សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បទល្មើស​ព្រៃឈើ​ចាប់ផ្តើម​កម្រើក​ឡើង​វិញ​នៅ​ច្រក​ក្បាលដំរី ឌឺ​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​ឡើង​ថ្មី​?

បទល្មើស​ព្រៃឈើ​ចាប់ផ្តើម​កម្រើក​ឡើង​វិញ​នៅ​ច្រក​ក្បាលដំរី ឌឺ​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​ឡើង​ថ្មី​?

​មណ្ឌលគិរី​៖ កាលពីដើមឆ្នាំ​២០១៧​មាន​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​ដ៏​នៅ​តំបន់​អូរ​ហ៊ុច​ខេត្តមណ្ឌលគិរី​ហើយរ​ក​ឃើញ​មន្ត្រី​គ្រា​ក់ៗ​ក្នង​ខេត្ត​មួយចំនួន​ឃុប​ឃឺត​បើ​ឲ្យ​យួន​លួច​ចូល​កាប់​បាន​ធ្វើឲ្យ​សមត្ថកិច្ច​មួយចំនួន​នៅ​តាម​បន្ទា​ត់​ព្រំដែន​ខ្លាចញញើត​ខ្លះៗ​ដែរ​។​ប៉ុន្តែ​ថ្មីៗ​មាន​សេចក្តីរាយការណ៍​ថា​មាន​សមត្ថកិច្ច​២​រូប ដែល មាន​តួនាទី​ការពារ​នៅ​ប៉ុស្តិ៍​របៀង​ការពារ ព្រំដែន​ក្បាលដំរី ក្នុងស្រុក​ពេជ្រា​ដា មិនដឹងថា​គាត់​អាង​ស្អី​ទេ​គឺ​នៅតែ​មាន​ឃុបឃិត​ជាមួយ​ជនជាតិ​វៀតណាម បើក​ឲ្យមាន​ការកាប់​ឈើ​ហ៊ុប​នៅក្បែរ​ប៉ុស្តិ៍​ក្បាលដំរី ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​យ៉ាង​គគ្លើន​ឌឺ​ក្រុម​បង្ក្រាប​របស់​នាយ​ឧត្តមសេនីយ៍​សៅ​សុខា​និ​ង​អគ្គស្នងការ​នគរ​បាល​ជាតិ ។

​ប្រភព​ពី​មន្ត្រី​ជំនាញ​២​រូប​សុំ​លាក់​ឈ្មោះ​បាន​លួច​បង្ហើប​ឲ្យដឹងថា លោក មុន ភី​នី មាន​តួនាទី​ជា​មេ​ប៉ុស្តិ៍​ស្ដីទី​នគរបាល​ការពារ ព្រំដែន​ក្បាលដំរី និង​លោក កែវ សុភ័​ក្រ មាន​តួនាទី​ជា​មេបញ្ជាការ​កងអនុសេនាតូច​លេខ​១ ពួកគេ​បាន​លួច​ឃុបឃិត ជាមួយ​ជនជាតិ​វៀតណាម​បើក​ឲ្យមាន​ការកាប់​ឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពក ចេញ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក របៀង​ក្បាលដំរី ដែល​ពួកគេ​គ្រប់គ្រង​ជារឿយៗ ។

​កាលពី​អំឡុង​ដើម​ខែ​កញ្ញា ពួកគេ​បាន​អនុញ្ញាត ឲ្យ​ជនជាតិ​វៀតណាម​ចូល​មក​កាប់ និង​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម ចំនួន​០២​រថយន្ត​កែច្នៃ និង​សេសសល់ ឈើ​ហ៊ុប​ចំនួន​១៥​ដើម ត្រៀម​ដឹកចេញទៅ​វៀតណាម តែ​ត្រូវបាន​ក្រុម​មន្ត្រី​បរិស្ថាន​នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​បង្ក្រាប បាន កាលពី​ថ្ងៃ​ទី​០៣ កញ្ញា ២០១៧ កន្លងទៅនេះ​។​គួកត់សម្គាល់ឈើ​នៅសេស​សល់ ដែល​មន្ត្រី​ជំនាញ​បង្ក្រាប​នេះ គឺមាន ចម្ងាយ​តែ​៥០០​ម៉ែត្រ​ប៉ុណ្ណោះ ពី​ប៉ុស្តិ៍​ក្បាលដំរី  ។

​លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិ​សា្ថនខេត្ត​មណ្ឌលគិរី​បានឲ្យដឹង​ថា ឈើ​ហ៊ុប​ចំនួន​១៥​ដើម ដែល​ត្រូវ​បាន​បង្ក្រាប​នេះ គឺជា​ប្រភេទ​ឈើ​ផ្ចឹក និង​ប្រភេទ​ឈើ​ស្រឡៅ បង្ក្រាប​ដោយ​កម្លាំង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​កម្លាំង​នគរបាល ដែល​បម្រើការ​ក្នុង​ដែន​ជម្រក ពុំ​មាន​ការចូលរួម​សហកា​រ​ពី​កម្លាំងយោធា និង​នគរបាល​នៅ ប៉ុស្តិ៍​ក្បាលដំរី នោះទេ ។

​ពាក់ព័ន្ធ​និង​ករណី​នេះ លោក មុន ភី​នី មេ​ប៉ុស្តិ៍​ស្ដីទី​ការពារ​ព្រំដែន​ក្បាលដំរី និង​លោក កែវ សុភ័​ក្រ មេបញ្ជាការ​កងអនុសេនាតូច​លេខ​១ យើង​មិន​អាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បាន​ទេ ។ ចំណែក​លោក អ៊ុក សំណាង ស្នងការ នគរបាល​ខេត្ត​មណ្ឌលគិរី ដែល​ទើប​ឡើងកាន់ដំណែង​ថ្មី​ក្រោយ​ពី​ផ្ទះ​រឿង​ឃុប​ឃឹត​ជាមួយ​យួន​នៅអូរ​ហ៊ុច​បាន​ប្រាប់​កាសែត​ថា លោក​មិន​សន្និដ្ឋានថា មន្ត្រី​របស់​លោក ស្អាតស្អំ ឬ​យ៉ាងណា​នោះទេ ប៉ុន្តែ​ក្នុង​ករណី​នេះ បើ​លោក​រកឃើញថា លោក មុន ភី​នី ពិតជា​ឃិបឃិត​បើក​ឲ្យមាន​ជំនួញ ឈើ​ឆ្លងដែន​តាម​ប៉ុស្តិ៍​ក្បាលដំរី​នេះ​មែន លោក​នឹង​ចាត់វិធានការ​លើ​បុគ្គល​នេះ តាម​វិន័យ​របស់​កងកម្លាំង​(​ស៊ិក​) ។​

​ចំណែក​លោក ឃិន ម៉េង​ស្រេង មេបញ្ជាការ​យោធា​ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា ករណី​នេះ​លោក​ពុំបាន​ដឹង​ទេ ជុំវិញ​ការនាំ​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​ក្បាលដំរី​នេះ ប៉ុន្តែ​ករណី​បង្ក្រាប​ឈើ​ក្បែរ​ប៉ុស្តិ៍​ក្បាលដំរី កាលពីពេល ថ្មីៗ​កន្លងទៅនេះ គឺ​លោក​ជា​អ្នកបញ្ជារ​ឲ្យកម្លាំង​របស់​លោក​នៅ​ទីនោះ​បង្ក្រាប​ផ្ទាល់​តែម្ដង ។

​មជ្ឈដ្ឋាន​នានា​ក្នុង​ខេត្ត​មណ្ឌលគិរី បាន​រំពឹង​ថា លោក អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី ដែល​ទើប​ឡើងកាន់ដំណែង​ថ្មី និង លោក ឃិន ម៉េង​ស្រេង មេបញ្ជាការ​យោធា​ខេត្ត​មណ្ឌលគិរី នឹង​ត្រួតពិនិត្យ​លើ កងកម្លាំង​របស់​លោក​នៅតាម​បន្ទាត់​ព្រំដែន​យ៉ាង​តឹងរឹង មិនឲ្យ​មាន​ករណី​បទល្មើស​ព្រៃឈើ​ឆ្លងដែន​នៅ​ខេត្ត​មណ្ឌលគិរី កើតឡើង​ច្រំ​ដែល ដូច​ពេល​កន្លងមក​នោះទេ ៕

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់