សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ផៃ ស៊ីផា​ន ប្រតិកម្ម​ការផ្សព្វផ្សាយ​របស់​ស្ថានទូត​អាមេរិក​

​លោក ផៃ ស៊ីផា​ន ប្រតិកម្ម​ការផ្សព្វផ្សាយ​របស់​ស្ថានទូត​អាមេរិក​

​រាជធានី​ភ្នំពេញ ៖ ស្ថានទូត​អាមេរិក​កាល​ពី​ម្សិលមិញ​បាន​ប្រកាស​ឱ្យ​ពលរដ្ឋ​ខ្លួន​កំពុង​រស់ នៅ​កម្ពុជា​ឲ្យ​ប្រុងប្រយ័ត្ន ដោយ​បរិយាយ​ថា ការអភិវឌ្ឍន៍​ថ្មីៗ ដូចជា​ការចាប់ខ្លួន​ន​យោ​បាយ​ជាដើម ការណ្តេ​ញ​អង្គការក្រៅរដ្ឋាភិបា​ល​អាមេរិក និង​បុគ្គល​បរទេស​របស់​ខ្លួន​រួម​ទាំង​វោហា​សាស្ត្រ ប្រឆាំង​អាមេរិក ដោយ​មន្ត្រី​អាច​បង្កើន​ភាព​តា​ន តឹង​ជា​ទូទៅ​ក្នុង​ប្រទេស ។​

​ប៉ុន្តែ​ភ្លាមៗ នោះ លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ច្រាន​ចោល​ការលើកឡើង​បែបនេះ ហើយ​បាន​ចាត់ទុក​ការផ្សព្វផ្សាយ​របស់​ស្ថានទូត​អាមេរិក​បែបនេះ គឺជា​បំផ្លើសការពិត ហើយ​បំភ្លៃ​ស្ថានការណ៍​ពិត នៅក្នុង​ប្រទេស​កម្ពុជា​ទាំងស្រុង ក្នុង​គោលបំណង​ទុច្ចរិត ដែល​រដ្ឋាភិបាល​កម្ពុជា មិន​អាច​ទទួលយកបាន​នោះទេ​។​

​លោក ផៃ ស៊ីផា​ន បញ្ជាក់ថា ការ​បង្ហោះ​ព័ត៌មាន​បែបនេះ គឺជា​ការ​បំពុលបរិយាកាស​នយោបាយ​ពិត នៅក្នុង​ប្រទេស​កម្ពុជា ខណៈ​ដែល​ស្ថានភាព នយោបាយ​កម្ពុជា នៅតែ​ដំណើរការ​ធម្មតា គ្មាន​អ្វី​គួរឱ្យ​ព្រួយបារម្ភ​ឡើយ ។​

​អ្នកវិភាគ​នយោបាយ និង​មន្ត្រីការទូត​បានចាត់ទុក​ការសម្រេចចិត្ត​របស់​ឯក​អគ្គរដ្ឋទូត​អាមេរិក ប្រចាំ​កម្ពុជា​ជា​ការបង្ហាញ​នូវ​ការ​សងសឹក​ភ្លាមៗ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​រយះពេល ចុងក្រោយ​នេះ បាន​វាយប្រហារ​ធ្ងន់ៗ ទៅលើ​ប្រទេស​មហាអំណាច​មួយ​នេះ ។​

​ទន្ទឹម​នោះ​ឥរិយាបថ​របស់​ទូត​អាមេរិក​ពេលនេះ បានបញ្ជាក់​ថា អាមេរិក​មិន​សប្បាយចិត្ត ចំពោះ​ការចាប់ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​កូនជឹង​របស់ខ្លួន​ក្នុង ការសម្រេច​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា ៕

 

Filed in: ព័ត៌មានជាតិ