សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចែក​អំណោយ​ជូន​កងទ័ព​ការពារ​បន្ទាត់​ព្រំដែន​កម្ពុជា ឡាវ តំបន់​អូរ​អាឡៃ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​

ចែក​អំណោយ​ជូន​កងទ័ព​ការពារ​បន្ទាត់​ព្រំដែន​កម្ពុជា ឡាវ តំបន់​អូរ​អាឡៃ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​

ស្ទឹងត្រែង​៖  អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង និង​លោកស្រី នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ បាន​ដឹកនាំ​អភិបាល​ខណ្ឌ​ទាំង​១២​ចំណុះ​អោយ​រដ្ឋបាល​រាជធានី ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ចែក​ជូន​កងទ័ព​ជួរមុខ​នៅ កងពលតូច​អន្ដរាគមន៍​លេខ​១២៨ តំបន់​អូរ​អាឡៃ​នៅ​ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង ដែល​កំពុង​ការពារ​បន្ទាត់​ព្រំដែន​កម្ពុជា ឡាវ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​។​

​លោក​ឧត្តមសេនីយ៍​ផ្កាយ​បី ហួត ឈាង មេបញ្ជាការ​យុទ្ធ​ភូមិភាគ​១ ក្នុងឱកាស​នោះ​បាន​មានប្រសាសន៍ថា ប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​បាន​ដឹកនាំ​អភិបាល​ខណ្ឌ​ទាំង​១២ ចុះ​មក​សួរសុខទុក្ខ និង​នាំយក​អំណោយ​ចែក​ជូន​កងទ័ព​ជួរមុខ​នៅ កងពលតូច​អន្ដរាគមន៍​លេខ​១២៨ តំបន់​អូរ​អាឡៃ​នៅ​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​នេះ វា​ពិត​ជា​ការបង្ហាញ​អោយឃើញ​ពី​គ្រឹះ​សាមគ្គីភាព​ដ៏​រឹងមាំ មិនអាច​បំបែកបំបាក់​បាន​រវាង​បងប្អូន​កងទ័ព​នៅ​សមូរ​ភូមិ​មុខ និង​បងប្អូន​ស៊ីវិល​នៅ​សមូរ​ភូមិ​ក្រោយ ។​

​លោក​ឧត្តមសេនីយ៍​ផ្កាយ​បី ហួត ឈាង​បាន​ប្តេជ្ញាចិត្ត​ថា នឹង​ការពារ​បូរណៈភាព​ទឹកដី​អោយបាន ដោយ​មិនអោយ​មាន​ការឈ្លានពាន​ពី​កងទ័ព​ឡាវ មកលើ​បូរណៈភាព​ទឹកដី​កម្ពុជា​ឡើយ ។​ជាងនេះទៅទៀត នឹង​ការពារ​អោយ​ដាច់​ខាត ពី​ការផ្តួលរំលំ​រដ្ឋាភិបាល​តាមរយៈ​បដិវត្ត​ពណ៏ ដែល​ផ្តើមឡើង​ពី​ក្រុមប្រឆាំង​។​

​លោក ឃួ​ង ស្រេង ក្នុងឱកាស​នោះ​បាន​មានប្រសាសន៍​កោតសរសើ​រ​យ៉ាងខ្លាំង ចំពោះ​បងប្អូន​កងទ័ព​ជួរ​មុខ​នៃ​កងពលតូច​អន្ដរាគមន៍​លេខ​១២៨ នៅ​ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង ដែល​បាន​អត់ធ្មត់ ដោយ​មិន​បាន​បង្ក​អោយ​មាន​ការ​ផ្ទុះអាវុធ ខណៈ​ដែល​ទាហាន​របស់​ឡាវ​បាន​ឈ្លានពាន​មកលើ​បូរណៈភាព​ទឹកដី​របស់​កម្ពុជា ។​

​លោក​ឃួង ស្រេង បាន​បន្តថា សម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ជា​ថ្នាក់ដឹកនាំ​ប្រទេស ដែល​ស្រលាញ់​ប្រទេសជាតិ​ការពារ​ទឹកដី ពី​ការឈ្លានពាន​ពី​ប្រទេស​ក្បែរ​ខាង ។ ជាងនេះទៅទៀត សម្តេច​តេជោ ក៏​ជា​ថ្នាក់ដឹកនាំ​ប្រទេស ដែល​ស្អប់ខ្ពើម​សង្ក្រាម ជាក់ស្តែង នៅ​ខណៈ​ពេល​មាន​ការឈ្លានពាន​មកលើ​បូរណៈភាព​ទឹកដី​របស់​កម្ពុជា ពី​សំណាក់​កងទ័ព​ឡាវ ពេល​កន្លងមក​នេះ ដោយសារតែ​មិន​ចង់អោយ​មាន​សង្គ្រាម​ជាមួយ​ប្រទេស​ក្បែរ​ខាង សម្តេច​តេជោ​ហ៊ុន សែន បាន​ឡើង​យន្តហោះ​ទៅ​ប្រទេស​ឡាវ​ភ្លាមៗ ដើម្បី​ទៅ​ចរចារ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឡាវ ដើម្បី​អោយ​ឡាវ​ដកទ័ព​ចេញពី​ដី​កម្ពុជា ពោល​គឺ​សម្តេច​តេជោ រក​អស់​គ្រប់​វិធី មិន​ចង់អោយ​មាន​ការប្រឈមមុខ​ដាក់​គ្នា​ដោយ​ចុង​កាណុង​នោះទេ ។​

​លោក ឃួ​ង ស្រេង​ក៏​បាន​បញ្ជាក់​ផងដែរ ថា កម្ពុជា​មាន​កម្លាំង​ទ័ព រឹងមាំ​និង​ខ្លាំងក្លា ទើប​ការចរចារ​យើង​មាន​ទឹកមាត់ប្រៃ ហើយ​ចំពោះ​កងពល​ដែល​ទើប​បង្កើត​ថ្មី​១២៨ ក្នុង​ខេត្ត​ស្ទឹងត្រែង​នេះ តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​ហ៊ុន សែន កងពល​នេះ​នឹង​ត្រូវ​សាងសង់​ជា​កន្លែង​ហ្វឹកហ្វឺន​ផងដែរ ។​ដោយឡែក​សម្រាប់​បងប្អូន​កងទ័ព សម្តេច​តេជោ​នឹង​សាងសង់​ផ្ទះ​អោយ​ស្នាក់នៅ ក្បែរៗ​កងពល​ថ្មី​នេះ​រួម​និង​ការចែក​ដី ដើម្បី​បង្កបង្កើត​ផល​ក្នុង​គ្រួសារ​កងទ័ព​ផងដែរ​។​

​ក្នុងឱកាស​នោះ លោក​ឃួង ស្រេង​និង​លោកស្រី​បាន​ប្រគល់​អំណោយ​របស់​សម្តេច​តេជោ ហ៊ុន សែន ជូន​កងពលតូច​អន្ដរាគមន៍​លេខ​១២៨ ថវិកា​ចំនួន​៤០​លាន​រៀល មេបញ្ជាការ​កងពល​១​រូប ថវិកា​ចំនួន​៤​សែន​រៀល មេបញ្ជាការរង នាយរង​សេនាធិការ​ចំនួន​១២៥​នាក់​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា ២០​ម៉ឺន​រៀល នាយការិយាល័យ នាយផ្នែក​១៤​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​១០​ម៉ឺន​រៀល មេបញ្ជាការ​កងអនុសេនាធំ​ចំណុះ​កងពល​ចំនួន​៧​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​២០​ម៉ឺន​រៀល មេបញ្ជាការរង កងអនុសេនាធំ​ចំណុះ​កងពល​ចំនួន​១៥​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​១០​ម៉ឺន​រៀល គោយន្ត​២​គ្រឿង ប្រេងម៉ាស៊ូត ១០០០​លីត្រ ប្រេងសាំង ១០០០​លីត្រ​ថ្នាំពេទ្យ ២៨​មុខ នាយទាហាន ពល​ទា​ហ៊ាន​ចូលរួម​ពិធី​៦០០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​៥​ម៉ឺន​រៀល ។ វរៈ​សេនា​តូច​អន្តរា​គន៍ លេខ ២៨១ ២៨២ ២៨៣ ២៨៤​និង​២៨៥ ចំនួន​៥​វរៈ ក្នុង​១​វរៈៗ​ទទួលបាន​ថវិកា​២៥​លាន​រៀល មេបញ្ជាការ​៥​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​២០​ម៉ឺន​រៀល មេបញ្ជាការរង ជំនួយការ​សេនាធិការ មេបញ្ជាការ ចំនួន​១១៣​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​១០​ម៉ឺន​រៀល គោយន្ត​២​គ្រឿង ប្រេងម៉ាស៊ូត ៦០០​លីត្រ ប្រេងសាំង ៤០០​លីត្រ​។ យោធា​ភូមិភាគ​ទី​១ ចំនួន​៥​លាន​រៀល តំបន់​ប្រតិបត្តិការ​សឹក​រង​ស្ទឹងត្រែង ១​លាន​រៀល សាលាស្រុក​សៀម​ប៉ាង ចំនួន​១​លាន​រៀល ផ្នែក​សឹក​រង​សៀម​ប៉ាង ចំនួន​៥​សែន​រៀល កងរាជអាវុធហត្ថ​ស្រុក​សៀម​ប៉ាង​ចំនួន​៥​សែន​រៀល នរគ​បាល​ស្រុក​សៀម​ប៉ាង​ចំនួន​ចំនួន​៥​សែន​រៀល ជូន​ឃុំ​៥ ចំនួន​៥​សែន​រៀល និង​ប្រគេន​បច្ច័យ​ដល់​វត្ត​ចំនួន​២ ដែល​ក្នុង​មួយ​វត្ត ចំនួន​២​លាន​រៀល​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​លោកស្រី ក្រោយ​សំណេះសំណាល​ជាមួយ កងពលតូច​អន្ដរាគមន៍​លេខ​១២៨​រួចហើយ ក៏​បាន​ចុះហត្ថលេខា​ចង​សម្ព័ន្ធមេត្រីភាព​ជាមួយ​គ្នា​ផង​ដែរ រួច​បាន​បន្តដំណើរ​ទៅ​កងពលធំ​អន្ដរាគមន៍​លេខ​៣ ដែល​នឹង​មាន​ទទួល​ស្វាគមន៍​ពី​លោក​ឧត្តមសេនីយ៍​ផ្កាយ​៣ ស្រី ឌឹ​ក មេបញ្ជាការ​កងពលធំ​អន្ដរាគមន៍​លេខ​៣​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ