សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រសួង​សុខាភិបាល​ប្រកាស​ឲ្យ​បញ្ឈប់​ការ​ពិសា​ស្រាស និង​ស្រាថ្នាំ​

ក្រសួង​សុខាភិបាល​ប្រកាស​ឲ្យ​បញ្ឈប់​ការ​ពិសា​ស្រាស និង​ស្រាថ្នាំ​

​រាជធានី​ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ កញ្ញា នេះ បាន​ធ្វើ​ការអំពាវនាវ ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​បញ្ឈប់ ការ​ទទួលទាន​ស្រាស និង​ស្រាថ្នាំ ដែល​ពុំ​មាន​ប្រភព​ច្បាស់​លាស់ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ ដើម្បី​ចៀសផុត​គ្រោះអាសន្ន​នៃ ការពុល​អាហារ ។​

​សូមជម្រាបថា លោក វេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ នឹង​ជំងឺឆ្លង នៃ​ក្រសួង​សុខាភិបាល​បានលើកឡើង នៅក្នុង​សិក្ខាសាលា​មួយ​ស្ដី ពី​វិធានការ​បង្ការ ការពុល​ចំណីអាហារ និង​ការពុល​មេ​តា​ណុល ថា ក្រសួង​សូមឲ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ជា​បន្ទាន់ នូវ​ការបរិភោគ​ស្រាស ឬ​ស្រាថ្នាំ ដែល​ទិញ​ពី​ប្រភព​មិន​ច្បាស់លាស់ និង​ដែល​ផលិត​ដោយ​គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​។​

​លោក​វេជ្ជបណ្ឌិត បាន​បន្ថែមថា ការពុល​អាហារ​ភាគច្រើន​បណ្ដាល​មកពី ការរៀបចំ​អាហារ​មិន​មាន​អនាម័យ​ល្អ ទាំង​ក្នុង​ចំណីអាហារ និង​ការរៀបចំ​ទុកដាក់ ពិសេស​ស្រា ដែល​ផលិត ឬ​បិត ដោយ​មិន​មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ ៕

 

 

Filed in: ព័ត៌មានជាតិ