សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ករណី​សម្លាប់​ស្ត្រី​ម្នាក់​ច្រក​កា​រ៉ុង​បោះចោល សមត្ថកិច្ច​ចាប់បាន​ជន​ដៃ​

​ករណី​សម្លាប់​ស្ត្រី​ម្នាក់​ច្រក​កា​រ៉ុង​បោះចោល សមត្ថកិច្ច​ចាប់បាន​ជន​ដៃ​

ខេត្ត​កំពត ៖ ជនដៃដល់​ដែល​បាន​សម្លាប់​ស្ត្រី​ម្នាក់​ដោយ​កាប់​ជាច្រើន​កន្លែង ហើយ​ច្រក​នៅ​ក្នុងកា​រ៉ុង រួច​យក​ទៅ​បោះចោល​នៅ​ក្បែរ​ប្រឡាយទឹក ក្នុង​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង កាលពី​១០​ថ្ងៃ​មុន​នោះ នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ ត្រូវ​កម្លាំង នគរបាល​ខេត្ត​កំពត​បាន​ចាប់ខ្លួន​ហើយ​។​

​ស្នងការ​នគរបាល​ខេត្ត​កំពត លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ បាន​ប្រាប់ថា កម្លាំង​នគរបាល​របស់​លោក បាន​ចាប់​ជនដៃដល់​បាន​ហើយ និង​កំពុង​ទំនាក់ទំនង​ជាមួយ​នគរបាល​ខេត្ត​កំពង់ឆ្នាំង ដើម្បី​ទទួលយក​ទៅ​សួរ​នាំ​បន្ត​ទៀត ចាត់ការ​តាមច្បាប់​។ លោក​បញ្ជាក់ថា ជនសង្ស័យ​រូបនេះ​ឈ្មោះ ប៉ាត ចន្ទ​វត្ថា អាយុ​៣០​ឆ្នាំ ស្រុកកំណើត​ភូមិ​ពោធិ៍ ឃុំ​ពោធិ៍ ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ហើយ​សព្វថ្ងៃ​នៅ​ផ្ទះ​លេខ​៨២ ផ្លូវ​លេខ​២ ភូមិ​១០ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ភ្នំពេញ មុខរបរ រត់​តាក់ស៊ី និង​ជា​និពន្ធ​នាយក​នៅ​មជ្ឈមណ្ឌល​ព័ត៌មាន​ឆាយា​អង្គរ ព្រមទាំង​ដកហូត​រថយន្ត Highlander ពណ៌​ស្ករ ស្លាក​លេខ 2R-3182 PP នៅ​ភោជនីយដ្ឋាន​ហេង​រស្មី មុន​ពេល​ទៅ​ឃាត់​ជនសង្ស័យ នៅ​រមណីដ្ឋាន ណា​តា​យ៉ា ក្នុង​ភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ​។

​សូមបញ្ជាក់​ថា កាលពី​វេលា​ម៉ោង​៣ និង​៣០​រសៀល​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧​កន្លងទៅនេះ មាន​ករណី​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​លើ​ស្ត្រី​ម្នាក់ ដែល​ត្រូវ​ឃាតករ​កាប់​លើ​ផ្ទៃមុខ​ជាច្រើន​កាំបិត ហើយ​ច្រក​កា​រ៉ុង យក​មក​ថ្លុង​ចោល ក្បែរ​ប្រឡាយទឹក ក្នុង​ស្រុក​កំពង់ត្រឡាច តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៕

 

Filed in: ព័ត៌មានជាតិ