សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក សេរី កុសល​៖ កម្ពុជា​នៅ​សល់​ផ្ទៃដី រង​ផលប៉ះពាល់​ដោយសារ​គ្រាប់មីន ជិត​២​ពាន់​គីឡូម៉ែត្រ​ក្រឡា ដែល​ត្រូវ​ធ្វើការ បោសសម្អាត​ឲ្យអស់​នៅ​ត្រឹម​ឆ្នាំ​២០២៥

លោក សេរី កុសល​៖  កម្ពុជា​នៅ​សល់​ផ្ទៃដី រង​ផលប៉ះពាល់​ដោយសារ​គ្រាប់មីន ជិត​២​ពាន់​គីឡូម៉ែត្រ​ក្រឡា ដែល​ត្រូវ​ធ្វើការ បោសសម្អាត​ឲ្យអស់​នៅ​ត្រឹម​ឆ្នាំ​២០២៥

ភ្នំពេញ  ៖ ទេសរដ្ឋមន្ត្រី សេរី កុសល អនុប្រធាន​ទី​១​អាជ្ញាធរ​មីន បាន​ថ្លែង​បញ្ជាក់ថា​៖ ប្រទេស​កម្ពុជា​នៅ​សល់​ផ្ទៃ​ដី​រង​ផលប៉ះពាល់ ប្រមាណ​ជិត​២​ពាន់​គីឡូម៉ែត្រ​ក្រឡា ដែល​ត្រូវ​ធ្វើការ​បោសសម្អាត​ឲ្យអស់​នៅ​ត្រឹម​ឆ្នាំ​២០២៥​។​

​លោក​ទេសរដ្ឋមន្ត្រី សេរី កុសល ធ្វើឡើង​ខណៈ​លោក​ទទួល​ជួប  គណៈប្រតិភូ​ថៃ ចំនួន​០៥​រូប ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ Prasopchai Kongburan អគ្គនាយក​មជ្ឈម ណ្ឌ​ល​សកម្មភាព​កំចាត់​មីន​ប្រទេស​ថៃ (TMAC) ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ផ្លាស់ប្តូរ​បទពិសោធន៍​លើ​វិស័យ​សកម្មភាព​មីន នៅ​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៧​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​ពី​អាណត្តិ​ការងារ​របស់​អាជ្ញាធរ​មីន ក៏​ដូចជា​កិច្ច​ខិតខំ​ប្រឹង ប្រែ​ង របស់​រាជរដ្ឋាភិបាល​កម្ពុជា រួម​ជាមួយ​ដៃគូ​អភិវឌ្ឍ ដែល​បាន​ប្រឹងប្រែង​ឆ្លើយតប​យ៉ាងសកម្ម នូវ​តម្រូវការ​ផ្នែក​មនុស្សធម៌ និង​ការអភិវឌ្ឍ​ដោយ​ធ្វើការ​បោសសម្អាត​ផ្ទៃដី មាន​មីន​ជាច្រើន​ម៉ឺន​ហិកតា ជូន​ដល់​ប្រជាពលរដ្ឋ​សម្រាប់​ធ្វើស្រែ​ចំការ សង់​លំនៅដ្ឋាន សាលារៀន វត្ត​អារាម ផ្លូវថ្នល់ និង​ហេ​ដ្ឋា​រចនាសម្ពន្ធ័​ផ្សេងៗ ។​

​លោក​បាន​បន្តថា​៖ កម្ពុជា​នៅ​សល់​ផ្ទៃ​ដី​រង​ផល ប៉ះពាល់ ប្រមាណ​ជិត​២​ពាន់​គីឡូម៉ែត្រ​ក្រឡា ដែល​ត្រូវ​ធ្វើការ​បោសសម្អាត​អោយអស់​នៅ​ត្រឹម​ឆ្នាំ​២០២៥​។  ​លោក​បាន​បញ្ជាក់ថា ៖ បញ្ហា​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​តែ​ជា​បញ្ហា​ចម្បង និង​អាទិភាព​សម្រាប់​កម្ពុជា ដែល​នៅក្នុង​ឆ្នាំ​២០១៧ គិត​ចាប់ពី​ខែ​មករា​ដល់​បច្ចុប្បន្ន កម្ពុជា​មាន​ជន រងគ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ប្រមាណ​៤១​នាក់​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ស្នើសុំ​ឲ្យមាន​ទស្សនកិច្ច​សិក្សា​ផ្លាស់ប្តូរ​បទពិសោធ​ន៍ វិស័យ​មីន​រវាង​ប្រទេស​ទាំង​ពីរ និង​ការបន្ត​គាំទ្រ​ជំនួយ​ជា​ជើង​សប្ប​និម្មិត ដល់​ជនរងគ្រោះ​ដោយសារ​មីន​នៅ​កម្ពុជា ក៏​ដូចជា​ការបន្ត​កិច្ចសហការ លើ​ការ​បោសសម្អាត​មីន នៅតាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​។

​លោក Prasopchai Kongburan បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​យកចិត្តទុកដាក់​លើ​វិស័យ​សកម្មភាព​មីន ពិសេស​បទពិសោធន៍រ​បស់​កម្ពុជា​ទាំង​នៅ​ថ្នាក់​ជាតិ និង​លើ​ឆាក​អន្តរជាតិ ដែល​ជា​គំរូ​ដល់​បណ្តា​ប្រទេស​នានា ក៏​ដូចជា​ប្រទេស​ថៃ​សិក្សា​ដកស្រង់ នូវ​បទពិសោធ​ន៏​ល្អៗ ដើម្បី​យកទៅ​អនុវត្ត​ក្នុង​កិច្ច​ប្រតិបត្តិការ​បោសសម្អាត​មីន ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​៕

Filed in: ព័ត៌មានជាតិ