សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​វេទិកា​នារី​នៅ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​

លោកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​វេទិកា​នារី​នៅ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​

ភ្នំពេញ ៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍ​ន៏ នា​រសៀល​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ បាន​ដឹកនាំ​គណៈប្រតិភូ​នារី​កម្ពុជា​មួយ​ក្រុម​ទៅ​ចូល រួម​វេទិកា វៀតណាម ឡាវ កម្ពុជា នារី​ក្នុង​ការកសាង​មិត្តភាព ទំនាក់ទំនង សហប្រតិបត្តិការ ឆ្ពោះ​ទៅ​សម្រេច​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ត្រឹម​ឆ្នាំ​២០៣០ ពី​ថ្ងៃ​ទី​១៤ ដល់​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៧ នៅ​ទីក្រុង​ហូជីមិញ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

​លោកស្រី  មាស សុធា​រី អគ្គលេខាធិការ សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍ​ន៏ នៅឯ​អាកាសយាដ្ឋាន​អន្ដរជា​តិភ្នំ​ពេញ បានឲ្យដឹងថា​៖ នៅក្នុង​វេទិកា​នេះ​ក្រុម​នារី​ទាំងបី ប្រទេស វៀតណាម ឡាវ និង​កម្ពុជា​នឹង​ពិភាក្សា ចែករំលែក​បទពិសោធ​ន៍​គ្នា​ទៅវិញទៅមក អំពី​ការងារ​ដែល​សមាគមនារី​ប្រទេស​នីមួយៗ​បាន​ធ្វើ​កន្លងមក និង​ដាក់​ចេញ​នូវ​ទិសដៅ​ធ្វើ យ៉ាងណា​ដើម្បី​ឲ្យ​នារី​នៅក្នុង​ប្រទេស​ទាំង​បី​នេះ​មាន​ការអភិវឌ្ឍ​ដោយ​ស្មើភាព និង​ទទួលបាន ផលប្រយោជន៍​រួម​ដូចៗ​គ្នា​។ លោកជំទាវ​បាន​បន្ថែមថា ក្រៅពី​កិច្ច​ពិភាក្សា​គ្នា​នៅ​នឹង​តុ​នៃ​វេទិ កា គណៈប្រតិភូ​នារី​នៃ​អង្គ​វេទិកា​នេះ​ក៏​នឹង​អញ្ជើញ​ទៅ​ទស្សនា​ដោយ​ផ្ទាល់​នៅតាម​តំបន់​មួយ ចំនួន​ដើម្បី​ស្វែងយល់​ពី​ការរីកចំរើន​របស់​ស្ត្រី​វៀតណាម​សម្រាប់​យក​មក​រៀនសូត្រ​តាម​។​

​លោកស្រី​អគ្គលេខាធិការ​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍ មាស សុធា​រី បានបញ្ជាក់​ថា កន្លងទៅ​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍ​បាន​ចុះ​កិច្ចព្រមព្រៀង សហប្រតិបត្តិ​ជាមួយ​សមាគមនារី​វៀតណាម និង​សមាគមនារី​ឡាវ ដើម្បី​ការផ្លាស់ប្តូរ​ព័ត៍មាន គ្នា​ទៅវិញទៅមក ផ្លាស់ប្តូរ​បទពិសោធន៍ ការបណ្តុះបណ្តាល​នារី​ក្នុង​ភាព​ជា​អ្នកដឹកនាំ​ជាដើម​។​

​សូមបញ្ជាក់​ថា​៖ វេទិកា​វៀតណាម ឡាវ កម្ពុជា នារី​ក្នុង​ការកសាង​មិត្តភាព ទំនាក់ទំនង​
​សហប្រតិបត្តិការ ឆ្ពោះ​ទៅ​សម្រេច​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ត្រឹម​ឆ្នាំ ២០៣០ នៅ​ទីក្រុង​ហូជីមិញ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​នេះ ក្រៅពី​ដើម្បី​ពិភាក្សា​ស្វែងរក ដំណោះស្រាយ​កាន់តែ​ប្រសើរ​ឡើង​សម្រាប់​នារី​ប្រទេស​ទាំង​បី​ហើយ​នោះ វេទិកា​មួយ​នេះ​ធ្វើ ឡើង​ក៏​មាន​គោលដៅ​ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៥០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង វៀតណាម និង​កម្ពុជា និង​ខួប​លើក​ទី​៥៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​វៀតណាម និង ឡាវ​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ