សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឆេះ​ផ្ទះ​លក់​ម៉ូតូ​នៅ​ទី​រួម​ខេត្តកំពង់ធំ​បំផ្លាញ​ម៉ូតូ​៤០​គ្រឿង និង​ទ្រព្យសម្បត្តិ​មួយចំនួន​

ឆេះ​ផ្ទះ​លក់​ម៉ូតូ​នៅ​ទី​រួម​ខេត្តកំពង់ធំ​បំផ្លាញ​ម៉ូតូ​៤០​គ្រឿង និង​ទ្រព្យសម្បត្តិ​មួយចំនួន​

​ខេត្ត​កំពង់ធំ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​អាជីវករ​លក់​ម៉ូតូ​មួយ​កន្លែង​នៅ​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ឆេះ​ម៉ូតូ​អស់​ចំនួន ៤០​គ្រឿង និង​ទ្រព្យ​មួយចំនួនទៀត ដែល​ករណី​នេះ​កើតឡើង​នៅវេលា​ម៉ោង​៧ និង​២០​នាទី​យប់​ថ្ងៃទី​១៣ ខែកញ្ញា​នេះ នៅតាម បណ្តោយ​ផ្លូវជាតិ​លេខ​៦​។​

​នេះ​បើ​តាម​លោក​ឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ ដែល​បាន​ដឹក​កម្លាំង​នគរបាល​ចុះ​ជួយ​អន្តរាគមន៍​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់ថា មូលហេតុ​នៃ​អគ្គិភ័យ​នេះ​កើតឡើង​ដោយសារ​ទុសេ​ខ្សែភ្លើង​។ ឧត្តមសេនីយ៍ទោ​បានប​ន្តថា ក្នុង​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​នេះ មាន​កម្លាំង​នគរបាល និង​កម្លាំង​កងរាជអាវុធហត្ថ​ចូលរួម​ចំនួន​៨០​នាក់ ដោយ​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង អស់​ទឹក​ចំនួន​៥​ជើង​។​

​លោក​ឧត្តមសេនីយ៍​ស្នងការ​បញ្ជាក់ថា ក្រោយ​មាន​ហេតុការណ៍​ខាងលើ​នេះ​កើតឡើង លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ភ្លាមៗ ដោយ​បញ្ជូន​រថយន្ត​ពន្លត់​ទឹក​២​គ្រឿង ដើម្បី​បាញ់​ពន្លត់ ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ​ដោយសារ​ភ្លើង​ឆេះ​លឿន​រហូត​បំផ្លាញ​ម៉ូតូ​ដល់​៤០​គ្រឿង តែ​មិន​បាន​រីក​រាលដាល​ដល់​ផ្ទះ​ក្បែរ​ខាង​នោះទេ​៕

 

Filed in: ព័ត៌មានជាតិ