សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោកស្រី​ម៉ែន សំអន​៖ ទទួល​ជួប​គណៈប្រតិភូ​សាសនា រដ្ឋាភិបាល​វៀតណាម ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធ​ន៏​ការងារ សាសនា​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​កានល្អ

លោកស្រី​ម៉ែន សំអន​៖ ទទួល​ជួប​គណៈប្រតិភូ​សាសនា រដ្ឋាភិបាល​វៀតណាម ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធ​ន៏​ការងារ សាសនា​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​កានល្អ

ភ្នំពេញ ៖ លោកស្រី​ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អ​ធី​ការ​កិច្ច បានទទួល ជួប​គណៈប្រតិភូ សាសនា​រដ្ឋាភិបាល​វៀត​ណា​ម ដឹកនាំ​ដោយ​លោក​ហ្សឿ​ង ង៉ុក​ទិន  អនុប្រធាន​គណៈ កម្មា​ធិ​ការសាសនា​រដ្ឋាភិបាល​វៀតណាម ចូលជួប​សម្តែង​ការ​គួរ សម  និង​ពិភាក្សា​ការងារ  ក្នុង​គោលបំណង ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធ​ន៏ ការងារ​សាសនា ពី​គ្នា​ទៅវិញទៅមក ឲ្យ​កាន់តែ​ល្អ ជាមួយគ្នា  នា​រសៀល​ថ្ងៃ​ទី ១៣ កញ្ញា ឆ្នាំ​២០១៧ នៅ​ទីស្ដីការក្រសួង​អធិការកិច្ច ។

​លោក ស្រី​ម៉ែន សំអន  បានបញ្ជាក់​ថា​៖ សេរីភាព​ខាង​ជំនឿ និង​ការប្រតិបត្តិ​ខាង​ផ្លូវ​សា​នា ត្រូវបាន​រដ្ឋ​ធានា​ក្នុង​លក្ខណ្ឌ​ដែលមិន​ប៉ះពាល់​ដល់​ជំនឿ ឬ​សាសនា​ដ៏ទៃទៀត ដល់​សណ្តាប់ធ្នាប់ និង​សន្តិសុខ​សាធារណៈ ព្រះពុទ្ធសាសនា គឺជា​សាសនា​របស់​រដ្ឋ​។  ឈរលើ​មូលដ្ឋាន​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ការងារ​គ្រប់គ្រង​កិច្ចការងារ​សាសនា​ដែល​មាន​ក្រសួង​ធម្មការ និង​សាសនា ជា​
​សេនាធិការ​ឱ្យ​រាជរដ្ឋាភិបាល​បាន​អនុវត្ត​ការងារ​ដោយ សហការ​ជាមួយ ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​គណៈសង្ឃ​ទាំង ០២​គណៈ គឺ គណៈមហានិកាយ និង​គណៈធម្មយុត្តិកនិកាយ ក៏​ដូច​វិស័យ​ពាហិ​សាសនា​ផង​ដែរ​។​យោង​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​ជំពូក​៣ មាត្រា​៤៣ ចែងថា​៖ ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​០២​ភេទ​មាន​សិទ្ធិ​ពេញលេញ​ខាង​ជំនឿ សាសនា​។

​លោក​ហ្សឿ​ង ង៉ុក​ទិន  បានបញ្ជាក់​ថា​៖  ផ្អែក​លើ​ការអនុវត្ត​ស្មារតី អនុស្សារណៈ​យោគយល់ គ្នា MOU នេះ គណៈប្រតិភូ​ការងារ​សាសនា​នៃ​ប្រទេស​ទាំង​០២ កម្ពុជា​-​វៀតណាម បាន​ផ្លាស់ប្តូរ​ទស្សនកិច្ច គ្នា​ទៅវិញទៅមក​ទាំង​ប្រតិភូ​កម្រិត​បច្ចេកទេស និង​កម្រិត​ថ្នាក់​ដឹកនាំ​ជាន់ ខ្ពស់​ធ្វើ​ឱ្យ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សាសនា​កាន់តែ​ពង្រឹង ពង្រីក​ចំណងមិត្តភាព សាមគ្គីភាព បងប្អូន​ល្អ ជួយ​គ្នា​ទៅវិញទៅមក​គ្រប់​កាលៈទេសៈ​។​

​លោក​បន្ដថា​៖ ក្រោយ​ពី​ទំនាក់ទំនង កិច្ចសហប្រតិបត្ដិការ​ដ៏​ល្អ​ជាមួយ​គ្នា​រួច ការងារ​សាសនា ប្រទេស​ទាំងពី និង​ឈាន​ទៅ​បើក​វគ្គ​បណ្ដុះបណ្ដាល វិជ្ជាជីវៈ លើ​វិស័យ​កាេងារ សាសនា នៅពេល​ខាងមុខ​នេះ ។  បន្ទាប់ពី​យើង​បាន​ផ្ដល់​វគ្គ បណ្ដុះបណ្ដាល​ទៅ កិច្ចការ​សាសនា នៅពេល​មាន​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ដ្រី​ធំៗ ថ្នាក់ជាតិ របស់​ប្រទេស​កម្ពុជា ក៏ដូចជា ប្រទេស​វៀតណាម និង​លើក​យក​ប្រធានបទ​ការងារ សាសនា មក​ពិភាក្សា ដើម្បី​រក​ភាព​រីកចម្រើន លើ​វិស័យ​នេះ ។ ព្រោះ ប្រទេស​វៀតណាម ក៏​កាន់​សាសនាព្រះពុទ្ធ​៨០ ភាគរយ​ដែរ  ៕

 

 

Filed in: ព័ត៌មានជាតិ