សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឈ្មួញ​ឈើប្រណិត​សប្បាយ​ដឹកជញ្ជូន​ឈើ​សមត្ថកិច្ច​សប្បាយ​ប្រមូល​លុយ​តុង​

​ឈ្មួញ​ឈើប្រណិត​សប្បាយ​ដឹកជញ្ជូន​ឈើ​សមត្ថកិច្ច​សប្បាយ​ប្រមូល​លុយ​តុង​

កំពង់ឆ្នាំង​+​ពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍​ព័ត៌មាន​ពី​ខេត្ត​ពោធិ៍សាត់​បានឲ្យដឹងថា​៖ ក្នុងអំឡុង​ពិធីបុណ្យ​ភ្ជំបិណ្ឌ​ឈាន​ចូល​មក​ដល់​នេះ ឈ្មួញ​រកស៊ី​ឈើប្រណិត​សប្បាយ​ក្នុងការ​សម្រុក​ដឹកជញ្ជូន​ឈើ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​ប្រាំ​ទាំងថ្ងៃទាំងយប់​ដោយ​គ្មាន​ខ្លាច ញញើត​ដែល​គេ​ជឿង​ថា​មក​ពី​សមត្ត​កិច្ច​សប្បាយ​យកលុយ​តុង​ដែរ​។​

​ជាក់ស្តែង​ឈ្មួញ ឈើប្រណិត​ធំៗ​នៅ​ខេត្ត​ពោធិ៍សាត់​មួយចំនួន​ដែល​សមត្ថកិច្ច​ខេត្តពោធិ៍សាត់​ចាប់ឃុំខ្លួន​ក៏​ត្រូវ​បាន​សមត្ថ​កិច្វ​ដោះ លែងឲ្យ​ចូលរួមបុណ្យ​ភ្ជុំ​ជា​ថ្នូរ​នឹង​ទឹកប្រាក់​ខ្ទង់​ម៉ឺន​ដ​ល្លារ​ផងដែ​។​

​ប្រភព​ព័ត៌មាន​ខាងលើ​បានអោយដឹងថា​៖​ក្រោយពី​បាន​រួចផុត​ពី​ការឃុំខ្លួន​មក​ឈ្មួញ​ឈើ​រូបនោះ​និង​ឈ្មួញ​ឈើ​ផ្សេងទៀត​បាន​និង​កំពុង​សម្រុក​ដឹកជញ្ជូន​ឈើប្រណិត​យ៉ាង
​អនាធិបតេយ្យ​ទាំងយប់​ទាំង​ថ្ងៃ​ចេញពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ខេត្តពោធិសាត់​យកទៅដាក់​ឃ្លាំង​ស្តុប​នៅ​ភ្នំពេញ​តាម​រថយន្ត​យី​ឌុប រថយន្ត​តូ​រី​ស សាំ​យ៉ុង រថយន្ត​កាមរី​ហើម រថយន្ត​បាឡែ​ន​និង​រថយន្ត​ហ៊ីយ៉ាន់ដាយ​ក្នុងមួយ​យប់ៗ​រាប់​សិប​គ្រឿង​ឆ្លងកាត់​សមត្ថកិច្ច​តាម​ដងផ្លូវ​រួម​ទាំងអស់​លោក​មេ​កើយ រាប់​តាំងពី​ស្នាក់ការ​អាវុធ ហត្ថ ស្នាក់ការ​មេព្រៃ បរិស្ថាន​តាម​ដងផ្លូវ និង ប៉ូលីស​ចរាចរណ៍​ផងដែរ​។

​ប្រភព​បាន​បង្ហើប​អោយដឹង​ផង​ដែរ​ថា​ឈ្មួញ​ឈើ​ទាំង​នោះ​ត្រូវបាន​គេ​ស្គាល់​ថា​មានឈ្មោះ​អាពៅ​យួន អា​ផាន្នី ឈ្មោះ​អា​វី ឈ្មោះ​ចែ​ម៉ំ ឈ្មោះ​ចែ​នី​ឈ្មោះ​ហុក ឈ្មោះ​តាំ ដែល​អ្នករកស៊ី​តូចតាច​ប្រាប់​ថា​ពួកគេ​មាន​មេៗ​សុទ្ធតែ​ជា​មន្ត្រី​ថ្នាក់​មេបញ្ជាការរង​កង​រាជ​អាវុធហត្ថ​ខេត្ត​ពោធិ៍សាត់​នៅ​ពីក្រោយ​ខ្នង ។ រឿង​មន្ត្រី​ជាន់ខ្ពស់​ប៉េអឹម​ខេត្ត​ពោធិ​សាតិកាង​ឈ្មួញ​ឈើ​ចឹង មិនដឹង​ថា​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍សៅ សុខា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​លោក​ឡាយ វិសិដ្ឋ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិសាត់​ដឹង​ដែរ​ឬ​អត់​នោះ​ទេ​។​អាច​ប្រហែល​លោក​មិន​ដឹង​ទេ​មើលទៅ​ព្រោះ​រដូវ​បុណ្យ​ភ្ជុំ​ចឹង​ជាប់​សំណែ​នហើយ​!!៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់