សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បែក​រឿង​ពុករលួយ​ក្នុង​មន្ទីរ​ធនធានទឹក ខេត្ត​បាត់ដំបង​របស់ លោក ឡុង ផល​គុណ​

​បែក​រឿង​ពុករលួយ​ក្នុង​មន្ទីរ​ធនធានទឹក ខេត្ត​បាត់ដំបង​របស់ លោក ឡុង ផល​គុណ​

បាត់ដំបង​៖ ប្រធាន មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្ត​បាត់ដំបង និង​មន្ត្រី​សំខាន់ៗ ចំនួន​៦​រូប ទទួលរង​កា​រិះគន់​ថា​បាន​ឃុប​ឃឹត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ តាមរយៈ​ក្បៀស​ថវិកា​ចំណាយ​លើ​ការស្ដារ និង​កសាង​ប្រព័ន្ធ​រា​សាស្ដ្រ  ការចំណាយ​លើ​ការជួយ​សង្គ្រោះ ស្រូវ​ស្រែ​ប្រជាពលរដ្ឋ និង​យក​គ្រឿងចក្រ​របស់​រដ្ឋ​ដែល​ជា​ជំនួយ​របស់​ប្រទេស​ជប៉ុន​ដើរ​ស៊ី
​ឈ្នួល​ឯកជន ដើម្បី​រក​ប្រាក់​ផ្ទាល់ខ្លួន​នៅ​រដូវប្រាំង​ជាដើម ។​

​ប្រភព​ពី​ផ្ទៃក្នុង​មន្ទីរ​បាន​រាយការណ៍​ថា​៖​ក្នុង​ឆ្នាំៗ​ក្រោម​ការដឹកនាំ​របស់​លោក ឡុង ផលគុណ​ថវិការដ្ឋ មិនតិច​ជាង ៥០០​លាន​រៀល​ឡើយ​ត្រូវបាន​បាត់បង់ តាមរយៈ​ការកេងបន្លំ​បំប៉ោង​ចំណាយ លើ​ផ្នែក​ថែទាំ និង​ជុស​ជុ​ល ឬ សាងសង ប្រព័ន្ធធារាសាស្ត្រ ការចំណាយ ក្នុង​ការចុះ​បូមទឹក​ដាក់​ស្រូវ​ស្រែ ប្រជាពលរដ្ឋ ការចំណាយ​ថែទាំ​ជុស​ជុល​មន្ទីរ និង ការចំណាយ​ក្នុងការ​ជុស​ជុល​គ្រឿងចក្រ ។​ល ។
​ក្រៅពីនេះ​លោក​ប្រធាន​មន្ទីរ​បាន​បើកដៃ​ឲ្យ​យក​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ដែល​ជា​ជំនួយ​របស់​ប្រទេស​ជប៉ុន ទៅ​រកស៊ី​ផ្ទាល់ខ្លួន បាន​ប្រាក់​ក្នុង​ឆ្នាំៗ រាប់​ម៉ឺន​ដុល្លារ​អាមេរិក ដើរ​ស៊ីចាយ​យ៉ាង​សង្ហារ ។

​សកម្មភាព​ពុករលួយ​កឹម​កេង​ថវិកាជាតិ​ក្នុង​មន្ទីរ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្ត​បាត់ដំបង ត្រូវបាន​មន្ត្រី​តូចតាច​និយាយថា មាន​ការចូលរួម​សហកា​រ​ពី​មន្ត្រី​សំខាន់ៗ ក្នុង​មន្ទីរ រួមមាន​៖ ១ លោក​ហុង គឹម​សាន អនុប្រធាន​មន្ទីរ​។ ២ លោក ហ៊ួត ច័ន្ទ​តារា​រិទ្ធ ប្រធានការិយាល័យ​រដ្ឋ​បាល និង​បុគ្គលិក (​ដែល​ថ្មីៗ​នេះ ត្រូវបាន​លោក​ប្រធាន​មន្ទីរ ឡុង ផល​គុណ ស្នើរ​សុំ​តែងតាំង​ជា​អនុប្រធាន​មន្ទីរ​) ។​៣ លោក ស សារិន អនុប្រធាន​ការិយាល័យ​រដ្ឋបាល និង​បុគ្គលិក​។ ៤ លោក ឈឺ​ន សុខុម ប្រធានការិយាល័យ​ធារាសាស្ដ្រ​កសិកម្ម​។ ៥ លោក​អនុប្រធាន​មន្ទីរ ខៃ សុ​ដា ។​៦ លោក លោក ថោង ផល្លា អនុប្រធាន​ការិយាល័យ​រដ្ឋបាល និង​បុគ្គលិក ។

​សូមបញ្ជាក់​ថា​៖​នៅ មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្ត​បាត់ដំបង​សព្វថ្ងៃ មាន​មន្ត្រី​ក្របខ័ណ្ឌ​សរុប​មិនតិច​ជាង​៥០​នាក់ និង​មន្ត្រី​កិច្ចសន្យា​ខ្ទង់​១០​រួប​ទៀត ប៉ុន្តែ​មន្ត្រី​មានសំណាង និង​អាច​មាន​វាសនា​ធ្វើ​អ្នកមាន គឺមាន តែ​មន្ត្រី​៥​ទៅ​៦​នាក់​ខាងលើ​តែប៉ុណ្ណោះ ។ សម្រាប់​មន្ត្រី​សំខាន់ ជាច្រើន​ទៀត គឺ គ្មាន​រំពឹង​អ្វី ក្រៅ​ពី​ប្រាក់ សូម្បី​តែ​ប្រាប់អោយដឹង ពី​ការចំណាយ ក៏​សូន្យឈឹង​ដែរ ។​ទោះជា​យ៉ាងណា​ពួកគេ មិន​អាច​តតាំង និង​លោក ឡុង ផល​គុណ​ទេ​ព្រោះ នៅ​ពេល​ប្រជុំ ម្ដងៗ​គាត់​តែងតែ​យកឈ្មោះ ថ្នាក់ដឹកនាំ​ក្រសួង និង​ខេត្ត​មក​អះអាង ធ្វើអោយ​មន្ត្រី​ក្នុង​មន្ទីរ ខ្លាច ទើប​សុខចិត្ត​ស្ងៀ​ទៅ ។

​ចឹង​ហើយ ទោះបី លោក​ប្រធាន​ប្រព្រឹត្ត​ខុស​ហើយ​តម្រូវឲ្យ ផ្ដិតមេដៃ​ប្តឹងទៅ​អង្គភាព​ប្រឆាំង​ពុករលួយ ប្រាកដ​គ្មាន​អ្នក​ហ៊ាន​ចេញ​មុខ​ទេ ។ ព្រោះ​ខ្លាច​ត្រូវ​លោក​ប្រធាន​គាត់​ចោទ​ថា​បក្សប្រឆាំង ។​

​ជុំវិញ​ករណី​នេះ អ្នកឆ្លើយ​ព័ត៌មាន បាន​សុំ​ការបំភ្លឺ​ពី​លោក​ប្រធាន​មន្ទីរ ឡុង ផល​គុណ ហើយ​លោក ដោយ​លោក​អះអាង​ថា​បើ​ឃើញ​យ៉ាង​ដាក់​អញ្ចឹញ​ទៅ ហើយ​ក៏​ផ្ដាច់​ទូរស័ព្ទ​តែម្ដង​។​សង្ឃឹម​ថា​សេចក្តីរាយការណ៍​ពី សកម្មភាព​អំពើពុករលួយ នៅក្នុង មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្ត​បាត់ដំបង នឹង អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ស្ថាប័ន​ថ្នាក់​លើ​ចុះ​ស្រាវជ្រាវ​ទប់ស្កាត់​ជា​មិន​ខាន​!!! ។

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់