ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បាននិមន្តព្រះសង្ឃចំនួន៩អង្គ ធ្វើពិធីសាសនានៅគល់ស្ពានជ្រោយចង្វាត្រើយខាងកើត។
គោលបំណងនៃការធ្វើពិធីសាសនា និងពិធីសែនព្រេននៅគល់ស្ពានជ្រោយចង្វារត្រើយខាងកើតនាពេលនេះ ដើម្បីបួងសួងសុំសេចក្តីសុខចម្រើន សុខសប្បាយសម្រាប់ប្រជាពលរដ្ឋខ្មែរ ជាពិសេសបួងសួងសុំឲ្យប្រជាជលរដ្ឋខ្មែរ ដែលធ្វើដំណើរទៅស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ ប្រកបដោយសុវត្ថិភាពគ្រប់ៗគ្នា៕