សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អាជ្ញាធរ​រាជធានី​ភ្នំពេញ សន្យា បញ្ចប់ បញ្ហា​ប្រជាពលរដ្ឋ​រំលោភ យក​ដី​ប្រឡាយ និង​ផ្ទៃ​បឹងត្របែក ដោយ​ខុសច្បាប់​

​អាជ្ញាធរ​រាជធានី​ភ្នំពេញ សន្យា បញ្ចប់ បញ្ហា​ប្រជាពលរដ្ឋ​រំលោភ យក​ដី​ប្រឡាយ  និង​ផ្ទៃ​បឹងត្របែក ដោយ​ខុសច្បាប់​

ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ  សន្យា​និង​បញ្ចប់ បញ្ហា​ប្រជាពលរដ្ឋ​រំលោភ​យក​ដី​ប្រឡាយ​នឹង ផ្ទៃ​បឹងត្របែក ដោយ​ខុសច្បាប់ ដើម្បី​រំដោះ​យក​ដី​បឹង​នោះ​មក​វិញ​ធ្វើ​ជា​អាង​ស្តុក​ទឹក​បញ្ជៀ​ស ការ​ជន​លិច​រាជធានី​ភ្នំពេញ​។​

​នេះ​បើ​តាម ការបញ្ជាក់​ឲ្យដឹងពី លោក អៀង អូន​នី អភិបាលរង​រាជធានី​ភ្នំពេញ នៅក្នុង​កិច្ចប្រជុំ ជាមួយ​គណៈ កម្មា​ធិ​ការ  មន្ត្រី​ជំនាញ ក្រោម​ឱវាទ នៅ​សាលា​រាជ ធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១២​ខែកញ្ញា​នេះ ក្នុង​គោលបំណង ស្វែងរក​យន្តការ ដោះស្រាយ​ជា ថ្មីៗ​បន្ថែម ទៀត តាមរយៈ​ការផ្តល់​សំណង​សមរម្យ ឬ​ការអភិវឌ្ឍ​នៅនឹងកន្លែង ដើម្បី​បើកផ្លូវ​ឲ្យ​ក្រុមហ៊ុន​ធ្វើការ ជីក​ស្តារ​ផ្ទៃ​បឹង​នេះ​ឲ្យ​ជ្រៅ ដែល មានលទ្ធភាព​ទាញ​ទឹក​សម្អុយ ពី​ក្នុង​ក្រុង​ឆ្ពោះទៅ​ស្ថានីយ​បូមទឹក​បឹងត្របែក​ឲ្យបាន​លឿន​។

​លោក​អៀង អូន​នី អភិបាលរង​រាជធានី​ភ្នំពេញ​បាន​អៈអាង​ថា ៖ អាជ្ញាធរ​ចាំបាច់​ណាស់​ត្រូវ​តែ ដោះស្រាយ​បញ្ហា​ប្រឡាយ​បឹងត្របែក​និង​ផ្ទៃ​បឹងត្របែក​ឲ្យបាន បើ​ពុំ​ដូច្នេះ​ទេ​គម្រោង​អភិវឌ្ឍន៍ នានា​នឹង​ត្រូវ​រាំងស្ទះ ដូចជា ការចាក់​បេតុង​ការពារ​ច្រាំង​ប្រឡាយ ស្ថានីយ​បូមទឹក​បឹងត្របែក និង​គម្រោង​អភិវឌ្ឍន៍​ប្រឡាយ​លូ​នានា​ក្នុង​រាជធានី​ភ្នំពេញ​របស់​អង្គការ​ចៃ​កា​ដែល​ត្រូវ​ទាញ​ទឹក សម្អុយ​ពី​កណ្តាល​ក្រុង​ទៅ​ស្ថានីយ​បូមទឹក​បឹងត្របែក​។ លោក​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​បន្ត ចុះ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ឲ្យបាន​ច្បាស់លាស់​ពី​ទំហំ​នៃ​ផលប៉ៈពាល់​នឹង​តម្រូវកា​ររបស់​ពួក គាត់​ដែល​ចង់​ឲ្យ​អាជ្ញាធរ​ដោះស្រាយ ដើម្បី​ពន្លឿន​ការដោះស្រាយ​នេះ​ឲ្យបាន​ឆាប់រហ័ស​។​

​លោក​សារិន វណ្ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ន គ​រូបនីយកម្ម​និង​សំណង់ រាជធានី  បានបញ្ជាក់​ថា​៖  អភិវឌ្ឍ​ប្រឡាយ​បឹងត្របែក​គឺ​មិន​អាច​ពន្យា​ពេល​តទៅទៀត​បាន​ទេ ខណៈ​ដែល​អាង​ស្តុក​ទឹក និង​ប្រឡាយ​បឹងត្របែក​ខាងជើង​និង​ខាងត្បូង​ដែល មាន​ទំហំ​ជាង​៣០​ហិកតា​ត្រូវបាន​គេ​ចាក់ ដី​រំលោភ​យក​ធ្វើ​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​នៅសល់​មិន​ដល់​១០​ហិកតា​។ លោក​បញ្ជាក់ថា​៖ ការរំលោភ យក​ដី​រដ្ឋ​ដោយ​ខុសច្បាប់​នេះ បាន​ធ្វើឲ្យ​អាង​ស្តុក​ទឹក និង​ប្រព័ន្ធ​ប្រឡាយ​បង្ហូរទឹក​បឹង​ត្របែង អាច​បាត់បង​មុខងារ​ដ៏​សំខាន់​ខ្លួន​ដើម្បី​បង្ហូរទឹក​ចេញពី​រាជធានី​ភ្នំពេញ​ទៅកាន់​ស្ថានីយ​បូមទឹក​បឹងត្របែក​។

​យោងតាម​របាយការណ៍​របស់​អាជ្ញាធរ​ខណ្ឌ​ចំការមន​បានឲ្យដឹងថា ប្រជាពលរដ្ឋ​ដែល​រស់ នៅ​តំបន់​ប៉ះពាល់​បឹងត្របែក​នេះ​ត្រូវបាន​ចែកចេញ​ជា​៣​តំបន់​។
​ទី​១ ៖ បងប្អូន​ដែល​រស់នៅ​តាម​មាត់​ប្រឡាយ​មាន​ចំនួន​៣៧៨​ខ្នង​ផ្ទះ​,
​ទី​២ ៖ អ្នករស់នៅ​មាត់ បឹង មាន​ចំនួន​១៩៥​ខ្នង​ផ្ទះ
​និង​ទី​៣ ៖ តំបន់​ក្នុង​បឹង​ដែល​មិន​មាន​ផ្ទះ តែ​ត្រូវបាន​គេ​ចាប់​យក​ធ្វើ​កម្ម សិទ្ធ​ផ្ទាល់ខ្លួន​មាន​១០០​ក្បាលដី សរុប​មាន​៦៧៦​ខ្នង​ផ្ទះ និង​ក្បាលដី ៕

Filed in: ព័ត៌មានជាតិ