សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មន្ដ្រីរាជការ​ក្រសួង​អធិការកិច្ច និង​ក្រសួង​វ​ប្បធ​ម៏​រៀបចំ រំលឹក​វិញ្ញាណក្ខន្ធ ជូន​ប្រជាជន​ខ្មែរ​ស្លូតត្រង់​បាន​ស្លាប់ ជំនាន់​របប​ប៉ុលពត នៅ​សារមន្ទីរ​ទួលស្លែង ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

​មន្ដ្រីរាជការ​ក្រសួង​អធិការកិច្ច និង​ក្រសួង​វ​ប្បធ​ម៏​រៀបចំ រំលឹក​វិញ្ញាណក្ខន្ធ ជូន​ប្រជាជន​ខ្មែរ​ស្លូតត្រង់​បាន​ស្លាប់ ជំនាន់​របប​ប៉ុលពត នៅ​សារមន្ទីរ​ទួលស្លែង ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

ភ្នំពេញ​៖ លោក​ឃឹម សា​រឹទ្ធ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បានបញ្ជាក់​ថា​៖ ការធ្វើ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ក្រៅ​វត្ត​អារាម​នេះ  ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ ប្រជាជន​ខ្មែរ ស្លូតត្រង់ នៅ​សារមន្ទីរ​ទួលស្លែង​នេះ គឺ​មាន​រយៈពេល ១៧ ឆ្នាំ​ហើយ ដែល​សម្តេច​តេជោ និង​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន ប្រគល់​ភារកិច្ច​ជូន លោកស្រី​ឧបនាយក​រដ្ឋមន្ត្រី​ម៉ែន សំអន នា​ព្រឹក​ថ្ងៃទី ១៨ កញ្ញា ឆ្នាំ​២០១៧ ។

​លោក​បាន​បន្តថា​៖  ការ​ដែល​យើង​ធ្វើ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ នៅ​សារមន្ទីរ​ទួលស្លែង មុន​បុណ្យ​ភ្ជុំបិណ្ឌ​ធំ​នោះ ដោយសារ តែ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​សម័យ​ប៉ុលពត ដោយ​អ្នកខ្លះ​មាន​សាច់ញាតិ និង​អ្នកខ្លះ​គ្មាន​សាច់ញាតិ ហើយ​ដួងព្រលឹង​របស់​ពួក​គាត់​នៅ​វិលវល់​ក្នុង​គុក​ទួលស្លែង​នេះ​។

​ក្នុងឱកាស​នោះ​ដែរ លោក​រដ្ឋលេខាធិការ បាន​ចោទ​ជា​សំណួរ​ថា​ហេតុអ្វី​បានជា​យើង​ធ្វើ​ពិធី​នេះ​ក្នុង​គុក​ទួលស្លែង​? ហើយ​លោក​បញ្ជាក់ថា ដោយសារ​តែ​ទួលស្លែង​នេះ មិនមែន​ជា​ទី​វត្ត​អារាម​ទេ ដូច្នេះ​បើ​មិនមែន​ជា​វត្ត​យើង​ត្រូវ​និមន្ត​ព្រះសង្ឃ​ពី​វត្ត​ដើម្បី​មក​ធ្វើបុណ្យ ហើយ​បើ​យើង​និមន្ត​ព្រះសង្ឃ​ចំ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ធំ គឺ​មិន​អាច​និមន្ត​ព្រះសង្ឃ​មក​បាន​ទេ ប៉ុន្តែ​ព្រះសង្ឃ​ល្មមៗ​អាច​និមន្ត​មក​បាន តែ ករណី​នេះ​សុទ្ធ​ព្រះសង្ឃ​ធំៗ ទាល់តែ​យើង​ធ្វើ​ពិធី​មុន​ទើប​អាច​និមន្ត​មក​បាន​”​។ “​ប្រសិនបើ​យើង​ធ្វើ​ចំ​ថ្ងៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ធំ​នោះ មន្ត្រីរាជការ បងប្អូន​សាច់ញាតិ​មិត្ត​ជិត​ឆ្ងាយ មិន​អាច​មក​ចូលរួម​ក្នុង​ពិធីបុណ្យ​ក្នុង​សារមន្ទីរ​ទួល​ស្លែង​បាន​ទេ ពីព្រោះ​ពិធីបុណ្យ​នៅ​ទួលស្លែង​ជា​បុណ្យ​សាធារណៈ ហើយ​នៅពេលនេះ​មាន​បងប្អូន​មួយចំនួន បាន​ធ្វើដំណើរ​ទៅ​ស្រុកកំណើ​រអស់​ច្រើន​ផង​ដែរ ប៉ុន្តែ​ទោះជា​យ៉ាងណា​យើង​បាន​ពន្យារពេល​ដល់​ថ្ងៃនេះ ក៏​នៅតែ​មាន​បងប្អូន​មក​ចូលរួម ដើម្បី​បញ្ជូន​កុសលផល​បុណ្យ​ដល់​អ្នក​ស្លាប់​ទាំងអស់​”​។ លោក​ឃឹម សា​រឹទ្ធ បាន​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ​។​

​ការធ្វើ​ពិធី​បុណ្យ​នៅ​ទួលស្លែង​នេះ អ្នកស្រុក​ឥឡូវ​មិន​ដូច​ពី​ដើម​ទេ កាល​ពី​ស្រុក​ពី​ដើម​ឃើញ​គេ​ធ្វើបុណ្យ​ចេះតែ​នាំមក​ធ្វើ​បុណ្យ​នឹង​គេ​ដែរ ប៉ុន្តែ​ស្រុក​ឥឡូវនេះ បើ​មនុស្ស​មិន​ពេញចិត្ត មិន​សប្បាយចិត្ត គេ​មិន​មក​ធ្វើបុណ្យ​ជាមួយ​យើង​ទេ ដូច្នេះ​ពួកគាត់​មាន​អត្ថន័យ​ខ្ពង់ខ្ពស់​ណាស់ ហើយ​ការ​ធ្វើ​បុណ្យ​នៅ​ទួលស្លែង​នេះ ពិតជា​មាន​ន័យ​សំខាន់​និង​ស័ក្តិសិទ្ធិ​ណាស់ ។ ដូច្នេះ​យើង​បាន​យក​ពួកគាត់​មក​ធ្វើជា​ក្រុមគ្រួសារ រឿង​អ្វី​ដែល​ពួកគាត់​ដែល​ស្លាប់​ទៅ​មិន​សប្បាយចិត្ត ហើយ​នេះ​គឺជា​រឿង​ដែល​ល្អ​បំផុត​និង​ពេញបរិបូរណ៍​។​

​លោក​រដ្ឋលេខាធិការ បានបញ្ជាក់​ថា “​ខ្ញុំ​គិតថា​ប្រសិនបើ​មាន​សម្តេច​តេជោ គឺជា​នាយក​រដ្ឋមន្ត្រី ត្រូវតែ​ធ្វើ​ពិធីបុណ្យ​នេះ​ជា​រៀងរាល់ឆ្នាំ ដើម្បី​បង្ហាញ​ដល់​យុវជន​ជំនាន់​ក្រោយ ថា​អំពី​ពួកគាត់​បាន​ស្លាប់​យ៉ាង​វេទនា ។ លោក​ក៏​បាន​ស្រង់​ប្រសាសន៍​សម្តេច​នាយករដ្ឋមន្ត្រី​មក​បញ្ជាក់ថា ក្នុងនាម​ជា​គាត់​ជា​នាយករដ្ឋមន្ត្រី ដែល​ធ្លាប់បាន​ថ្លែងថា ទុក្ខលំបាក​របស់​ពល​រដ្ឋ គឺជា​ទុក​លំបាក​របស់​គាត់ ហើយ​ខ្ញុំ​សង្ឃឹមថា​សម្តេច​តេជោ នៅតែ​ជា​នាយករដ្ឋមន្ត្រី នៅទីនេះ​ក៏​នឹង​មាន​ធ្វើ​ពិធីបុណ្យ​រហូត​”​។​

​ក្នុងឱកាស​នោះ​ដែរ លោក​ឆាយ វិសុទ្ធ ប្រធាន​ការិយាល័យ​គ្រប់គ្រង​សារមន្ទីរ​ទួលស្លែង បានបញ្ជាក់​ថា មន្ទី​រស​២១​នេះ ជា​មន្ទីរឃុំឃាំង​មនុស្ស​ចុងក្រោយ ក្នុង​របប​វាលពិឃាត ដែល​ភាគរយ​នៃ​ការ​រួចខ្លួន​ពី​ស្លាប់ មាន​តិចតួច​បំផុត​។ អ្នក​ជាប់​ឃុំ​នៅ​ទីនេះ មាន​តែ​ការសម្រេច​ចុងក្រោយ​គឺ​សម្លាប់​ចោល​តែ​ប៉ុណ្ណោះ ប៉ុន្តែ​មុន​ឈាន​ដល់​ការកាប់សម្លាប់ អ្នកទោស​ទាំងអស់ បាន​ទទួល​នូវ​ទោស​ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ង​រ​បំផុត ហើយ​អ្នក​ដែល​ខ្មែរក្រហម​សម្លាប់​ត្រូវបាន​កសាង​ឯកសារ​ធ្វើ​ចាប់បង្ខំ​ទៅដល់​ជនស្លូតត្រង់ តាមរយៈ​ការ​វាយ​នឹង​រម្ពាត់ ខ្សែតីយ៍ ដក​ក្រចក ឆក់​ខ្សែភ្លើង​។

​លោក​បាន​ដកស្រង់​សម្តី​របស់​ជនរងគ្រោះ​ម្នាក់​ដែល​បាន​រួចផុតជីវិត​រហូតដល់​សព្វថ្ងៃនេះ មក​បញ្ជាក់ថា ពួកគាត់​បាន​រង​នូវ​ទារុណកម្ម​យ៉ាងខ្លាំង ដោយ​យក​ខ្សែភ្លើង​មក​ឆក់ រហូត​មាន​អ្នក​ខ្លះ​បាត់​ត្រចៀក​មិនអាច​ស្តាប់​សំឡេង​បាន​។ លោក​បាន​ថ្លែងថា អ្នកទោស​ក្នុង​គុក​ទួលស្លែង មាន​ប្រមាណ​ជិត​២​ម៉ឺន​នាក់​ត្រូវបាន​សម្លាប់ ប៉ុន្តែ​សារព័ត៌មាន​ជាតិ អន្តរជាតិ​មួយ​ចំនួន​បាន​ផ្សាយ​ថា តួលេខ​នេះ គឺជា​បំប៉ោង ប៉ុន្តែ​តួលេខ​នេះ​មិនមែន​ជា​ការ​បំប៉ោង​ទេ ក្នុងករណី​កាត់ទោស​លោក​កាំ​ង ហ្គេច​អ៊ាវ ហៅ​ឌុ​ច ក្នុង​សំណុំរឿង​០០១ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ត្រូវបាន​រកឃើញ​អ្នករងគ្រោះ​ប្រមាណ​១២.០០០​នាក់ ហើយ​ជាក់ស្តែង​យើង​ឃើញ​ស្តូប​នៅទីនេះ​ស្រាប់ ដែល​មាន​ចា​ឈ្មោះ​ទាំង​១២.០០០​នាក់ ប៉ុន្តែ​នៅពេលដែល​យើង បន្ត​ដំណើរក្តី​សំណុំរឿង​០០២ ករណី​នួន​ជា អៀង​សារី ខៀវ​សំផន និង​ថ្នាក់ដឹកនាំ​ធំៗ​ជាច្រើន​ទៀត បាន​បន្ត​រក​ឃើញ​ឈ្មោះ​ជនរងគ្រោះ​ផ្សេងទៀត​ដែល​អាច​យកជាការ​បាន រហូតដល់​១៨.០០០​នាក់ សមស្រប​តាម​តួលេខ​ដែល​រាជរដ្ឋាភិបាល​ស្នើ​ឡើង​កាលពី​ឆ្នាំ​១៩៧៩ គឺជា​ការត្រឹមត្រូវ ដោយ​ក្នុង​នោះ​មាន​ជនបរទេស​ជាច្រើន​សាសន៍​ត្រូវបាន​សម្លាប់​ដែល​ភាគច្រើន​ជា​ជនជាតិ​វៀតណាម ។​

​សូមបញ្ជាក់​ថា​៖ លោកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​រាជធានី​ភ្នំពេញ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ក្រុង​ពាលី និង​សូត្រមន្ត នៅ​សារមន្ទីរ​ជាតិ​ទួលស្លែង ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​វិញ្ញាណក្ខន្ធ អ្នកមានគុណ និង​ជូន​ចំពោះ​យុទ្ធជន​អង់អាច​ក្លាហាន ដែល​ពលី​ជីវិត ដោយសារ​ការពារ​ទឹក ដី​មាតុភូមិ ព្រមទាំង​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ ប្រជាជន​ខ្មែរ​ស្លូតត្រង់ រាប់លាន​នាក់​ដែល​បាន​បាត់បង់​ជីវិត យ៉ាង​អយុត្តិធម៌ នៅក្នុង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត នា​រសៀល​ថ្ងៃ​ទី​១៧ និង​ព្រឹក​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៧៕

 

Filed in: ព័ត៌មានជាតិ