សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ទូត​វៀតណាម​ចប់​អាណត្តិ ស្នើ​ឲ្យ​កម្ពុជា ធ្វើ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​ទូត​ថ្មី

ទូត​វៀតណាម​ចប់​អាណត្តិ ស្នើ​ឲ្យ​កម្ពុជា ធ្វើ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​ទូត​ថ្មី

ភ្នំពេញ​៖ ឯកអគ្គរដ្ឋទូត​វៀត​ណា​ម បាន​ស្នើ​ដល់​កម្ពុជា ធ្វើ​កិច្ចសហប្រតិបត្តិការ​ឲ្យបាន​ល្អ​ប្រសើរ ជាមួយនឹង​ទូត​ថ្មី​បន្តទៀត លើ​ការងារ​ជា​ច្រើន​វិស័យ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ននេះ ហើយ​សង្ឃឹមថា កិច្ចសហប្រតិបត្តិការ​កម្ពុជា​និង​វៀតណាម នឹង​ស្ថិត​ស្ថិរ​ជា​អមតៈ  ។​

​លោក ចាប សុធារិទ្ធ នាយក​ខុទ្ទកាល័យ​ឧបនាយក​រដ្ឋមន្ត្រី​ម៉ែន សំអន បាន​បញ្ជាក់​ឲ្យដឹង នៅ​រសៀល​ថ្ងៃ​ទី​១៨ កញ្ញា ឆ្នាំ​២៩១៧ នេះ​ថា​៖ លោក THACH DU ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​សង្គម និយម​វៀត ណា​ម ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ចប់​អាណត្តិ និង​ជម្រាបលា បាន​សម្លឹង​មើល​ឃើញ​ថា ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ មាន​ការរីក ចម្រើន​យ៉ាង​ឆាប់រហ័ស និង​ទំនាក់ទំនង​កិច្ច​សហ ប្រតិបត្តិការ លើ​គ្រប់​វិស័យ រវាង​ប្រទេស​ទាំង​ពីរ កាន់តែ​រីកចម្រើន​ឡើង​ជា​លំដាប់​។​

​លោក​នាយក​ខុទ្ទកាល័យ ក៏​បាន​ស្រង់​សម្តី​លោក THACH DU មក​បញ្ជាក់​បន្ថែមថា ប្រទេស​កម្ពុជា បាន​កាត់បន្ថយ​ភាពក្រីក្រ និង​មាន​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ខ្ពស់​។ ក្នុងឱកាស​នោះ លោក THACH DU បាន​ថ្លែង​បញ្ជាក់​អំពី​ជំហ​របស់​រដ្ឋាភិបាល​វៀតណាម នៅតែ​ជិតស្និទ្ធ​ជាមួយនឹង​កម្ពុជា និង​បន្ត​គាំទ្រ​នូវ​គោលនយោបាយ​របស់​កម្ពុ​ជា គ្រប់​និន្នាការ​ទាំងអស់​។

​លោក​ទូត​វៀតណាម ក៏​បាន​មានប្រសាសន៍ថា “​ខ្ញុំ​សុំ​ស្នើ​ឲ្យ​មន្ត្រី​កម្ពុជា​ទាំងអស់ ធ្វើ​កិច្ចសហប្រតិបត្តិការ ជាមួយនឹង​ទូត​ថ្មី ដែល​នឹង​មក​ជំនួស​ខ្ញុំ នាពេល​ខាងមុខ​នេះ ឲ្យ​ដូច​ខ្ញុំ ដែល​បាន​ធ្វើ​ការងារ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ននេះ ហើយ​សង្ឃឹមថា កិច្ចសហប្រតិបត្តិការ​កម្ពុជា​និង​វៀតណាម នឹង​ស្ថិត​ស្ថិរ​ជា​អមតៈ​”​។​

​លោកស្រី​ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​វៀតណាម ដែល​តែងតែ​ជួយ​ដល់​កម្ពុជា គ្រប់​កាលៈទេសៈ ទាំង​ផ្នែក​សេដ្ឋកិច្ច ទេសចរណ៍ ជាដើម ។ លោកស្រី​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងបន្តថា កម្ពុជា​-​វៀតណាម គឺជា​ប្រទេស​មាន​ភូមិ​ផង​របង​ជាមួយគ្នា និយាយ​ជា​រួម​ប្រទេស​យើង​ទាំងពីរ មិន​អាច​ខ្វះ​គ្នា​បាន​នោះទេ និង​និយាយ​ដោយឡែក គឺ​កិច្ចសហប្រតិបត្តិការ និង​ការរួម​គ្នា​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​នានា ដើម្បីឲ្យ​មាន​សុខ​សុវត្ថិភាព និង​ការអភិវឌ្ឍ​៕

Filed in: ព័ត៌មានជាតិ