សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច ហ៊ុន សែន ព្រមាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​រឿង​លោក កឹម សុខា​

​សម្តេច ហ៊ុន សែន ព្រមាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​រឿង​លោក កឹម សុខា​

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ សម្តេច ហ៊ុន សែន បាន​ព្រមាន​ជាថ្មី ទៀត ចំពោះ​ដំណើរ​ឆ្ពោះទៅ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​សម្តេច​អះអាង​ថា នៅ​កម្ពុជា​មាន​គណបក្សនយោបាយ​ច្រើនណាស់ ប្រសិន​បើ​អត់​ពី គណបក្ស​នយោបាយ​មួយ ក៏​នៅ​មាន​គណបក្ស​ជាច្រើន​ទៀត ចូលរួម​ការបោះឆ្នោត​បា​ន​ដែរ​។​

​សម្ដេចនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ដូច្នេះ​នៅក្នុង​ពិធី ប្រគល់​សញ្ញាបត្រ ដល់​និស្សិត​ពេទ្យ​នៃ សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល នា​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា​នេះ មុន​ពេល​សម្តេច អញ្ជើញ​ទៅ​ប្រទេស​ចិន ។​

​សម្តេច ហ៊ុន សែន បាន​ថ្លែងថា អំពើ​ក្បត់ជាតិ មិន​អាច​អត់ឱន​ឲ្យបាន​នោះទេ ហើយ សភា​បើក​ការប្រជុំ​នៅ​ថ្ងៃនេះ​បើ​អំពើ​ក្បត់ជាតិ​នេះ ត្រូវបាន​សមគំនិត ដោយ​ក្របខណ្ឌ​បក្ស ទាំងមូល បក្ស​នោះ​ក៏​នឹង​ត្រូវ​ទទួលរង​នូវ​ការដាក់ពិន័យ ខាង​ផ្នែក​ច្បាប់ គឺ​រំលាយ​គណបក្ស នយោបាយ​ចោល​តែម្ដង មិន​អនុញ្ញាត​ឲ្យ​អំពើ​ក្បត់​ណាមួយ មក​បំផ្លាញ​ប្រទេស​របស់​យើង ដូច​កាលពី​ឆ្នាំ​១៩៧០​ទៀត​ទេ ។​

​សម្តេច​បញ្ជាក់​បន្ថែមថា វា​ជា​ភព្វសំណា​ងណាស់ ដែល​កម្ពុជា​បាន​រកឃើញ​អំពើ​ក្បត់ របស់​ជន​ក្បត់ជាតិ ដែល​យើង​បាន​ចាប់ខ្លួន​រួចមកហើយ ប្រសិនបើ​បក្សនយោបាយ​មួយ​នេះ នៅតែ​បន្ត​រារាំង​ហើយ​ការពារ​ជន​ក្បត់ជាតិ នេះ​មានន័យ​ថា បក្ស​មួយ​នេះ​គឺ​ក្បត់ជាតិ ហើយ​ដូច្នេះ គ្មាន​ពេលវេលា​ដើម្បី​នឹង​ត្រូវ​ទុក​បក្ស​នេះ​ក្នុង​ដំណើរ​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា តទៅទៀត​ទេ ៕

 

Filed in: ព័ត៌មានជាតិ