សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បិទ​វគ្គ​បណ្តុះបណ្តាល​គ្រូ​កម្រិត​មូលដ្ឋាន​បង្រៀន​អនុវិទ្យាល័យ ១២+២ ក​រុ​កោសល្យ​ភូមិភាគ​

បិទ​វគ្គ​បណ្តុះបណ្តាល​គ្រូ​កម្រិត​មូលដ្ឋាន​បង្រៀន​អនុវិទ្យាល័យ ១២+២ ក​រុ​កោសល្យ​ភូមិភាគ​

បាត់ដំបង ៖ ពិធី​ដែល​ប្រារព្ធ​ធ្វើ​នា​ឪ​កាស​នេះ គឺជា​ពិធី​បិទ​វគ្គ បញ្ចប់​ការបណ្តុះបណ្តាល​គ្រូបង្រៀន កម្រិត​មូលដ្ឋាន បង្រៀន​នៅ​អនុវិទ្យាល័យ ១២+២ ជំនាន់​ទី​២៥ មាន​ចំនួន ២២២ នាក់​ក្នុងនោះ ស្រី​១៣៣​នាក់ មកពី​ខេត្ត​បាត់ដំបង ប​-​ជ , ព​-​ស , ស​-​រ​, ឧត្តរ និង​ខេត្ត​ប៉ៃលិន​។​

​នេះ​ជា​របាយការណ៍ របស់លោក សុខ ហ៊ីង នាយក​មជ្ឈមណ្ឌល ក​រុ​កោសល្យ​ភូមិភាគ បាត់ដំបង ថ្លែង​ក្នុង​ពិធី​បិទ​វគ្គ​បញ្ចប់​ការបណ្តុះបណ្តាល​គ្រូ​បង្រៀន កម្រិត​មូលដ្ឋាន បង្រៀន នៅ​អនុវិទ្យាល័យ ១២+២ ជំនាន់​ទី​២៥ កាលពី​ថ្ងៃ​ទី​១២ ខែ​សីហា ក្រោម​អធិបតីភាព ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណ​អភិបាលខេត្ត​បាត់ដំបង ។​

​រ​បាយ​ការ​បាន​បញ្ជាក់ទៀតថា ក​រុ​សិស្ស​ជំនាន់​ទី​២៥ ទាំងអស់​បាន​ទទួល​ការបណ្តុះបណ្តាល រយៈពេល​២​ឆ្នាំ ចាប់ពី​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៣១ សីហា ឆ្នាំ​២០១៥​។ ជា​លទ្ធផល បូក​សរុប​នៃ​ការ​វាយ តម្លៃ លើ​លទ្ធផល​នៃ​កម្មសិក្សា ក​រុ​កោសល្យ​ឆ្នាំ​ទី​២ ការសិក្សា​ឆ្នាំ​ទី​២ និង​ពិន្ទុ​ប្រឡង​បញ្ចប់ នៃ​វគ្គ​បណ្តុះបណ្តាល​មានៈ គណិត រូប ចំនួន ៣២​នាក់ និទ្ទេស​ល្អ ១៤ នាក់ ល្អ​បង្គួរ ១៨​នាក់ រូប​គីមី ចំនួន ៣១​នាក់ និទ្ទេស​ក៏​ល្អ ២៨​នាក់ ល្អ​បង្គួរ ៣​នាក់ ជីវៈ ផែនដី ២៧​នាក់ និទ្ទេស​ក៏​ល្អ ២៤​នាក់ និទ្ទេស​ក៏​ល្អ​បង្គួរ ៣​នាក់ ប្រវត្តិ​ភូមិ ២៥​នាក់ និទ្ទេស​ក៏​ល្អ ១១​នាក់​ល្អ​បង្គួរ ១៤​នាក់ ខ្មែរ​ពលរដ្ឋ ២៨​នាក់ និទ្ទេស​ក៏​ល្អ ២២​នាក់ ល្អ​បង្គួរ ៦​នាក់ ខ្មែរ​គេហ ២៦​នាក់ និទ្ទេស​ក៏​ល្អ ១៤​នាក់ ល្អ​បង្គួរ​១២​នាក់ និង អង់គ្លេស​ខ្មែរ ៥៣ នាក់ និទ្ទេស​ក៏​ល្អ ២០​នាក់ ល្អ​បង្គួរ​៣៣​នាក់ ។ សរុប​២២២​នាក់ និទ្ទេស​ក៏​ល្អ ១៣៣ នាក់ ល្អ​បង្គួរ ៨៩​នាក់ សនិដ្ឋាន​គឺជា​ជាប់​ជា​ស្ថាពរ​១០០%

​ក្នុង​ប្រសាសន៍​បិទ​វគ្គ ឯកឧត្តម ច័ន្ទ សុផល បានបញ្ជាក់​ថា យើង​ដឹង​ហើយ​ថា​ម​ជ្ឈ មណ្ឌល​ក​រុ​កោសល្យ​ភូមិភាគ​បាត់ដំបង បាន​បណ្តុះបណ្តាល  ធនធាន​មនុស្ស​ជា​គ្រូបង្រៀន កម្រិត​មូលដ្ឋាន បង្រៀន​នៅ​អនុវិទ្យាល័យ​បាន ២៦​ជំនាន់​រួចមកហើយ ហើយ​ជំនាន់​ទី​២៥ ត្រូវ​បាន​បិទ​វគ្គ​បញ្ចប់​នាពេលនេះ ហើយ​ជំនាន់​ទី​២៦​នៅ​បន្ត​មួយ​ឆ្នាំ​ទៀត​។ ឆ្លើយតប​ទៅ​និង គោល​នយោបាយ​ឈ្នះៗ គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ និង​យុទ្ធសាស្ត្រ​ចតុកោណ របស់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច ហ៊ុន សែន ជា​ប្រមុខ បាន​អនុ​ញ្ញត្តិ ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​ធ្វើការ​ជ្រើសរើស គ្រូ​បង្រៀន​គ្រប់​ភូមិ​សិក្សា​តាំង​ពី​បឋម រហូត​ដល់​កម្រិត ឧត្តមសិក្សា​។ បច្ចុប្បន្ន​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល យើង​ទាំង អស់​គ្នា​បាននិងកំពង់​រួម​គ្នា​អនុវត្ត​ឲ្យមាន​ប្រសិទ្ធ​ភាព ។​

​ឯកឧត្តម​បាន​ផ្តល​អនុសាសន៍​ល្អៗ​ជា ច្រើន​ដល់ក​រុ​សិស្ស​ក្នុង​គោល​ពេល​ត្រឡប់​ទៅ​បង្រៀន​នៅ​មូលដ្ឋាន​វិញ​ឲ្យទទួល​បាន​ជោគជ័យ ពិធី​នេះ​ត្រូវបាន​បញ្ចប់​ក្រោយពី​គណអធិបតី​ចែកជូន​លិខិត​សរសើរ​ដល់​ក​រុ​សិស្ស ទទួលបាន ចំណាត់ថ្នាក់​ល្អ​រួចមក ៕

 

2015_08_15dp1 (1) 2015_08_15dp1 (2) 2015_08_15dp1 (3) 2015_08_15dp1 (4)

Filed in: ព័ត៌មានជាតិ