ភ្នំពេញ៖តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភាដែល តែងតែបម្រើអារម្មណ៍មហាជនជាមួយនឹងបទចម្រៀងទាំងមនោសញ្ចេតនា ហើយនឹងបទញាក់កន្ត្រាក់អារម្មណ៍ចូលពេទ្យវះកាត់!។
ពតិមាននេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកគាំទ្រនាង។ប៉ុន្តែបញ្ហាបានធូស្រាលទៅវិញដោយសាតែអ្នកនាង បានបង្ហោះរូបភាព ក្រោយពេលបាន វះកាត់ភ្នែក រួមទាំងសារបង្ហើបពីការឈឺចាប់ នៅលើគណនីអ៊ីស្តាក្រាម ដែលបង្ហាញថាអ្នកនាងមិនអីវិញទេគឺការវះកាត់គិសភ្នែក។
តារាស្រីរូបនេះបានឆ្លើយតបទៅកាន់អ្នកគាំទ្រថា ត្រូវវះកាត់ ព្រោះតែមានដុំគីសនៅក្នុងភ្នែក ។ទោះជាយ៉ាងណាកញ្ញាពេជ្រសោភាមិនបានប្រាប់ថាចូលវះកាត់នៅមន្ទីរពេត្យណាឡើយ។
មហាជននានាជាច្រើនបានធ្វើការជូនពរឲ្យអ្នកនាងឆាប់ជាសះស្បើយពីរបួសវះកាត់។នេះជាលើកទី២ហើយដែលកញ្ញពេជ្រសោភាចូលពេទ្យដែលលើកទីមួយទៅពេទ្យនៅស្រុកសៀម៕