទឹង ត្រែង​,​មណ្ឌលគិរី​,​ក្រចេះ​,​ត្បូងឃ្មុំ ដែល​គ្មាន​ការជាប់​ពាក់ ព័ន្ធ ទៅ​នឹង​សកម្មភាព​លួច​រត់ពន្ធ​ឈើ​ឆ្លងដែន​ខុសច្បាប់ ប្រមាណ​៩៩% មានការ សា ទ​រ ទៅ​វិញ​នោះ​ទេ​.

​ព្រោះ​បើ​គ្មាន​ក្រុម​លោក សោម សោ ភ័ណ ចុះ​មក​ទប់ស្កាត់​ឱ្យបាន​ទាន់ពេលវេលា ទេនោះ ច្បាស់ ជា​ផលប្រយោជន៍​ជាតិ រាប់​លាន​ដុល្លា នឹង​ត្រូវ​បាត់បង់ ក្រោម​កណ្ដាប់ដៃ​ពួក​ឈ្មួញ និ​មន្ត្រី​ខិលខូច​មួ​ក្ដាប់​តូច ដែល​ឈរជើង​នៅតាម​ខ្សែបន្ទាត់ ព្រំដែន (​កម្ពុជា​~​វៀតណាម​)​នៅតាម​ស្រុក ខេត្ត​មួយចំនួន​ដូច​ខាងលើ​នេះ ជាក់​ជា​ពុំខាន​(sic) ។​ទោះជា​ខំ​លើក​ជើងចឹង​ក៏ដោយ​ក៏​គ្មាន​សេចក្តីរាយការ​ណ៍​ពី​តួរ​លេច​ដែល​ក្រុម​លោក​ឧត្តមសេនីយ៍ទោសោ​មសុ​ភណ្ឌ័​បង្ក្រាប​ឬ​មាន​មនុស្ស​ប្រព្រឹត្ត​ត្រូវបាន​ចាប់ខ្លួន​យក​ទៅ​ផ្តន្ទាទោស​នោះ​ឡើយ​គឺ​ឮ​តែ​ពាក្យ​អាស្រូវ​ក្រុម​លោក​ឧត្តមសេនីយ៍សោម​សុភ​ណ្ឌ័​យក​លិខិត​បេសកកម្ម​ដើរកាប់​ដើរគោះ​ជំនួស​ការបង្ក្រាប​ទៅ​វីញ​ក្នុង​រយៈ​ជិត​១​ខែ​នេះ​៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់