សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​កេង​ឌី មេ​ពេទ្យសត្វ​ខេត្ត​ឧត្ដរមានជ័យ សំគំនិត​ជាមួយ​ឈ្មួញ​នាំ​ចូល មាន់​ពី​ស្រុក​ថៃ​ដោយ​មិន​ខ្វល់​ពី​ច្បាប់​និង​សុខភាព​ប្រជាពលរដ្ឋ​!

លោក​កេង​ឌី មេ​ពេទ្យសត្វ​ខេត្ត​ឧត្ដរមានជ័យ សំគំនិត​ជាមួយ​ឈ្មួញ​នាំ​ចូល មាន់​ពី​ស្រុក​ថៃ​ដោយ​មិន​ខ្វល់​ពី​ច្បាប់​និង​សុខភាព​ប្រជាពលរដ្ឋ​!

ឧត្តរមានជ័យ​៖​ពាក្យចាស់​ពោល​ថា​ដំរី​ងាប់​យក​ចង្អេរ​មក​បាំង វា​មិន​ជិត​ទេ​ហើយ​រឿង​មេ​ពេទ្យសត្វ​ឃុប​ឃឹត​ជាមួយ​ឈ្មួញ​នាំ​ចូលស​ត្វ​ពី​ប្រទេស​ជិតខាង​ដោយ​មិន​ខ្វល់​ពី​ហានិភ័យ​សុខភាព​ប្រជាពលរដ្ឋ​ក៏​មិន​អាច​លាក់​ជិត​បាន​ដែរ​។​ជាក់ស្ដែង​ឡាន​ឈ្មួញ​នាំ​សត្វ​មាន់ ពី​ប្រទេស​ថៃ​ចូល​តាម​ច្រក​អន្តរជាតិ​អូ​ស្មាច់ ក្រុង​សំរោង​ខេត្តឧត្ដរមានជ័យ​មិនតិច ជាង​១០​អ្នក​ទេ ដែល​ក្នុង មួយថ្ងៃៗ​បាន​ដឹក​ជញ្ជូន​មាន​តាម ចូល​ស្រុក​ខ្មែរ​តាម​ឡាន​នី​សាន់ ឡាន​កូរ៉េ ជាង​២០​គ្រឿង​ដូច​ហែរ​ការឋិន ដែល​មាន​សត្វ​មាន់​ប្រមាណ​ពី​៤​ពាន់​ក្បាល​ទៅ​៦​ក្បាល​យកទៅ​ចែកចាយ លក់​តាម​ខេត្ត​សៀមរាប កំពង់ធំ ព្រះវិហ៊ារ​។​ល​។

​អ្នកស្រី​ផល​ធឿន​ហៅ​ក្រាញ់​រស់នៅ​ភូមិ ដើម​ជ្រៃ​សង្កាត់​អូ​ស្មាច់​ដែល​ជា​ឈ្មួញ​នាំ​មាន់​ម្នាក់​បានឲ្យដឹងថា​៖ ខ្ញុំ​រកស៊ី​ដឹក​មាន់ ពី​អ្នក​ប្អូនស្រី​ឈ្មោះ​សៀម​អូន ជាង​បី​ឆ្នាំ​ហើយ មាន​អាជ្ញា​បណ្ណ័​នាំចូល​ពី ការិយាល័យ​ពេទ្យសត្វ​ធ្វើ​ច្បាប់​ពី នាយកដ្ឋាន​ផលិតកម្ម​និ​បសុព្យាបា​ល ស៊ីញ៉េ​បោះត្រា​ដោយ​លោក​តាន់ ផាន់​ណា​រ៉ា ។​រដ្ឋមន្ត្រី ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឯកឧត្ដម​ឡោ​រស្មី ស៊ីញ៉េ​និង​បោះត្រា ។

​ទោះជា​មាន​ច្បាប់​នាំចូល​តែ​អ្នកស្រី​បន្ត​ថា​មាន់​មួយ​ក្បាល បង់ប្រាក់​២០០​រៀល មួយ​ខែ​បង់ប្រាក់​អស់ ៣​លាន​៦០​ម៉ឺន​រៀល មានច្បាប់​។​អ្នកស្រីរ​អ៊ូ​ថា​៖​ក្រៅពី​បង់លុយ​តាម​ក្បាលមាន់​ក៏មាន អ្នកកាសែត​ខ្លះ យ៉ាប់​ខ្លាំង​ណាស់​មក​សុំ​លុយ​ចង់​បាន​តែ​ច្រើន ឲ្យ​តិច​មិន​យក​ទេ​ខឹង​ចុះផ្សាយ​។​ឯ ទា​ហ៊ាន​ក៏​មក​សុំ​ដែរ តិច​អ្នកនេះ​អ្នក​នោះ​តេ​សុំ​លុយ​ហើយ យក​មាន់​ទៀត ។​ពេល​សួ​ថា​តាមផ្លូវ​ត្រូវ​ចូល​បង់លុយ​ឲ្យ​ត្រង់​ណា​ខ្លះ​? អ្នកស្រី​ថា​៖​គយ​គយ​និង​ប៉ូលិស​ក៏​ត្រូវ​បង់​ឲ្យ​ដែរ ។

​ប្រហែលជា​បាន​លុយ​ក្រោម​តុ​ច្រើន​ហើយ​មើល​ទៅ​បាន​ជា​ពេល មេ​ឈ្មួយ​ដឹក​មាន់​ជាង​១០​អ្នក នាំ​មាន់​ចូល​គេ​មិនដែល​ឃើញ​មាន​លោក​កេង​ឌី​មេ ពេទ្យសត្វ​ឬ​កូនចៅ​ទៅ​ពិនិត្យ​មើល​សត្វ​មាន់ ឈឺ​ឫ​ជា​យ៉ាងណា​នោះឡើយ​។​អ្នកស្រី​ហុង​ម៉ាប់​ឈ្មួញ​មាន់​ម្នាក់​ទៀត​បាន ឲ្យដឹងថា​គាត់​មាន​បងប្អូន ៤, ៥​នាក់​រកស៊ី​ទិញ​មាន់​លក់​គាត់​គ្មាន​ច្បាប់​ពិ​ស្រុក​ខ្មែរ​ទេ​។​គាត់​បាន បង្ហាញ​ច្បាប់​ដឹក​មាន់​ពី​ប្រទេស​ថៃ​។
​ពេល​សួ​ថា​មិន​ធ្វើ​ច្បាប់​ស្រុក​ខ្មែរ អ្នកស្រី​ម៉ាប់​ឆ្លើយថា លោក​គយ​ថា​មិនចាំបាច់​ធ្វើ​ច្បាប់​ទេ អស់​ប្រាក់​ច្រើន​ណាស់​?! ។

​លោក​កេង​ឌី​មេ​ពេទ្យសត្វ​ខេត្តឧត្តមានជ័យ​ពេល​សួរ​តាម​ទូរសព្ទ័​ថា តើ​ឈ្មួយ​ដឹក​មាន់​ច្រក​អូ​ស្មាច់​មានច្បាប់​ប៉ុន្មាន​នាក់​?​លោក​ឌី​ឆ្លើយថា មាន​អាជ្ញា​បណ្ណ័ ៣​ឫ​៤​នាក់​ដែរ​។​លោក​ថា​ស្ដាប់​មិនសូវ​ច្បាស់​ទេ ចាំ​ជួប​គ្នា ទៅ​។​ពេល​សួរថា​ជួប​នៅ​នៅ​ត្រង់​ណា​ខ្ញុំ​ទៅ​ជួប លោក​ឌី​ឆ្លើយថា គេ​(​មន្ត្រី​ពេទ្យសត្វ​)​ទៅ​ផ្ទះ​អស់ហើយ​រួច​ក៏​ចុច​ផ្តាច់​ទៅ​៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់