សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្ថ​ភាពបរាជ័យ​ដោយសារ​មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង​ល្បែងស៊ីសង​

គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្ថ​ភាពបរាជ័យ​ដោយសារ​មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង​ល្បែងស៊ីសង​

​បន្ទាយមានជ័យ ៖ ល្បែងស៊ីសង​ខុសច្បាប់​បានចាប់ផ្តើម​ដុះដាល​សារ​ជា​ថ្មី​នៅ​ទឹកដី​ជាយដែន​ខ្មែរ​ថៃ ក្រុង​ប៉ោយប៉ែត ក្រោយ​ពី​ដំណើរការ​បោះឆ្នោត​ឃ៊ំ​សង្កាត់​បាន​បញ្ចប់​ផុត​ទៅ នា​សព្វថ្ងៃនេះ បន​ល្បែងស៊ីសង​ខុសច្បាប់​និង​ស្រប​ច្បាប់​បាន​កំពុង ប្រណាំងប្រជែង​គ្នា​គ្រប់​ច្រកល្ហក​ក្នុង​មូលដ្ឋាន ហើយ​ទន្ទឹម​និង​នេះ មជ្ឈដ្ឋាន​នា​បាន​នា​លើកឡើង​ថា​គោល​នយោបាយ ភូមិ​ឃុំ​មាន​សុ​វត្ថ​ភាព​របស់ រាជរដ្ឋាភិបាល​បាន​បរាជ័យ​ទាំងស្រុង ដោយសារ​តែ​ភាគ​ពាក់​ពន្ធ័​សមត្ថកិច្ច​តួរ​អង្គ​បង្ក្រាប​បានចូ​ល​ដៃ​ចូល​ជើង​ជាមួយ​ក្រុម​ឈ្មួញ​ល្បែង​ទាំងនោះ ទៀត​ត​ផង ។

​សេចក្តី​រាយ​ការណ៏​បាន​បង្ហើប​មកថា សមត្ថកិច្ច​ខ្លះ​មាន​ហ៊ុន​ខ្យល់ និង​ខ្លះទៀត​បើក​ល្បែងស៊ីសង​ដោយ​ខ្លួនឯង​តែម្តង ។ ទន្ទឹម​និង​នេះ​មាន ប្រភព​ព័ត៌មាន​បានឲ្យដឹងថា បន​ល្បែងស៊ីសង អន​ឡាញ​ជាច្រើន​កន្លែង​នៅ​ក្រុង​ប៉ោយប៉ែត​កំពុងតែ​បើក​លេង​យ៉ាង គគ្រឹកគគ្រេង​ហើយ​សមត្ថកិច្ច​មូលដ្ឋាន​គ្មាន​វិធានការ បង្ក្រាប​ឡើយ​ហើយ​ថ្មីៗ​នេះ ក៏​មាន​លេចឮ​រឿងអាស្រូវ​ថា មាន​ថៅកែ​អន​ឡាញ ស្ទើ​ភ្លើង​ខ្លះ​មិន​បើក​ប្រាក់ខែ​អោយ​បុគ្គលិក​របស់​ខ្លួន​ទៀត​ផង​។​

​ករណី​នេះ​ប្រភព​បាន​បញ្ជាក់ថា​: ថៅកែ​អន​ឡាញ​ដែល​មាន​រឿងអាស្រូវ​នោះ ត្រូវ​គេ​ស្គាល់​ឈ្មោះ​ថា ឈ្មោះ ប៊ុនឡុង ជា​អតីត ជា​បុគ្គលិក ស្លុត​វី​គី កាស៊ីណូ ហ្គ្រែ​នដាយ​មិន​ស៊ី​ធី បាន​មក​ជួល​បន្ទប់​ជាន់​ទី​៤​នៃ កាស៊ីណូ​ហូ​លីដេ ផា​លេស​ផ្លាស ដែល​ស្ថិតនៅក្នុង​ភូមិ ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត​និង ក្រុង​ប៉ោយប៉ែត​(​ក្នុង​១​បន្ទប់​តំលៃ​៣​ម៉ឺន​បាត​ក្នុង​១​ខែ​)​ហើយ​បុគ្គលិក ចំនួន​៥​នាក់​នោះ​ក្នុង​ម្នាក់ៗ ប្រាក់ខែ​ទទួលបាន​ចំនួន​១១០០០​បាត​ក្នុង​១​ខែ​។​

​ប្រភព​បានឲ្យដឹង​ទៀតថា ក្រៅពី​នោះ​ក៏​មាន​ទីតាំង​បន​ល្បែង​អន​ឡាញ​ជាច្រើន​ទៀត​ដោយ​ខ្លះ​បាន​ជួល​សណ្ឋាគា​បើក​ហើយ​ខ្លះ​ទៀត​ជួល​ផ្ទះ​អ្នកមាន​ឋាន​ធំ បើក​បន​ល្បែង ជាក់ស្តែង សព្វថ្ងៃនេះ សណ្ឋាគា​ដែល​ជួល​ឲ្យ​ជនជាតិ​ចិន​បើក​បន​ល្បែង​អន​ឡាញ​ខុសច្បាប់​នោះ ត្រូវបាន​គេ​ស្គាល់​ថា សណ្ឋាគារ យីហោ ហូ​លី ណា ដែល​មាន​ទីតាំង​នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​។​ដែល​ជា​របស់​លោក ឧកញ្ញា សាន​ស៊ានហូ បច្ចុប្បន្ន​ជា​អភិបាលស្រុក​អូរ​ជ្រៅ  និង​កំពុងតែ​ល្បី​ថា​ជិត​ក្លាយជា​អភិបាលក្រុង​ប៉ោយប៉ែត​ក្នុង​ពេល​ឆាប់ៗ​នេះ​ទៀត​ផង​។ ចំណែក​មួយ​កន្លែង​ទៀត​គឺ​ភូមិគ្រឹះ​របស់​លោក​វរ​សេ​នីយ៏ឯក ម៉ែន​ភិរម្យ​មេបញ្ជាការរង បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្ត បន្ទាយមានជ័យ ដែល​មាន​ទីតាំង​នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត ប្រភព​លួច​បង្ហើប​មក ថា ភូមិគ្រឹះ​ខាងលើ​បាន​ជួល​អោយ​ជនជាតិ​ចិន​ស្នាក់នៅ​និង បើក​ល្បែង​អន​ឡាញ​ខុសច្បាប់​ផង​ដែរ​។ ពោល​គឺ​ជួល​ក្នុង​១​ខែ​មាន​តំលៃ​៧០០០​ដុល្លា ហើយ​ពេល​ខ្លះ គេ​ឃើញ​មាន​កម្លាំង​កងរាជអាវុធហត្ថ​ដែល​ជា​កម្លាំង​ជាតិ ជួយ​ដឹក​ជញ្ជូន​ភ្ញៀវ​ឲ្យ​ជនជាតិ​ចិន​នោះ​ទៀតផង​។​

ប្រភព បាន​បង្ហើប​អោយដឹង​ទៀត​ថា មិនមែន​មាន​តែ​មេបញ្ជាការរង ខេត្ត​បន្ទាយមានជ័យ​តែ​ម្នាក់​នេះ​ទេ​ដែល​ពាក់ព័ន្ធ​និង​បន​ល្បែង​អន​ឡាញ​នេះ គឺ​នៅ​មាន​ច្រើន​ទៀត ។ ពលរដ្ឋ​ថា​សូម្បី​តែ លោក វណ្ណ លី​ហោ ដែល​ជា​មេបញ្ជាការរង​ប៉េអឹម ខេត្ត​បន្ទាយមានជ័យ​ដែល​គេ​ដឹងថា​ជា​ក្មួយ​ថ្លៃ របស់ ឯកឧត្តម​សេង​ទៀង​នោះ សព្វថ្ងៃ​ក៏​កំពុង​ធ្វើ​ព្យុះភ្លៀង កាង​សង្វៀន​ជល់​មាន់នៅ​ប្លុក​កាស៊ីណូ​ហ្គោល​ឌិន​ក្រោន របស់​ប្អូនប្រុស​លោក កុក អាន គឺ កុក មីន ។

ដោយឡែក លោក​វរ​សេនី​យ៏ ទោ ប៊ុន​ណាំ​អៀង ហៅ បារាំង ដែល​ទើបតែ​ឡើង​ឋានះ ជា​មេបញ្ជាការរង​ទទួលបន្ទុក ផ្នែក​ភស្តភា​និង ហិរញ្ញវត្ថុ នោះ ក៏​មាន​ពាក់ព័ន្ធ​និង​ការបើក​បន​ល្បែង អន​ឡាញ ខុសច្បាប់ យីហោ HBO ផ្ញើខ្លួន​នៅក្នុង​អគារ ដ៏​ខ្ពស់​នៅ​ម្តុំ​ផ្សារ​ដើម ពុ​ទ្រា អគារ​នេះ​ត្រូវបាន​គេ​ស្គាល់​ថា ជា​របស់​លោក បោន​ប៊ិន​មេបញ្ជាការប៉េ​អ៊ឹម ខេត្ត​បន្ទាយមានជ័យ​តែ​ម្តង​។​ហើយ​នៅ​លើ​អគារ​នោះ​ដែរ ក៏​មាន​អន​ឡាញ​របស់​លោក​នី​ណារ៉ូ ហៅ​ណូ មេបញ្ជាការរង​មូលដ្ឋាន​កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត ទទួលបន្ទុក​សន្តិសុខ ផងដែរ​។​

ក្រៅពីនេះ នៅ​មាន​កន្លែង អន​ឡាញ​រាយ​រង​២​កន្លែង​ទៀត លួច​បើក​នៅក្នុង​ភូមិ​ក្បាលស្ពាន​១​និង​ក្បាលស្ពាន​២​ដែល​ជាប់​សាច់ញាតិ និង​មាន​ភាគហ៊ុន​ជាមួយ​មន្ត្រី​កងរាជអាវុធហត្ថ​ផងដែរ​។​ដែល​បញ្ហា​ទាំងនេះ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​កើតក្តី ព្រួយបារម្ភ ពី​អសន្តិសុខ​និង​សុ​វត្ថ​ភាព ព្រោះ​ទីក្រុង​ប៉ោយប៉ែ​ត​ទាំងមូល ពោ​ពេញ​សំបូរ​ទៅដោយ​ល្បែងស៊ីសង ខុសច្បាប់​រីក​ពាស់ពេញ​គ្រប់​ទីកន្លែង ។ ពាក់​ពន្ធ័​និង​បន​ល្បែង​នេះ កន្លង​មក​ពួកគាត់​ក៏​ធ្លាប់ បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ទាំង​នគរបាល​និង​កងរាជអាវុធហត្ថ​ក្រុង​ផងដែរ​តែ​គ្មាន​អ្នក​បង្ក្រាប ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​កិតិ​យសក្តិ​លោកធំ ដែល​ធើ្វ​ជា​ខ្នងបង្អែក​ឲ្យ បើក​លេង​យ៉ាង​រំភើយ​ដដែល​។​ចំណែក​មជ្ឈដ្ឋាន​នានា​បាន​លើកឡើង​ថា មូលហេតុ​ដែល​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្ថ​ភាព​របស់​រាជរដ្ឋាភិបាល​បរាជ័យ នោះ ក៏​ព្រោះតែ​ភាគច្រើន​បន​ល្បែងស៊ីសង​ទ​សំង​នោះ ជាប់​ពាក់ព័ន្ធ​ជាមួយ​សមត្ថកិច្ច​មាន ភាគហ៊ុន​និង​បើក​ខ្លួនឯង​តែម្តង​។​

​តែ​ទោះជា​យ៉ាងនេះក្តី កន្លង​ទៅ​ថ្មីៗ​នេះ គេ​នៅ​ចាំបាន​ថា ឯកឧត្តម​សៅ សុខា អគ្គ​មេ​បញ្ជា ការរង​កង​យោពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ពោល​គឺ ឯកឧត្តម តែងតែ​បាន​ក្រើនរំលឹក ដល់​មន្ត្រី កងរាជអាវុធហត្ថ​ទាំងអស់ ត្រូវ​តែ​នៅ​អោយ​ឆ្ងាយ កុំ​ពាក់ព័ន្ធ​និង​បទល្មើស​ផ្សេងៗ ពិសេស​ល្បែងស៊ីសង ចោរ​ឆក់​ប្លន់​ជាដើម ករណីនេះ​គេ​សង្ឃឹមថា ឯកឧត្តម​សៅ សុខា មុខជា ចេញមុខ​ឈឺឆ្អាល លើ​បញ្ហា​អសកម្ម​នេះ​ជាក់​ជាមិនខាន ដើម្បី​ក៊ំ​ឲ្យ​មន្ត្រី​ការពារ​ជាតិ​ក្លាយជា​ជន កាង​បន​ល្បែង និង​ប្រព្រឹត​ល្មើស​និង​ផ្លូវច្បាប់ ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់