សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ពលរដ្ឋ​ក្នុង​ខេត្ត​ក្រចេះ សង្ឃឹម​ជឿជាក់ថា នឹង​គ្មាន​ទំនិញ​គេច​ព័ន្ធ​ចរាចណ៍​លក់​នៅលើ​ទីផ្សារ​ក្នុង​ខេត្ត​ក្រចេះ

​ពលរដ្ឋ​ក្នុង​ខេត្ត​ក្រចេះ សង្ឃឹម​ជឿជាក់ថា នឹង​គ្មាន​ទំនិញ​គេច​ព័ន្ធ​ចរាចណ៍​លក់​នៅលើ​ទីផ្សារ​ក្នុង​ខេត្ត​ក្រចេះ

ក្រចេះ​៖ លោក ចាន់ សំបូរ អតីត​ប្រធាន​សាខាគយ និង​រដ្ឋាករ​កម្ពុជា​ខេត្ត​ព្រះវិហារ ត្រូវបាន​ផ្លាស់ប្តូរ​មក​កាន់​មុខតំណែង​ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​កម្ពុជា​ខេត្តក្រចេះ​ជំនួស​វិញ ក្រោយពី​លោក នាង វណ្ណា ចូលនិវត្តន៍ ។​

​ពិធី​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ឯកឧត្តម ហ៊ី​វ គឹម​ហេង អគ្គនាយករង​គយ និង​រដ្ឋាករ​កម្ពុជា និង​ឯកឧត្តម វ៉ា ថន អភិបាលរង​ខេត្ត​ក្រចេះ និង​មន្ត្រីរាជការ មន្ទីរ​ស្ថាន​ប័ន អង្គភាព​ពាក់ព័ន្ធ​នានា​ជុំវិញ​ខេត្ត ។​
​មានប្រសាសន៍​នាឱកាស​នោះ ឯកឧត្តម វ៉ា ថន បាន​ធ្វើ​ការកោតសរសើ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លោក នាង វណ្ណា អតីត​ប្រធាន​សាខាគយ និង​រដ្ឋាករ​កម្ពុជា​ខេត្ត និង​ថ្នាក់ដឹកនាំ មន្ត្រី​ក្នុង​សាខាគយ​ច្រកទ្វារ​អន្តរជាតិ​ក្នុង​ខេត្ត​ក្រចេះ ដែល​បាន​ខិតខំ​បំពេញ​ការងារ​អស់ពី​កម្លាំងកាយ​ចិត្ត​គូរឲ្យគត់ស្គាល់​នា​ពេលកន្លងមក ។ ឯកឧត្តម ក៏​បាន​សំណូមពរ​ដល់​លោក ចាន់ សំបូរ ប្រធាន​សាខាគយ និង​រដ្ឋាករ​កម្ពុជា​ខេត្តក្រចេះ​ថ្មី បំពេញការងារ​ប្រកបដោយ​សេចក្ដីថ្លៃថ្នូរ គោរព​នូវ​វិជ្ជាជីវៈ ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​សមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ មន្ទីរ ស្ថាន​ប័ន​ជំនាញ និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​នៅ​ថ្នាក់ក្រោម​ជាតិ ។​

​មានប្រសាសន៍​ក្នុង​ពិធី​ប្រកាស​តំណែង​ប្រធាន​សាខាគយ​ថ្មី ហ៊ី​វ គឹម​ហេង អគ្គនាយករង​គយ និង​រដ្ឋាករ​កម្ពុជា មាន​សេចក្ដីសង្ឃឹម​ជឿជាក់ថា រាល់​ការប្ដេជ្ញាចិត្ត​របស់​លោក​ប្រធាន​សាខាគយ និង​រដ្ឋាករ​ថ្មី នឹង​ទទួលបាន​លទ្ធផល​ជាក់ស្ដែង ដើម្បី​ឆ្លើយតប​ឲ្យបាន​វិជ្ជៈមាន​ទៅ​នឹង​ទំនុប​ចិត្ត​របស់​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ អូន ព័ន្ធ​មុន្នី​រត្ន័ ទេស​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ឯកឧត្តម​បណ្ឌិត គន់ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ។​

​ឯកឧត្តម ក៏​បាន​ធ្វើការ​ផ្ដាំផ្ញើរ​ដល់​ប្រធាន​សាខាគយ និង​មន្ទ្រី​សាខាគយ​និង​រដ្ឋាករ​កម្ពុជា​ទាំ​ង​អស់ ត្រូវមាន​សាមគ្គីភាព​ឲ្យបាន​ល្អ ខិតខំ​បំពេញ​ភារៈកិច្ច រួម​គ្នា​ស្មារតី​ជា​ក្រុម និង​ចែក​រំ​ឡែក​ការងារ​តាម​ឋ​នានុ​ក្រម ប្រមូលផ្ដុំ​សក្ដានុពល​រដ្ឋ​ពេញលេញ​របស់​អង្គភាព​ឲ្យមាន​ប្រសិទ្ធិភាព​ខ្បស់ ។ ត្រូវ​អនុវត្ត​ឲ្យមាន​ប្រសិទ្ធិ​ភាព​តាម​បទបញ្ជា​ផ្ទៃក្នុង ជាពិសេស​លើ​ការងារ​ចំនូល ទប់ស្កាត់ និង​បង្ក្រាប​រាល់​អំពើ​កិច្ច​ព័ន្ធ​នៅ​គោលដៅ​ដើមទី និង​ត្រូវមាន​ទំនាក់ទំនង​ល្អ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ កម្លាំងប្រដាប់អាវុធ ស្ថាប័ន​អយ្យា​កា ដើម្បី​អនុវត្តន៍​ច្បាប់​ឲ្យមាន​ប្រសិទ្ធិភាព ។​

​ជា​គ្នា​នោះ ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​ក្រចេះ ក៏​សង្ឃឹម​យ៉ាង​ម៉ុតម៉ាំ​ដែរថា ក្រោយពេល​ដែល​លោក ចាន់ សំបូរ ឡើងកាន់តំណែង​ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​កម្ពុជា​ខេត្តក្រចេះ​ជំ​នួន​ល​លោក នាង វណ្ណា នោះ និង​មិន​មាន​បទល្មើស​គេច​ព័ន្ធ​នាំចូល​ឆ្លងដែន​តាម​ច្រករបៀង​ក្នុងស្រុក​ស្នួល​ជាប់​ព្រំដែន​ប្រទេស​វៀតណាម និង​ចរាចណ៍​លក់ដូរ​នៅ​លើ​ទីផ្សារ​ក្នុង​ខេត្ត​ក្រចេះ​នោះឡើយ ដូចជា ទំនិញ​គេច​ព័ន្ធ​គ្រប់​ប្រភេទ ម៉ូតូ​អត់​ព័ន្ធ ជាពិសេស​ការដឹកជញ្ជូន​ឈើ​ឥត​ច្បាប់​គ្រប់​ទម្រង់​រូបភាព​ឆ្ពោះ​ទៅ​លក់​ប្រទេស​វៀតណាម ដែលជា​មូលហេតុ​ធ្វើឲ្យ​ខាត់​បង់ដ​ល់​ប្រាក់​ចំនូលរ​បស់​រដ្ឋ ៕​

 

Filed in: ព័ត៌មានជាតិ