សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដឹកនាំ​មន្ត្រី​រាជកា​រដាក់​បិណ្ឌ​ទី​១២ នៅ​វត្ត​ប្រសិទ្ធី​រី​មា​រ៉ា​ម ហៅ​វត្ត​ថ្មី ក្នុង​សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដឹកនាំ​មន្ត្រី​រាជកា​រដាក់​បិណ្ឌ​ទី​១២ នៅ​វត្ត​ប្រសិទ្ធី​រី​មា​រ៉ា​ម ហៅ​វត្ត​ថ្មី ក្នុង​សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ​

​ភ្នំពេញ ៖ លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី និង​អម​ជាមួយ លោក​អភិបាលរង និង​មន្ត្រីរាជការ​សាលា​រាជធានី សាលាខណ្ឌ​មន្ទីរ​មួយចំនួន នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ បាន​អញ្ជើញ​បំពេញ​កុសល ក្នុងឱកាស​វេន​កាន់បិណ្ឌ​ទី​១២ នៅ​វត្ត​ប្រសិទ្ធី​រី​មា​រ៉ា​ម ហៅ​វត្ត​ថ្មី ក្នុង​សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ ជាមួយ​ពុទ្ធ​បរិ​ស​ទ្ធជិត​ឆ្ងាយ​ដោយ​ក្តី​ជ្រះថ្លា​។​

​បើ​តាម​គណៈកម្មកា​រអា​ចារ្យ​វត្ត​ថ្មី បាន​និយាយថា បច្ច័យ​និង​ទេយ្យទាន​ទាំងអស់ វេរ​ទុក​ប្រគេន​ព្រះសង្ឃ និង​គណៈកម្មការ កសាង​វត្ត​ជា​បន្ត​ទៀត ក្នុងនោះ​លោក​អាចារ្យ បាន​ថ្លែង​ក្នុង​ពិធី​កាន់បិណ្ឌ​នេះ​ថា បុណ្យ​ភ្ជុំបិណ្ឌ គឺជា​បុណ្យ​ធំជាងគេ ក្នុងចំណោម​បុណ្យ​ធំៗ របស់​ប្រពៃណី​ខ្មែរ​យើង ដែល​ឧទ្ទិស​មគ្គផល កុសលផល​បុណ្យ ដល់​ព្រលឹង​សាច់​សាលោហិត ដែល​បាន​ចែក​ឋាន​ទៅ​បរលោក​។​

​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ គេ​ចាប់ផ្តើម​ធ្វើ​វេន​បិណ្ឌ​ទី​១ នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៧ រហូត​ដល់​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៧ ជា​ថ្ងៃ​បិណ្ឌ​ធំ​បញ្ចប់ នៃ​កម្មវិធី​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​៕

 

Filed in: ព័ត៌មានជាតិ