សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​២​នាក់​ករណី​ប្រមូល​ទិញ និង​ស្តុក​ឈើ​ខុសច្បាប់​

​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​២​នាក់​ករណី​ប្រមូល​ទិញ និង​ស្តុក​ឈើ​ខុសច្បាប់​

ខេត្ត​រនះ​គិរី ៖ ជនជាតិ​វៀតណាម​ចំនួន​០២​នាក់​បាន​ត្រូវ​សមត្ថកិច្ច​ធ្វើ​ការឃាត់ខ្លួន​នៅវេលា​ម៉ោង​៥.៣០​នាទី​ល្ងាច​ថ្ងៃទី​១២​ខែ​កញ្ញា​ឆ្នាំ​២០១៧​បន្ទាប់ពី​ឆែកឆេ​រុករក​ឃើញ​មាន​លួច​ស្តុប​ឈើ​ប្រណិត​ខុស​ច្បាប់​ជាច្រើន​ដុំ​។

​ការចុះ​បង្ក្រាប់​របស់​កំលាំង​ចំរុះ​ក្រោម​ការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តរតនគិរី​ចុះ​ត្រួតពិនិត្យ​ទីតាំង​ស្តុក​ឈើ​មួយ​កន្លែង​នោះ​ស្ថិតនៅ​ភូមិ​ជ័យជំនះ​.​សង្កាត់​ឡា​បាន​សៀក​.​ក្រុង​បាន​លុង​.​ខេត្ត​រតនគិរី និង​បាន​ធ្វើ​ការឃាត់ខ្លួន​ជនជាតិ​វៀតណាម​ប្រុស​ស្រី​២​នាក់​ពី​បទ​ប្រមូល​ទិញ​និង​ស្តុប​ឈើ​ដោយ​ខុសច្បាប់​។​

​ទី​១-​ឈ្មោះ​ង្វៀង​.​វ៉ាន់​កុង ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ​រស់នៅ​ខេត្ត​បាក់​និ​ញ​.​កាន់​លិខិតឆ្លងដែន​.B2856663​។ ទី​២​ឈ្មោះ​ខៀវ​.​ធី​ហាញ់​ភេទ​ស្រី​អាយុ​៤៤​ឆ្នាំ​រស់នៅ​ខេត្ត​ថាញ់​ហ័រ​.​លិខិតឆ្លងដែន​.B8931758​។​
ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​ដំណើរការ​តាម​នីតិវិធី​នៅ​ការិយាល័យ​គ្រប់គ្រង​ជនបរទេស​។​

​ឯ​វត្ថុតាង​ធ្វើការ​រិបអូស​យក​រក្សារទុក​ប្រគល់ឱ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចាត់កា​តាម​ច្បាប់​ព្រៃឈើ​៕

 

Filed in: ព័ត៌មានជាតិ