សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​គម្រោង LASED II ចំណាយ​ប្រាក់​ជាង ២៥​លាន​ដុលារ ក្នុង​ឆ្នាំ​២០១៦-២០២១

​គម្រោង LASED II ចំណាយ​ប្រាក់​ជាង ២៥​លាន​ដុលារ ក្នុង​ឆ្នាំ​២០១៦-២០២១

​ឯកឧត្ដម ជាម ប៉េអា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សម្របសម្រួល​គម្រោង LASED ថ្នាក់ជាតិ មានប្រសាសន៍ថា គម្រោង LASED II (២០១៦-២០២១)​នេះ នឹង​ប្រើប្រាស់​ឥណទាន​ធនាគារពិភពលោក 25.06 លាន​ដុល្លារ និង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល 1.8 លាន​ដុល្លារ ។​

​ឯកឧត្តម មានប្រសាសន៍​យ៉ាង​ដូច្នេះ នៅក្នុង​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​១ របស់​គម្រោង​បែងចែក​ដី ដើម្បី​សង្គមកិច្ច និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជំ​ហ៊ាន​ទី​២ (LASED II) នៅ​សាល​មហោស្រព​ខេត្ត​ក្រចេះ ដោយ​មាន​វត្តមាន​ចូលរួម​ពី​ឯកឧត្តម ខណ្ឌ ចំណាន អភិបាលរង​ខេត្ត​ក្រចេះ និង​សិក្ខាកាម​មកពី​ខេត្ត​ចំនួន​៥ ក្នុងនោះ​មាន ត្បូងឃ្មុំ កំពង់ស្ពឺ កំពង់ធំ កំពង់ និង​ខេត្ត​ក្រចេះ សរុប​ប្រមាណ​ជាង​ជាង ២០០​នាក់ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៧ ។​

​ឯកឧត្តម ជាម ប៉េអា មានប្រសាសន៍​បញ្ជាក់​ថា ការប្រើប្រាស់​ឥណទាន​ធនាគារពិភពលោក 25.06 លាន​ដុល្លារ និង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល 1.8 លាន​ដុល្លារ គឺ​ដើម្បី​ធ្វើការ​ចែក​ដី ១៧០៤២​ហ​ត ដល់ ៥១៤១​គ្រួសារ នៅ​១៤​ទីតាំង​ក្នុង​ខេត្ត​ក្រចេះ ត្បូងឃ្មុំ កំពង់ស្ពឺ កំពង់ធំ និង​កំពង់ឆ្នាំង និង​បំពាក់​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ជាច្រើន ដូចជា ផ្លូវ​ជនបទ អណ្តូងទឹក អគារ​សហគមន៍ ប៉ុស្តិ​សុខភាព អគារសិក្សា ផ្ទះ​គ្រូបង្រៀន​។​ល​។ ព្រមទាំង​សកម្មភាព​ដទៃទៀត សំដៅ​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ពួកគាត់ ។​

​មានប្រសាសន៍​បើក​កិច្ចប្រជុំ​នា​ព្រឹក​នោះ ឯកឧត្តម ខ័ណ្ឌ ចំណាន លើកឡើងថា ខេត្ត​ក្រចេះ គឺជា​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​បី ដែល​បាន​អនុវត្តន៍​គម្រោង​ដំណាក់កាល​សាកល្បង ឬ LASED I ចាប់តាំងពី​ឆ្នាំ​២០០៨​មក ដែល​មាន​គោលដៅ​ចំនួន​៥​ឃុំ ដោយ​នៅ​ស្រុក​ចិត្រ​បុរី មាន​៤​ឃុំ និង​នៅ​ស្រុក​ព្រែក​ប្រសព្វ មាន​មួយ​ឃុំ និង​បាន​បញ្ចប់​រួចរាល់​ជា​ស្ថាពរ​នៅ​ឆ្នាំ ២០១៣ ។

​ឯកឧត្តម មានប្រសាសន៍​បញ្ជាក់​ថា គម្រោង LASED II គឺ​ផ្ដោត​សំខាន់​ទៅ​លើ​ការបង្កើត​ជីវភាព​រស់នៅ  និង​ភាព​ជា​ម្ចាស់​របស់​អ្នកទទួលផល​ផ្ទាល់ ៕

 

Filed in: ព័ត៌មានជាតិ