សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រកាស​ចូល​កាន់​មុខតំណែង អភិបាល​ស្រុក​សង្កែ​

ប្រកាស​ចូល​កាន់​មុខតំណែង អភិបាល​ស្រុក​សង្កែ​

​ខេត្ត​បាត់ដំបង ៖ លោក គិម វណ្ណៈ  វរមន្ត្រី​ថ្នាក់​លេខ ៤ ត្រូវបានតែងតាំង ឲ្យ​កាន់​មុខតំណែង​ជា អភិបាល​នៃ​គណ​អភិបាល ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី​១០ ខែ​សីហា ក្រោម អធិ​តប​តីភាព ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណ​អភិបាលខេត្ត​បាត់ដំបង​។​

​ក្នុង​របាយ​ការ​របស់​លោក ឡុង សុ​ភឺន អភិបាលរង​ស្រុក បាន​គូសបញ្ជាក់​លើ សភាព ការ​ទូទៅ ក៏ដូចជា​សភាព​ការ​សន្តិសុខ​សង្គម សភាព​ការ​គ្រោះធម្មជាតិ ការងារ​បង្កបង្កើនផល ការគ្រប់គ្រង​រដ្ឋបាល ព្រម​ការអភិវឌ្ឍន៍ លើ​គ្រប់​វិស័យ​ក្នុង​ស្រុក ដោយ​សង្កត់ធ្ងន់ លើ​ការ អនុវត្ត​គោ​នយោបាយ ភូមិ ឃុំ មាន សុវត្ថិភាព​ដែល​មាន​លក្ខណៈសម្បត្តិ ៩ យ៉ាង​។ ស្រុក​សង្កែ​ក្នុង​រយៈពេល​អន្តរកាល​នេះ​មាន​សន្តិសុខ​សណ្តាប់ធ្នាប់​ល្អ​បង្គួរ គ្រោះថ្នាក់​ដោយ ក្មេង​ទំនើង​ចោរ​លួច​ឆក់​ប្លន់​មាន​ការថយចុះ គួរកត់សំគាល់​។ សមិទ្ធិផល​ទាំងនេះ អាស្រ័យ ដោយ​ការខិតខំ របស់​រដ្ឋ​បាន​គ្រប់​ថ្នាក់ សមត្ថកិច្ច​គ្រប់​ផ្នែក និង​ដោយ​មាន​ការចូលរួម ពី ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ដែរ​។​

​ក្នុង​ប្រសាសន៍​ឯកឧត្តម ច័ន្ទ សុផល បានបញ្ជាក់​ថា​ការតែងតាំង​មុខតំណែង​លោក  គិម វណ្ណៈ ជា​អភិបាល​ស្រុង​សង្កែ​នាពេលនេះ គឺជា​ការបំពេញ​នូវរ​ចនាស​ម្ព​ន្ធ័​ដឹកនាំ គ្រប់គ្រង និង​ការទទួលខុសត្រូវ​លើ​ការងារ​គ្រប់​វិស័យ នៅ​ថ្នាក់ក្រោម​ជាតិ ហើយ​ជា​ភារកិច្ច​បន្ត ដឹកនាំ ពី​លោក សួន សា​វ៉េ​ត អភិបាល​ស្រុក​សង្កែ ដែល​បាន​ទទួលមរណៈភាព​។ ខ្ញុំ​សូម​កោតសរសើរ ចំពោះ​រដ្ឋបាល​ស្រុក មន្ត្រីរាជការ​គ្រប់​សមត្ថកិច្ច​ពាក់ព័ន្ធ និង​លោក​មេឃុំ​ទាំងអស់ ដែល​បាន ខិតខំ​ប្រឹងប្រែង​បំពេញ​តួនាទី​ភារកិច្ច ក្នុង​ការដឹកនាំ​គ្រប់គ្រង ចាត់ចែង និង​អនុវត្ត​ការងារ លើ គ្រប់​វិស័យ​ដោយ​ទទួល​លទ្ធផល​យ៉ាង​ល្អប្រសើរ​។ ជា​ភារកិច្ច​បន្ត លោក​អភិបាលស្រុក​ទើប តែងតាំង​ថ្មី ត្រូវខិតខំ​បញ្ជេញ​ឲ្យអស់​ពី​សមត្ថភាព ទេពកោសល្យ និង​គំនិត​ច្នៃប្រឌិត​ខ្ពស់​រស់ រវើក ត្រូវមាន​គណនេយ្យភាព​ចំពោះ​ក្រុមប្រឹក្សា​របស់​ខ្លួន ក្នុង​ស្មារតី​យកចិត្តទុកដាក់​ដឹកនាំ និង​ទទួលខុសត្រូវ​ខ្ពស់​។​

​ក្នុង​អាណត្តិ​ទី​៥​នេះ រាជរដ្ឋាភិបាល បាន​ប្រកាន់យក​គោល​ការ​នៃ​ការចាត់ចែង​ការងារ តាម​បែប​វិមជ្ឈការ និង​វិសហមជ្ឈការ ដែល​ជា​គោល​ការ​នៃ​ការគ្រប់គ្រង​រដ្ឋបាល​ដ៏​មាន ប្រសិទ្ធភាព​សំរាប់​ប្រើប្រាស់​ជា​គោលដៅ​យូរអង្វែង​ក្នុង​ការអភិវឌ្ឍន៍ ប្រពន្ធ​រដ្ឋបាល​សាធារណ ប្រកបដោយ​តម្លាភាព​។ ឯកឧត្តម​បាន​ផ្តល់​អនុសាសន៍​ល្អៗ​ជាច្រើន ក្នុង​គោលដៅ​ជម្រុញ ការដឹកនាំ​គ្រប់គ្រង​ចាត់ចែង​ការងារ ពហុ​វិស័យ ក្នុង​រដ្ឋបាល​ស្រុក​សង្កែ​ឲ្យ​កាន់តែ​មាន​ភាពល្អ ប្រសើរ​ជា​បន្ត​ទៀត ៕

 

2015_08_13 (2) 2015_08_13 (1)

Filed in: ព័ត៌មានជាតិ