សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឧកញ៉ា​សឹង​សំអុល​ចែក​លុយ​អ្នកកាសែត​មុន​ភ្ជុំ​ក្រោយពេល​ផ្ទុះ​រឿង​លួច​បន្លំ​ដឹកឈើ​ខុសច្បាប់​ទៅ​ស្រុក​យួន​ជាង​២០​ឡាន​យក្ស​

ឧកញ៉ា​សឹង​សំអុល​ចែក​លុយ​អ្នកកាសែត​មុន​ភ្ជុំ​ក្រោយពេល​ផ្ទុះ​រឿង​លួច​បន្លំ​ដឹកឈើ​ខុសច្បាប់​ទៅ​ស្រុក​យួន​ជាង​២០​ឡាន​យក្ស​

ក្រចេះ ៖ មេការ​ឈ្មួញ​ឈើ ឧ​កញ្ញ៉ា សឹង សំអុល  ហៅ​ក្រុម​អ្នកកាសែត ក្នុង​ខេត្ត​ក្រចេះ​ប្រមាណ​១០០​នាក់ ដើម្បី​ជួបជុំ​គ្នា​ចុះ​អវត្តមាន នៅ​ទាម កាហ្វេ​ក្រោម​ម្លប់​ក្រ​ខប់ ជាប់​របង​មន្ទីរ​គណបក្ស​ស្រុក​ស្នួល ខេត្ត​ក្រចេះ  ដើម្បី បើក លុយ​សម្រាប់​បុណ្យ​ភ្ជុំបិណ្ឌ​ម្នាក់​២០​ម៉ឺន​រៀល​។​តែ​កា​ចែក​លុយ​គ្នា​នេះ​បង្ក​ឲ្យមាន​ការ ទាស់​ពាក្យសម្តី​គ្នា រវាង ផ្អើល ដល់​ចៅហ្វាយស្រុក ស្នួល​បញ្ជា​ឲ្យ​កំលាំង ចុះ​មក​ពិនិត្យ​កាលពី​ថ្ងៃ​ទី​១១​កញ្ញា​។

​តាម​ប្រភព​ពី​អ្នក​សារ​ព​តិមាន​បានឲ្យដឹងថា បុរស​ដើរ​ចែក​លុយ​នោះ​មានឈ្មោះ ខុន ដែលជា​អ្នករត់​ការបើកផ្លូវ​ឱ្យ​រថយន្ត​យី​ឌុប និង V1 ដឹក​ឈើ​ឱ្យ​លោក​ឧកញ៉ា សឹង្ហ សំអុល ចេញពី​ស្រុក​ពេជ្រា​ដា និង​ស្រុក​កោះ​ញែក ខេត្ត​មណ្ដលគិរី ឈរ​ក្រោម​ស្លាក​ក្រុមហ៊ុន​ម៉ា​ស្ទ័រ​ខេ​សាន់   ។

​ករណី​នេះ​លោក គង់ គឹម​នី អភិបាល​ស្រុក​ស្នួល​ដែល​ទទួលរង​កា​រិះគន់​ថា​ឃុប​ឃឹត​ជាមួយ​ឈ្មួញ​ឈើ​ក្នុងនាម​អាជ្ញាធរ​មូលដ្ឋាន បាន​ឲ្យ​កាសែត​មួយ​ដឹង ថា​នេះ ករណី​ខាងលើ​នេះ មាន​ប្រជាពលរដ្ឋ​ទូរស័ព្ទ​ការ​រាយ​ទៅ​លោក​ជា​ច្រើន​ថា​មាន​មនុស្ស​មួយ​ក្រុម​បង្ក​ភាព​រញ៉េរញ៉ៃ​ជជែក​ឈ្លោះទាស់ទែង​គ្នា​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​ទើប​លោក​បញ្ជា​ទៅ​កម្លាំង​សមត្ថកិច្ច​ស្រុក​ទាំង​អាវុធហត្ថ នគរបាល និង​យោធា​ចុះ​ទៅ​មើល​កន្លែង​នោះ​។

​ពេល​ដែល​កម្លាំង​ទៅ​ដល់​សួរនាំ​ក៏​ទទួលបាន​ព័ត៌មាន​ថា មាន​មេការ​ឧ​កញ្ញ៉ា​រកស៊ី​ឈើ​ហៅ​អ្នកកាសែត​ចែក​លុយ ប៉ុន្តែ​លោក​មិន​បានដឹង និង​ឃើញ​គេ​ចែក​លុយ​អី​ទេ តែ​សកម្មភាព​ក្រុមអ្នកកាសែត​ទាំងនោះ​(​មិនដឹង​ខាង​អង្គភាព​ណាខ្លះ​ទេ​) កំពុង​ឈ្លោះ​គ្នា​បង្ក​ភាព​រញ៉េរញ៉ៃ​របៀប​សត្វ​សុន ខ​បាន​សាច់​ដណ្តើម​គ្នា​ស៊ី​អញ្ចឹង​។

​លោក​ចៅហ្វាយស្រុក​ស្នួល​បញ្ជាក់ថា ចំពោះ​ភាព​ញ​រញ៉េរញ៉ៃ​គ្មាន​សណ្តាប់ធ្នាប់ មិន​គោរ​ច្បាប់​របស់​ក្រុមអ្នកកាសែត​ទាំងនេះ លោក​នឹង​មាន​វិធានការ​រដ្ឋបាល​ឱ្យ​កម្លាំង​ស្រាវជ្រាវ​រក​មើល​អ្នក​ណា​ខ្លះ​ជា​អ្នកកាសែត​ពិតប្រាកដ អ្នក​ខ្លះ​ជា​ចោរ និង​អ្នក​ណា​ខ្លាំង​ទិញ​កាត​កាសែត​មក​ពាក់ ដែល​នាំឱ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​អ្នកកាសែត​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​។​តែ​សម្រាប់​ឈ្មួញ​លោក​ចៅហ្វាយស្រុក​មិន​បាន​និយាយថា​នឹង​ធ្វើ​ការស្រាវជ្រាវ​នោះ​ទេ​បើ​ទោះបីជា​លោក​អះអាងថា ក្នុងនាម​អាជ្ញាធរ​គណបញ្ជាការ​ឯកភាព​ស្រុក​មាន​ភារកិច្ច ថែរក្សា​សុខ​សុវត្ថិភាព​ជួន​ប្រជាពលរដ្ឋ ទប់ស្កាត់​ភាព​អាណាធិបតេយ្យ រៀបចំ​សណ្តាប់ធ្នាប់​ឱ្យបាន​ល្អ​ប្រសើរ​តែម្តង​។

​ចំណែក​លោក ស ចំ​រ៉ុង អភិបាល​ខេត្ត​ក្រចេះ បានឱ្យដឹង នៅ​រសៀល ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៧ នេះ​ថា «​កាល​ពី​ម្សិលមិញ​ពិតជា​មាន​មេការ​របស់​ឧ​កញ្ញ៉ា សឹង្ហ សំអុល ចែក​លុយ​ឱ្យ​ក្រុម​អ្នកកា​សែង​ប្រាកដ​មែន​នៅ​ស្រុក​ឈ្នួល​»​។
​លោក​បន្តថា បើ​តាម​ការប៉ាន់ស្មាន​ស្ថិតិ​ស្ថាប័ន​សារព័ត៌មាន នៅ​ខេត្ត​ក្រចេះ​មាន​ជាង ៨០​អង្គភាព អ្នកកាសែត​ជាង ១០០​ឯណោះ​។

​សូម​រំលឹក​ថា សកម្មភាព​រថយន្ត​យី​ឌុប​ដឹកជញ្ជូន​ពី​ខេត្ត​រតនគិរី មណ្ឌលគិរី ឆ្លងកាត់​ទឹកដី​ស្រុក​ស្នូល ខេត្ត​ក្រចេះ និង​ស្រុក​មេ​មុត ខេត្ត​ត្បូងឃ្មុំ  ចេញ​ទៅ​វៀតណាម តាម​ច្រកព្រំដែន ក្រចេះ និង​ច្រកព្រំដែន​ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​ដែល​បង្កឡើង​ដោយ​ឈ្មួញ​គ្រាក់​ឈ្មោះ​សឹង​សំអុល គ្មាន​មន្ត្រី​ជំនាញ និង សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ហ៊ាន​បង្ក្រាប​ឡើយ ដែល​គេ​ជឿថា​អាច​នឹង​មាន​ការចែក​លូ​យ​ដូច​ឲ្យ​អ្នកកាសែត​ដែរ ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់