សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សិស្ស​ប្រឡង​បាក់​ឌុប​មណ្ឌល​ខេត្ត​ព្រះវិហារ ដែល​ត្រូវ​រំលោភ មិនបាន​សម្រេច​ហើយ​សម្លាប់​ចោល ជាប់​បាន​និទ្ទេស​E!

សិស្ស​ប្រឡង​បាក់​ឌុប​មណ្ឌល​ខេត្ត​ព្រះវិហារ ដែល​ត្រូវ​រំលោភ មិនបាន​សម្រេច​ហើយ​សម្លាប់​ចោល ជាប់​បាន​និទ្ទេស​E!

ព្រះវិហារ ៖ ក្មេងស្រី ដែល​ត្រូវ​ឃាតក​ប៉ង​រំលោភ ហើយ​សម្លាប់ ខណៈ​ដែល​នាង​បានបេ​ក្ខ​នារី​ប្រឡង​បាក់ឌុប​នៅ​មណ្ឌល​ខេត្ត​ព្រះវិហារ​ដែល​ត្រូវ​ឃាតករ​ជា​មិត្ត​ភ​ក្រ័ប៉ង​រំលោភ​ហើយ​សម្លាប់កាល​ពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៧​កន្លងទៅ ស្ថិត​នៅ​ចំណុច ព្រៃ​កប់ខ្មោច ភូមិ​ត្រពាំង​ទន្ទឹម ឃុំ​រមទម ស្រុក​រវៀង ខេត្ត​ព្រះវិហារ ជា​លទ្ធផល គឺ​នាង​ប្រឡង​ជាប់​ទទួលបាន​និទ្ទេស​E
​។ នារី​រងគ្រោះ​ឈ្មោះ រឹ​ម ភារី អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។​

​យុវជន​ជា​ឃាតក​ឈ្មោះ គង់ សំណាង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​នារី​រងគ្រោះ​បាន​រត់គេចខ្លួន​ក្រោយ​ពី​សម្លាប់​នារី​រងគ្រោះ​បាន​ពីរ​ថ្ងៃ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន និង​យក​ទៅ​ធ្វើ​តម្រាប់​តាម​នៅ​កន្លែងកើតហេតុ​កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៧​។

​តាម​ចម្លើយ​សារភាព​ឈ្មោះ គង់ សំណាង​បានឲ្យដឹងថា ខ្លួន​គេ​ពិតជា​បានសម្លាប់​នារី​រងគ្រោះ​ពិតប្រាកដ​មែន ។

​នៅ​ថ្ងៃកើតហេតុ​ទី​៥​កញ្ញា​ដំបូង​ឡើយ​ខ្លួនគេ បាន​បបួល​នារី​រងគ្រោះ​ទៅ​កន្លែងកើតហេតុ ហើយ​បាន​ចាប់បង្ខំ​នារី​រងគ្រោះ តែ​នារី​រងគ្រោះ​មិន​យល់ព្រម ទើប​បណ្តាលឲ្យ​មាន​ការប្រតា​យ​ប្រតប់​គ្នា ហើយ​ជនសង្ស័យ​បាន​ភ័យ​ខ្លួន​ជា​ក្រោយ ព្រោះ​ខ្លួន​បាន​ធ្វើឲ្យ​មាន​កំហុស ទើប​ខ្លួន​បាន​យក​ដំបង​ឈើ​ដែល​នៅ​ក្បែរ​នោះ​បុក​ចំ​ភ្នែក និង​មុខ​របស់​នារី​រងគ្រោះ​ជាច្រើន​ដំបង តែ​មិន​ទុកចិត្ត​ខ្លាច​នារី​រងគ្រោះ​មិន​ស្លាប់​ខ្លួន ក៏​បាន​វាយ​ទៅលើ​នារី​រងគ្រោះ​បន្ថែម រហូត​ដាច់ខ្យល់​ស្លាប់​តែម្តង​។

​បច្ចុប្បន្ន​ឃាតករ ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តប្រហវិហា​រ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​។​

​លទ្ធផល​នេះ បើសិន​នាង​នៅ​រស់​មិនដឹង​ថា​នាង និង​ក្រុម​គ្រួសារ​សប្បាយចិត្ត​យ៉ាងណា​នោះ​ទេ​៕

 

Filed in: ព័ត៌មានជាតិ