សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រឿង​ដាក់​ទណ្ឌកម្ម​ផ្អាក​ផ្តល់​ទិដ្ឋាការ​គ្រួសារ​មន្ត្រី​គ្រា​ក់ៗ​នៅ​ក្រសួង​ការបរទេស​មិនឲ្យ​ទៅ​អាមេរិ​កក្រសួងការបរទេ​ស​ថា​គ្មាន​បញ្ហា​មហាផ្ទៃ​ថា​អាច​ជជែក​គ្នា​បាន​!!!

រឿង​ដាក់​ទណ្ឌកម្ម​ផ្អាក​ផ្តល់​ទិដ្ឋាការ​គ្រួសារ​មន្ត្រី​គ្រា​ក់ៗ​នៅ​ក្រសួង​ការបរទេស​មិនឲ្យ​ទៅ​អាមេរិ​កក្រសួងការបរទេ​ស​ថា​គ្មាន​បញ្ហា​មហាផ្ទៃ​ថា​អាច​ជជែក​គ្នា​បាន​!!!

ភ្នំពេញ ៖ ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី​១៣​ក​ញ្ញ​បាន​ចេញ​ប្រកាស​ជា​ផ្លូវការ អំពី​ការដាក់ទណ្ឌកម្ម​ស្រាល​មួយ​ដោយ​មិន​អនុញ្ញាតិឲ្យ​គ្រួសា​មន្ត្រីជាន់ខ្ពស់​ក្រួងការបរទេស​កម្ពុ​ជា​(​ទិដ្ឋាការ​ប្រភេទ​B1 ប្រភេទ​B2 និង​ប្រភេទ​B1/B2) ហែរ​ហម​ប្តី​ឬ​ប្រពន្ធ​ទៅ​លេង​ឬ​ទៅ​ស្នាក​អាស្រ័យ​នៅ​អាម​រិក​ដូច​មុន​ទៀតឡើយ លើកលែងតែ​មាន​ផែនការ​ថ្មី​ទៀត​និង​ក៏មាន ការចេញ​សារ​ព្រមាន​ដល់​ពលរដ្ឋ​អាមេរិកឲ្យ​ប្រុងប្រយ័ត្ន​ពី​បញ្ហា​សន្ដិសុខ នៅ​កម្ពុជា​ទៀតផង​។​បន្ទាប់ពី​មាន​សេចក្តីប្រកាស​នេះ នាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​និយាយ ឱ្យ​កាសែត​ដឹង​នៅ​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៧​ថា រឿង​សហរដ្ឋអាមេរិក​បិទ​មិន​ផ្តល់ ទិដ្ឋាការ​ដល់​មន្ត្រី​កម្ពុជា​នេះ គឺពាក់ព័ន្ធ​រឿង​កម្ពុជា​ស្នើ​ឱ្យមាន​ការកែប្រែ​លើ​កិច្ចព្រមព្រៀង កុំឱ្យ​មាន​ការបញ្ជូន​ព​ល​រដ្ឋ​ខ្មែរ​ឱ្យ​ត្រឡប់​មក​កម្ពុជា​។

«​រឿង​នេះ​ចាប់ផ្តើម​តាំងពី​យើង​ជជែក​គ្នា​រឿង​កិច្ចព្រមព្រៀង​កម្ពុជា​-​អាមេរិក ពាក់ព័ន្ធ​នឹង​ការបញ្ជូន​ពលរដ្ឋ​ខ្មែរ ប៉ុន្តែ​គាត់​ចាប់ផ្តើម​ភ្លាម​គឺ​ចង់​បិទ​វី​សា​កម្ពុជា​តែម្តង​។ យើង​បានដឹង​រឿង​នេះ​ច្បាស់​ណាស់ គ្រាន់តែ​យើង​មិនសូវ​បាន​និយាយប្រាប់​ពលរដ្ឋ យើង​មាន​តែ​សង្កត់​ចិត្ត អញ្ចឹង​ទៅ​»​។​

​លោក ខៀវ សុភ័គ បាន​ច្រានចោល​នូវ​ការលើកឡើង​របស់​សហ​រដ្ឋ​អាមេរិក​បែបនេះ​។ លោក​បាន​ថ្លែង​៖ «​យើង​មិន​ទាន់​ដាច់​ណាត់​ថា យើង​ព្រម​មិន​ទទួល ពលរដ្ឋ​ខ្មែរ​ដែល​អាមេរិក​បញ្ជូន​មក​នោះ​ទេ យើង​គ្រាន់តែ​សុំ​កែសម្រួល​ពាក្យពេជន៍​នៅក្នុង MOU រវាង​កម្ពុជា និង​អាមេរិក ដែល​យើង​មិន​ចង់ឱ្យ​អាមេរិក ជំរុញ​ឱ្យ​អ្នក​ទាំងនោះ​ត្រឡប់​មក​កម្ពុជា​ដោយ​បង្ខំ ដែល​ធ្វើឱ្យ​ពួកគេ​បែកបាក់​គ្រួសារ និង​ប្រពន្ធ​កូន​»​។

​សូមបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​អាមេរិក បាន​ចុះ​កិច្ចព្រមព្រៀង​បញ្ជូន និង​ទទួលយក​ពលរដ្ឋ​ខ្មែរ កាលពី​ឆ្នាំ​២០០២​។ កិច្ចព្រមព្រៀង​នេះ រដ្ឋាភិបាល​សហរដ្ឋអាមេរិក នឹង​បញ្ជូន​ពលរដ្ឋ​ខ្មែរ ឬ​អនិកជន​ខ្មែរ​ណា​ដែល​ប្រព្រឹត្តល្មើស ឱ្យ​ត្រឡប់​មក​មាតុភូមិ​វិញ​។ គិត​ត្រឹម​ខែ​កុម្ភៈ ឆ្នាំ​២០១៧ សហរដ្ឋអាមេរិក បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ជាង​៥០០​នាក់​ហើយ ឱ្យ​ត្រឡប់​មក​ប្រទេស​កម្ពុជា ចាប់តាំងពី​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​នោះ​ត្រូវបាន​អនុវត្ត ដោយ​ក្នុង​នោះ​រាប់​តាំងពី​ការបញ្ជូន​ដោយ​បង្ខំ​ផងដែរ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់ លោក ខៀវ សុភ័គ កាល​ពី​កន្លងទៅ​។

​កាលពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៧​នេះ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ដល់​និស្សិត​ថ្នាក់ បរិញ្ញាបត្រ​ជាន់ខ្ពស់ ថ្នាក់​បរិញ្ញាបត្រ និង​ថ្នាក់​បរិញ្ញាបត្ររង របស់​សាកលវិទ្យាល័យ​ធនធានមនុស្ស នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ សម្តេច​តេជោ ហ៊ុន សែន បានប្រកាសថា កិច្ចព្រមព្រៀង​រវាង​កម្ពុជា​-​អាមេរិក ពាក់ព័ន្ធ​នឹង ការបញ្ជូន​ពលរដ្ឋ​ខ្មែរ ដែល​ល្មើសច្បាប់​ឱ្យ​ត្រឡប់​មក​មាតុភូមិ​វិញ នឹង​នៅតែ​បន្ត គ្មាន​ការលុបចោល​ទេ ប៉ុន្តែ​ភាគី​កម្ពុជា​នឹង​ស្នើ​ឱ្យ​ធ្វើ​វិសោធនកម្ម​ឡើងវិញ ដោយសារ​ហេតុផល​មនុស្សធម៌ និង​សិទ្ធិមនុស្ស​។

«​កិច្ចព្រមព្រៀង​នេះ មិន​មាន​ការលុបចោល​ទេ ប៉ុន្តែ​យើង​សុំ​ស្នើ ធ្វើ​វិសោធនកម្ម​លើ​កិច្ចព្រមព្រៀង​នេះ ដោយសារ​មូលហេតុ​មនុស្សធម៌ និង​សិទ្ធិមនុស្ស​»​។ សម្តេច​តេជោ ហ៊ុន សែន បាន​បន្ថែមថា វា​ជា​រឿង​អាណោច​អាធ​ម​មួយ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ត្រូវ​បញ្ជូន​មក​កម្ពុជា​វិញ​នោះ នឹង​ត្រូវ​បែកបាក់​ក្រុមគ្រួសារ ភរិយា និង​កូនៗ​របស់គេ​។ សម្តេច​តេជោ ហ៊ុន សែន រំពឹងថា អាមេរិក​នឹង​យោគយល់​ចំពោះ​បញ្ហា​នេះ ដែល​ជា​គោលការណ៍​មនុស្សធម៌ និង​សិទ្ធិមនុស្ស​។​
​ដោយឡែក​សម្រាប់​រឿង​បិទ​ទិដ្ឋាការ​គ្រួសារ​មន្ត្រី​គ្រាក់ៗ​របស់​ក្រសួងការបរទេស

​មាន​មន្ដ្រី​មួយរូប នៃ​ក្រសួងការបរទេស​កម្ពុ​ជា​ក៏​បាន​បញ្ចេញ ទស្សនៈ​ផ្ទាល់ខ្លួន ផ្ញើ​ជូន​រដ្ឋាភិបាល​អាមេរិក ដោយ​មាន​ចំណងជើង​ថា «​សូម​ប្រាប់​រឿង​មួយ អ្នក​គួរ​ឈឺចាប់​បើ​អ្នក​ជា​ខ្មែរ​» គេ​ដែល​ខ្លឹមសារ​បង្ហាញ​ពី​មូលហេតុ​ដូច​លោក​ខៀវ​សុភក្រ័​ដែរ ។

​មន្ត្រី​នោះ​បញ្ជាក់ថា​៖​ទណ្ឌកម្ម​ទិដ្ឋាការ​ដែល​អាមេរិក​ដាក់​នេះ មិនទាន់​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​ទេ ព្រោះ​ទិដ្ឋាការ​ដែល​ត្រូវ​ហាម គឺ B1 (Business visa) និង B2 (Tourist visa) ហើយ​ហាម​តែ​ចំពោះ​មន្ត្រី​ការបរទេស​ថ្នាក់​អគ្គនាយក​ឡើង​។ ដូច្នេះ​បើ​ទៅ​ប្រជុំ (Visa A1) ទៅ​បំពេញ​ការងារ (visa G1) គឺ​មិន​ទាន់​ពាក់ព័ន្ធ​ទេ ហើយ​មន្ត្រី​ក្រសួង​ផ្សេង​ក៏​មិនទាន់​ពាក់ព័ន្ធ​ដែរ​។​

​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​យើង​ក៏​ទើបតែនឹង​ទទួលបាន​ទិដ្ឋាការ​អាមេរិក​នៅ​ល្ងាចម្សិលមិញ (១៣ កញ្ញា ២០១៧) សម្រាប់​ទៅ​ប្រជុំ​មហាសន្និបាទ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក​នៅ​សប្តាហ៍​ក្រោយ​។ ហេតុនេះ​ទណ្ឌកម្ម​នេះ​ស្ទើរតែ​គ្មាន​ឥទ្ធិពល​អ្វី​សោះ ប៉ុន្តែ​វា​បង្ក​ជា​រូបភាព​អាក្រក់​សែន​អាក្រក់​ដល់​កម្ពុជា​។
​ទោះជា​យ៉ាងណា​មន្ត្រី​រូប​នោះ​ទទួលស្គាល់ថា​៖​ការដាក់ទណ្ឌកម្ម​នេះ បាន​ទម្លាក់​មុខមាត់​កម្ពុជា​ឲ្យ​ស្មើ​នឹង​ប្រទេស​ហ្គី​នេ អេ​រី​ត្រេ និង​សេ​រ៉ា​ឡេ​អូន​។

​សូម​បញ្ជាក់​ដែរ​ថា ៖ បើ​តាម​សំន​ណេរ​បស់​ម្ត្រី​ក្រសួង​ការបរទេស​បានឲ្យដឹងថា​៖​កិច្ចព្រមព្រៀង​ថ្មី​ដែល​យើង​(​ក្រសួង​)​ស្នើ​ទៅ ត្រូវ​គេ​ឆូត​ចោល​ស្ទើរតែ​ទាំងអស់​។​ឯ​ផ្នែក​ទិដ្ឋាការ​ស្ថានទូត​គេ​នៅតែ​បន្ត​សម្ភាសន៍ តែ​មិន​បង្វិលប្រាក់​ថ្លៃ​ទិដ្ឋាការ​ឲ្យ​វិញ​ទេ​(​ស៊ីដាច់​លុយ​១៦០​ដុល្លារ​អាមេរិក​)​។
​ប្រភព​ពី​ស្ថានទូត​អាមេរិក​ឲ្យដឹងថា​៖​ខ្មែរ​ទទួលបាន​លុយ ៣៦ ពាន់​លាន​ដុល្លា​! ១៤៤ ០០០ ០០០ ០០០ ០០០ រៀល​តាំងពី​ឆ្នាំ​១៩៩៧! ។ ទោះ​គិត​ជា​ដុល្លា​ក្តី ជា​រៀលក្តី វា​គឺជា​លុយ​ដ៏​ច្រើន​! នេះ​គឺជា​តំលៃ​នៃ​ទំនិញ ដែល​ប្រទេស​កម្ពុជា​បាន​នាំចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក គិត​តាំងពី​ឆ្នាំ ១៩៩៧ មក ដោយ​នៅ​ក្នុង​នោះ ៩០% ជា​សំលៀកបំពាក់ និង​ស្បែកជើង​។​

​សំលៀក​បំពាក់​និង​ស្បែកជើង​គឺជា​ឧស្សាហកម្ម​សំរាប់​នាំចេញ​ទី​មួយ​របស់​ប្រទេស​កម្ពុជា​។ សព្វថ្ងៃនេះ ឧស្សាហកម្ម​នេះ​ប្រើប្រាស់​កំលាំង​កម្មក​រ​កម្ពុជា ដែល​ខំ​ប្រឹងប្រែង​ក្នុង​ការងារ ចំនួន​ប្រហែល ៧០០ ០០០ នាក់​។
​ប្រទេស​អាមេរិក​បាន​ជួយ​រដ្ឋាភិបាល​នៅក្នុង​ការកសាង​ឧស្សាហកម្ម​កាត់ដេរ ក្នុង​គ្រប់​ជំហាន​ទាំងអស់​។ កិច្ចព្រមព្រៀង​ឆ្នាំ ១៩៩៦ របស់​យើង បាន​ធ្វើអោយ​មាន​ការចាប់​ផ្តើមឡើង​នៃ​ឧស្សាហកម្ម​នេះ​។ អស់​រយៈពេល ២០ ឆ្នាំ​មកហើយ យើង​បាន​គាំទ្រ​ជា​ថវិកា​ដល់​កម្មវិធី​រោងចក្រ​ល្អ (Better Factories Program) ដែល​ផ្តល់អោយ​ក្រុមហ៊ុន​អ្នកទិញ​នៅ​ប្រទេស​អាមេរិក និង​នៅ​អឺរ៉ុប​មាន​ទំនុកចិត្ត​នៅ​ក្នុង​ការទិញ​ទំនិញ​ពី​កម្ពុជា​។
​នៅក្នុង​ពេល​ថ្មីៗ​នេះ​ទៀតសោត យើង​បាន​ធ្វើការ​ជាមួយ​រដ្ឋាភិបាល នៅក្នុង​ការបង្កើត​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ដែល​ដោះស្រាយ​ជំលោះ​រវាង​កម្មករ និង​ថៅកែ​ដោយ​សន្តិភាព​។
​ឧស្សាហកម្ម​កាត់ដេរ​ថ្នាក់​ពិភពលោក​របស់​ប្រទេស​កម្ពុជា​ផ្តល់អោយ​ប្រទេស​កម្ពុជា​នូវ​មូលដ្ឋាន​រឹងមាំ​មួយ​សំរាប់​ពង្រីក​ដល់​កម្មន្តសាល​ដែល​ប្រើ​បច្ចេកទេស​ខ្ពស់​។

 

Filed in: ព័ត៌មានជាតិ