សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រតិភូ​រដ្ឋបាល​រាជធានី​ចុះសួរសុខទុក្ខ​និង នាំយក​អំណោយ​ចែកជូន​យោធា កងពលធំ​អន្តរាគមន៍​លេខ​៣ នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ក្នុង​ឱកាស​បុណ្យ​ភ្ជំបិណ្ឌ​

​ប្រតិភូ​រដ្ឋបាល​រាជធានី​ចុះសួរសុខទុក្ខ​និង នាំយក​អំណោយ​ចែកជូន​យោធា កងពលធំ​អន្តរាគមន៍​លេខ​៣ នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ក្នុង​ឱកាស​បុណ្យ​ភ្ជំបិណ្ឌ​

​ព្រះវិហារ ៖ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង និង​លោកស្រី ជា ស៊ីណា នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ បាន​ដឹកនាំ​ប្រតិភូ​សាលាខណ្ឌ​ទាំង​១២ មក​ដល់​តំបន់​ប្រាសាទ​ព្រះវិហារ ដើម្បី​បាន​នាំយក​អំណោយ ជា​គ្រឿងឧបភោគ បរិភោគ និង​ថវិកា របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជាច្រើន​លាន​រៀល​មក​ចែក​ជូន​មន្ត្រី​យោធា ដែល​កំពុង​ឈរជើង​ការពារ​ទឹកដី នៅ​តំបន់​សមរភូមិ​ប្រាសាទ​ព្រះវិហារ ដែល​បាន​ចងសម្ព័ន្ធភាព​រវាង​សមរភូមិ​ជួរ​មុខ និង​សមរភូមិ​ខាងក្រោយ​។​

​ពិធី​ចែក​ជូន​មន្ត្រី​នាយទាហាន ពលទាហាន បាន​ធ្វើឡើង នៅ​ទីបញ្ជាការ​កងពល​តូច​អន្តរាគមន៍​លេខ​៣ ស្ថិតនៅ​តំបន់​អូរ​ជុ​ញ ភូមិ​សែន​រុងរឿង ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ ដោយ​មាន​ការទទួល​ស្វាគ​មន៌គណ​:​ប្រតិភូ ពី​សំណាក់​នាយ​ឧត្តមសេនីយ៍ អគ្គបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ លោក​ឧត្តមសេនីយ៌ ស្រី ឌឹ​ក មេបញ្ជាការ​កងពលធំ​អន្តរាគ​មន៌​លេខ​៣ ព្រមទាំង​មន្ត្រី​យោធា​ជាន់ខ្ពស់​ជាច្រើន​រូប​ផ្សេងទៀត​។​

​លោក​ឧត្តមសេនីយ៍ ស្រី ឌឹ​ក ក្នុងឱកាស​នោះ បាន​សម្តែង​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន សែន ដែល​កន្លងមក​និង​ពេល​នេះ​តែង​បាន​គិតគូរ​ជា​និច្ច​ពី​សុខទុក្ខ​និង​ការលំបាក​របស់​កងទ័ព​នៅ​ជួរ​មុខ​នេះ ដោយ​ក្រៅ​បាន​ជួយ​សាងសង់​ផ្ទះ​អោយ​បងប្អូន​កងទ័ព​យើង មិនតែប៉ុណ្ណោះ​នូវបាន​ចែក​ដី​ដើម្បី​បង្កបង្កើនផល​ក្នុង​ជីវភាព​គ្រួសារ​កងទ័ព​ថែម​ទៀត​។​

​ក្នុងនាម​កងកម្លាំង​ក​ង​ព័ព​ទាំងអស់​សូម​ប្តេជ្ញា កំទេចចោល​រាល់​បរទេស និង​ជន​ទាំងឡាយណា ដែល​ប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ពិសេស​បដិវត្តន៍​ពណ៍​របស់​ក្រុមប្រឆាំង​នៅ​កម្ពុជា ពោល​គឺ​មិន​អោយ​ពួក​គេ​នាំ​សង្គ្រាម​មក​បំផ្លាញ​ប្រទេស​កម្ពុជា​ជា​ដាច់ខាត​។​

​នៅ​ចំពោះមុខ​នាយទាហាន ពលទាហាន លោក ឃួ​ង ស្រេង បាន​ថ្លែងថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បាន​ធ្វើ​ការកែទម្រង់​៤​ចំណុច​សំខាន់ ដើម្បី​អោយ​ប្រទេស​ជាតិ​មាន​សន្តិភាព​និង​មា​ប​ការអភិវឌ្ឍ ក្នុង​រួមមាន ការកែទម្រង់ ដោយ​ប្រឆាំងនឹង​អំពើពុករលួយ ការ​ទម្រង់​ច្បាប់ កែទម្រង់រដ្ឋបាល​សាធារណៈ​និង​ការកែទម្រង់​កងកម្លាំង​ប្រដាប់​អាវុធ​អោយ​បាន​ខ្លាំងក្លា​និង​រឹងមាំ​។​

​លោក​អភិបាល​បន្តថា យើង​បាន​ប្រែក្លាយ​តំបន់​សមរភូមិ​មុខ ក្លាយជា​តំបន់​អភិវឌ្ឍន៍​ក្រោម​ការដឹកនាំ​ដ៏​ឈ្លៀសវៃ របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ហើយ​សម្តេច​ក៏​បាន​ណែ​នាំឲ្យ​មាន​ការចុះ​អនុស្សារណៈ​រវាង​សមរភូមិ​ជួរ​មុខ និង​សមរភូមិ​ជួរ​ក្រោយ ដើម្បី​បង្កើន​កិច្ចសហការ និង​ចំណងមិត្តភាព​កាន់តែ​ខ្លាំង​ឡើង ។​

​អំណោយ​ដែល លោក​អភិបាល​រាជធានី​ភ្នំពេញ នាំ​មក​នា​ពេល​នេះ រួមមាន មេបញ្ជាការ​១​រូប ទទួលបាន​ថវិកា​ចំនួន​៤​សែន​រៀល មេបញ្ជាការរង ២៣​នាក់​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា ២០​ម៉ឺន​រៀល នាយសេនាធិការ​រង នាយ នាយរង​ការិយាល័យ មេបញ្ជាការ បញ្ជាការ​រង​វរ​សេនា​តូច មេបញ្ជាការ មេបញ្ជាការ​កងអនុសេនាធំ អនុ​សេនា​តូច​៣៣៣​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​១០​ម៉ឺន​រៀល នាយទាហាន ពលទាហាន​៦២៦​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​៥​ម៉ឺន​រៀល គ្រូ​និង​សិក្ខាកាម​៣១៨​នាក់ ក្នុងនោះ លោក​គ្រូ​ចំនួន​០៨​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​១០​ម៉ឺន​រៀល ។​

​សិក្ខាកាម​មកពី​កងពល​តូច​អត្ត​រាគ​មន៍​លេខ​៧ និង​លេខ​៨ ចំនួន​៣១០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​៥​ម៉ឺន​រៀល​។​គ្រឿងឧបភោគ បរិភោគ មាន​មី​ចំនួន​៣០០​កេស​តូច​ទឹកត្រី​ចំនួន​១៥០​យួរ ទឹកស៊ីអ៊ីវ​ចំនួន​១៥០​យួរ ទឹក​សុទ្ធ​ចំនួន​៦០០​កេស ប្រេងម៉ាស៊ូត ៥០០០​លីត្រ​។​កងពលតូច​អន្តរាគមន៍​លេខ​៩ ដែល​ទទួលបាន ក្នុងនោះ មេបញ្ជាការ​១​រូប ទទួលបាន​ថវិកា​ចំនួន​៤​សែន​រៀល មេបញ្ជាការរង ១៦​នាក់​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា ២០​ម៉ឺន​រៀល នាយសេនាធិការ​រង នាយ នាយរង​ការិយាល័យ មេបញ្ជាការ បញ្ជាការ​រង​វរ​សេនា​តូច​៤០០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា ១០​ម៉ឺន​រៀល​។​នាយ​និង​ពលទាហាន​១៤៦៥​នាក់​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា ៥​ម៉ឺន​រៀល ។ គ្រឿងឧបភោគ បរិភោគ មាន​មី​ចំនួន​៥០០​កេស​តូច​ទឹកត្រី​ចំនួន​១៥០​យួរ ទឹកស៊ីអ៊ីវ​ចំនួន​១៥០​យួរ ទឹក​សុទ្ធ​ចំនួន​៩០០​កេស ប្រេងម៉ាស៊ូត ៥០០០​លីត្រ​។​វរៈ​នគរបាល​ការពារ​ព្រំដែន​៧៩៣ ទទួលបាន ក្នុងនោះ​មេបញ្ជាការ​១​រូប ទទួលបាន​ថវិកា​ចំនួន​២​សែន​រៀល មេបញ្ជាការរង ៥​នាក់​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា ១០​ម៉ឺន​រៀល នាយ​និង​ពល​នគរបាល​២៩៦​នាក់​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា ៥​ម៉ឺន​រៀល ។​គ្រឿងឧបភោគ បរិភោគ មាន​មី​ចំនួន​១០០​កេស​តូច​ទឹកត្រី​ចំនួន​១០០​យួរ ទឹកស៊ីអ៊ីវ​ចំនួន​១០០​យួរ ទឹក​សុទ្ធ​ចំនួន​៤០០​កេស ។ មេ​បញ្ជាការដ្ឋាន​អង្គរក្ស ទទួលបាន​ថវិកា​៤០​លាន​រៀល​។ គ្រឿងឧបភោគ បរិភោគ មាន​មី​ចំនួន​២៥០​កេស​តូច​ទឹកត្រី​ចំនួន​១០០​យួរ ទឹកស៊ីអ៊ីវ​ចំនួន​១០០​យួរ ទឹក​សុទ្ធ​ចំនួន​៦០០​កេស ។
​អគ្គបញ្ជាការ​ប្រចាំ​ទិស​ប្រាសាទព្រះវិហារ ទទួលបាន​ថវិកា​ចំនួន​៥​លាន​រៀល ។ វត្តឧ​ត្ត​មសែន​ជ័យ​(​នៅ​កងពលតូច​អន្តរាគមន៍​លេខ​៩ ទទួលបាន​ថវិកា​ចំនួន​៥​លាន​រៀល​៕

 

Filed in: ព័ត៌មានជាតិ