សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បន្ទាប់​ពី​មេម៉ាយ​ច្រើន​ឆ្នាំ​អ្នកស្រី ពេជ្រ ផានី​ដេ​ត្ថ ពិធី​ការិនី​ទូរ​ស្សន៍រ​ក​បាន​ប្តី​ថ្មី​នៅ​អាមេរិក​!!

បន្ទាប់​ពី​មេម៉ាយ​ច្រើន​ឆ្នាំ​អ្នកស្រី ពេជ្រ ផានី​ដេ​ត្ថ ពិធី​ការិនី​ទូរ​ស្សន៍រ​ក​បាន​ប្តី​ថ្មី​នៅ​អាមេរិក​!!

ភ្នំពេញ ៖ អ្នកស្រី ពេជ្រ ផានី​ដេ​ត្ថ​ពិធីការិនី​ទូ​រស្សន៍​ដ៏​ល្បី​ផ្នែក​ពត៌ស្ទា​ត់​ជំនាញ​មាន​វោហាស័​ព្ទ​ពិរោះ​រន្តំ បានគ្រោង​នឹង​រៀប​អាពាហ៍ពិពាហ៍​នៅ​ដើមខែ​១០​ខាងមុខនេះ​បន្ទាប់​ពី​រស់នៅក្នុង​ភាព​ជា​ស្រី​មេម៉ាយ​មាន​រហូត​ដល់​ចៅ​ច្រើ​ឆ្នាំ​មក​។​ថ្មីៗ​នេះ អ្នកស្រី ពេជ្រ ផានី​ដេ​ត្ថ បាន​បង្ហោះ​សារ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​( facebook) ថា​នឹង​ត្រៀម​ចូល​រោងការ​នៅ​ថ្ងៃទី​១​តុលា ខាងមុខ​និង​បាន​ត្រ​ឪ​ម​អញ្ជើញ​ភ្ញៀវ​សំខាន់​ច្រើ​ផងដែរ​។​

​សា​របស់​អ្នកស្រី ពេជ្រ ផានី​ដេ​ត្ថ​ទទួលបានម​បងប្អូន​និង​មិត្តភ័ក្ររ​បស់​អ្នកស្រី​ជា​ច្រើន​ចូលរួម​សម្តែង​នូវ​ការអបអរសាទ​យ៉ាងច្រើន​។

​គួរ​បញ្ជាក់​ផង​ដែរ​ថា អ្នកស្រី ពេជ្រ ផានី​ដេ​ត្ថ កើត​នៅ​ឆ្នាំ ១៩៧៣ នៅ​ទីក្រុង​ភ្នំពេញ មាន​បងប្អូន​ចំនួន ៣​នាក់ ហើយ​អ្នកស្រី​ជា​កូន​ទី​២​នៃ​គ្រួសារ ដែល​មាន​ឳ​ពុក​ឈ្មោះ ពេជ្រ សឿន និង​ម្តាយ​ឈ្មោះ កែវ ច័ន្ទ​ផានី​សព្វថ្ងៃ​អ្នកស្រី​មានកូន​ចំនួន​២​នាក់​និង​ចៅ​ម្នាក់​សុទ្ធតែ​ជា​កូនស្រី ដោយ​កូន​បង​ឈ្មោះ​កែវ​កេ​សរកូល​ដា​រិទ្ធ​( Keokesorkol darith )​មាន​ស្វាមី​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ​។ កូនស្រី​ទី​២​របស់​អ្នកស្រី​មានឈ្មោះ​ថា​កែវ​ដារិ​កាដារិទ្ធ​( Keodarika darith )​សព្វថ្ងៃ​ពុំទាន់​មាន​គ្រួសារ​នៅ​ឡើយ​ទេ​។​

​អ្នកស្រី ពេជ្រ ផានី​ដេ​ត្ថ​ជា​អតីត​អ្នកអាន​ព​តិមាន​ប៉ុស្តិ​វិទ្យុ​ខេមរៈភូមិន្ទ​ជំនាន់​រដ្ឋ​កម្ពុជា​ហើយ​ក្រោយ បាន​ចាប់​អាជីព​ជា​ពិធី​ការិនី​ទូរទស្សន៍​ផ្នែក​ព័ត៌មាន​នេះ​នៅ​ស្ថានីយ៍​ទូរ​ស្សន៍​ខេមរៈភូមិន្ទ​ប៉ុស្តិ៍​លេខ​៥​ចាប់ពី​ឆ្នាំ ១៩៩៥ ដល់​ឆ្នាំ​២០០៣ ។​បន្ទាប់មក​ទើប​អ្នកស្រី​ផ្លាស់​ទ្រនំ​ថ្មី​នៅ​ស្ថានីយ៍​ទូរទស្សន៍ CTN, CNC វិញ​រហូត​មក​ទល់​បច្ចុប្បន្ននេះ​។

​អ្នកស្រី​បាន​ឲ្យ​កាសែត​ដឹង​ពី​ប្រវត្តិ​ស្នេហ៍​រវាង​អ្នកស្រី​និង​អនាគត​ប្តី​អ្នក​ស្រីថា​៖ អនាគត​ស្វាមី​របស់​អ្នកស្រី​សព្វថ្ងៃ​រស់នៅ​សហរដ្ឋអាមេរិក​ហើយ​បាន​ស្គាល់​គ្នា​តាមរយៈ​ហ្វេ​សប៊ុក​( facebook) ៥​ឆ្នាំ​កន្លងមកហើយ​។ តែ​ទើប​ចាប់ផ្តើម​យល់ចិត្ត​និង​ព្រមព្រៀងគ្នា​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៧​កន្លងមក​នេះ​នេះហើយ​ក៏​សំរេចចិត្ត​រៀប​អាពាហ៍ពិពាហ៍​នៅ​ដើមខែ​តុលា​នេះ​តែម្តងទៅ​។​អ្នកស្រី​មិន​បា​បង្ហើប​ឲ្យដឹង​ឈ្មោះ​ប្តី​អ្នកស្រី​នៅឡើយ​ទេ​៕

 

 

Filed in: ព័ត៌មានជាតិ