សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ពលរដ្ឋ​៩០០​គ្រួសារ​ដែល​រស់នៅ​សហគមន៍​សិប្បកម្ម​រ៉ែ​មាស​ចុង​ផ្លាស់​សុំ​សម្ដេច​តេជោ ហ៊ុន សែន ឲ្យ​ពួក​គាត់​រស់​ផង​!

​ពលរដ្ឋ​៩០០​គ្រួសារ​ដែល​រស់នៅ​សហគមន៍​សិប្បកម្ម​រ៉ែ​មាស​ចុង​ផ្លាស់​សុំ​សម្ដេច​តេជោ ហ៊ុន សែន ឲ្យ​ពួក​គាត់​រស់​ផង​!

មណ្ឌល​គី​រី​៖​ដោយ​មើលឃើញ​ទុក្ខលំបាក់​របស់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស ស្រុក​កែវ​សីមា ឯកឩត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​បាន​បញ្ជូន​លិខិត​ស្នើរ​សុំ​របស់​ប្រជាពលរដ្ឋ​៩០០​គ្រួសារ ជូន​ទៅ​ខុទ្ទកាល័យ​សម្ដេច​តេជោ ហ៊ុន សែន​ដើម្បី​សុំ​សម្តេច​ជួយ​ផ្តល់​លទ្ធភាព ជួយ​ដល់​ប្រជាពលរដ្ឋ​អាច​ធ្វើ​អាជីវកម្ម​លក្ខណៈ​គ្រួសារ​និង​ក្រុមសាមគ្គី​អាចមាន​លទ្ធភាព​ធ្វើ​អាជីវកម្ម​ក្នុង​ដី​ជ្រៅ​ជាង​នេះ​បន្តិច​ទើប​អាច​ទទួលបាន​ផល​ព្រោះ​ជំ​ម្រៅ​បច្ចុប្បន្ន​ដែល​ក្រសួង​បានកំណត់​ឲ្យ​មាន​ត្រឹមតែ ២០ មែត្រ​ប៉ុណ្ណោះ​។ តែ​ជម្រៅ​ដី​ដែល​ក្រសួង​បាន​កំណត់ គឺ​ពួកគាត់​មិន​បាន​ទ​ទូល​ផលកំ​រ៉ៃ​អ្វី​ឡើយ​។

​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​កំបន់​ខាងលើ​បានឲ្យដឹង​ថា​របរប្រក​បរ៉ែ​មាស​ជា​លក្ខណៈ​គ្រួសា​ររបស់​ពួកគាត់​ធ្វើ​តាំងពី​អំឡុង​ឆ្នាំ ១៩៩០ មក​ម្លេះ​ប៉ុន្តែ​នៅ ២០១៥ ២០១៦ ក្រសួង​រ៉ែ និង​ថាមពល​បាន​ផ្ដល់​សិទ្ធ​វិនិយោគឲ​ក្រុមហ៊ុន រ៉ុង ឆេង ចំនួន​២០០០ ហិច​តា និង​សហគមន៍​ចំនួន ៤៣​ហិច​តា​។​តាំង​ពី​ក្រសួង​បាន​ផ្តល់​សិទ្ធ​ឲ្យ​ក្រុមហ៊ុន​ចិន​នោះ​មក​ពួកគាត់​មិន​អាច​រក​រ៉ែ​បានឡើយ​បើ​តាម​ការកំណត់​ចម្រៅ​ដី​របស់​ក្រសួង​នោះ ។​ជាងនេះទៅទៀត​ក្រុមហ៊ុន រ៉ុង ឆេង តែងតែ​ជីក​ចូល​ដី​របស់​ពួកគាត់​ថែម​ទៀត​។

​ពលរដ្ឋ​ខាងលើ​បាន​ស្នើសុំ​ដល់​សម្ដេច​តេជោ ហ៊ុន សែន ក៏ដូចជា​លោក ស៊ុយ សែម រដ្ឋមន្ដ្រី​ក្រសួង​រ៉ែ និង​ថាមពល ឲ្យជួយ​ដោះស្រាយ និង​អនុញ្ញាត​ឲ្យ​ពួកគាត់​អាច​ជីក​ជម្រៅ​តាម​លទ្ធិភាព​របស់​ពួកគាត់​ដែល​អាច​ធ្វើ​ទៅ​បាន​ផង​ព្រោះ​ពួកគាត់​មិន​ដែល​ជួប​បញ្ហា​អ្វី ដូច​នៅ​តំបន់​ផ្សេងៗ ដែល​ជីក​កកាយ​យ៉ាងណា​ធិបតេយ្យ​និង​បើកចំហរ​ដោយ​គ្មាន​ច្បាប់​នោះ​ទេ​។

​ប្រជាពលរដ្ឋ​ក៏​ស្នើ​ដល់​ថ្នាក់ដឹកនាំ មេត្តា​ជួយ​កំណត់​ទីតាំង​ឲ្យបាន​ច្បាស់លាស់​បន្ថែម​ទៀត រវាង​ដី​សហគមន៍​របស់​ពល​រដ្ឋ និង​របស់​ក្រុមហ៊ុន​ចិន រ៉ុង ឆេង ព្រោះ​កន្លងមក​ក្រសួង​បាន​កំណត់​រួចមកហើយ ប៉ុន្ដែ​ក្រុមហ៊ុន​ចិន​មួយ​នេះ​តែងតែ​បំពាន​ចូល​ដី​របស់​សហគមន៍​ញឹកញាយ​ដូច​ច្នេះ​ពួកគាត់​ក៏​សូម​ឲ្យ​ខាង​ក្រសួង​រ៉ែ ជួយ​កំណត់​បន្ថែម​ជម្រៅ​ដី​ឲ្យ​ពួកគាត់​បាន រស់​ផង​៕

 

 

Filed in: ព័ត៌មានជាតិ