សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក អូស្មាន ហាស្សាន់ ៖​រាជរដ្ឋាភិបាល​បន្ដ​គាំទ្រ​ឲ្យមាន​មូលនិធិ​អភិវឌ្ឍន៏​មុស្លិម​នៅ​កម្ពុជា ដើម្បី​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​នៅ​សហគម​ន៏

​លោក អូស្មាន ហាស្សាន់ ៖​រាជរដ្ឋាភិបាល​បន្ដ​គាំទ្រ​ឲ្យមាន​មូលនិធិ​អភិវឌ្ឍន៏​មុស្លិម​នៅ​កម្ពុជា ដើម្បី​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​នៅ​សហគម​ន៏

ភ្នំពេញ ៖  លោក អូស្មាន ហាស្សាន់​៖ រាជរដ្ឋាភិបាល​បន្ដ​គាំទ្រ​ឲ្យមាន​មូលនិធិ​អភិវឌ្ឍន៏​មុស្លិម​នៅ​កម្ពុជា ដើម្បី​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​នៅ​សហគម​ន៏ លោក  អូស្មាន ហាស្សាន់  រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី  បាន​បញ្ជាក់​បែប​នេះ ខណៈ​លោក អនុញ្ញាត​ឲ្យ​គណៈ​ប្រ​តូ​មូលនិធិ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឥស្លាម​ម៉ាឡេស៊ី (YaPEIM) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​អគារ​វិមាន​សន្តិភាព កាលពី​ថ្ងៃ​ទី​១៨ កញ្ញា ឆ្នាំ​២០១៧ ។

​លោក អូស្មាន  ហាស្សាន់  រដ្ឋលេខាធិការ​ក្រសួង​ការ ងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍន៍មុស្លិ​មក​ម្ពុ​ជា បានបញ្ជាក់​ថា ៖ ការ​បោះទុន​វិនិយោគ របស់​ក្រុមហ៊ុន ម៉ាឡេស៊ី​ដ៏​ធំ​នេះ  គឺ​ផ្តោត​សំខាន់ តែ​ទៅលើ សហគម​ន៏ ប្រជាពលរដ្ឋ​ក្រីក្រ ដែល​មាន​ការខ្វះខាត​យ​ក​ថវិកា ទៅ​ធ្វើ​ដើមទុន​រកស៊ី ជា​លក្ខណៈ​ខ្នាតតូច និង​មធ្យម​ក្នុង​គោលបំណង​លើកកម្ពស់​ជីវភាព​គ្រួសារ ដល់​ពួកគាត់ ដោយ​ផ្អែក​ទៅលើ​ចំណេះ និង​ជំនាញ ដែល​ពួកគាត់​មាន​ស្រាប់ និង​បំពាក់​បំប៉នបន្ថែម​ទៅ លើ​មុខ​របប​នោះ ។

​លោក អូស្មាន ហាស្សាន់  បានឲ្យដឹងថា​៖ គម្រោង នេះ​នឹង​ដំណើរការ​នៅ​ចុងឆ្នាំ​២០១៧ ខាងមុខ ដែល​នឹង​ដាក់​ស្នាក់ការ​នៅ​ឯ​ម​ជ្ឍ​ណ្ឌ​លម៉ូ​ឌែន ៥ ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី ភ្នំពេញ​។  គម្រោង​នេះ នឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងសំខាន់ ទោះបី​មិន​បាន​ទាំង​មួល ក៏​បាន​មួយផ្នែកធំ​ក្នុង​ការជួយ​សម្រួល ដល់​ការខ្វះខាត​របស់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ជាទូទៅ ទាំង​មុស្លិម និង មិន​មែន​មុស្លិម​។ ទន្ទឹមនឹងនេះ បងប្អូន​ប្រជា ពលរដ្ឋ​កម្ពុជា មិន​សញ្ជាតិ ឥស្លាម​ក៏ អាច​មក​ទទួល ប្រាក់ ឥណ្ឌទា​ន និង​មក​ទទួល​នូវ បទពិសោធន៍ វគ្គ​បណ្ដាល វិជ្ជា​ជី វៈ នៃ​ការធ្វើ​អាជីវកម្ម នេះ បានដែរ  ពិសេស ក្នុងការ ប្រកប​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម កាន់តែច្រើន ព្រមទាំង​ទទួល បាន​នូវ ការបណ្តុះបណ្តាល​ផ្នែក​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ថ្មីៗ ពី​ក្រុម ហ៊ុន និង​អង្គការ​មូលនិធិ​អភិវឌ្ឍន៍មុស្លិ​មក​ម្ពុ​ជា បាន​ផង​ដែរ  ៕

 

Filed in: ព័ត៌មានជាតិ